Ad Code

ស្ត្រី​អូស្ត្រាលី​ម្នាក់​បាន​ឈ្លោះប្រកែក​ជាមួយ​ប្តី​ សម្រេច​ផឹកស្រា​ទាល់តែ​លើសឈាម​ស្លាប​នៅក្នុង​បន្ទប់​សណ្ឋាន​គារ​អង្គរ​ជាតិ



ភ្នំពេញ​ ៖​ ស្ត្រី​ជនជាតិ​អូស្ត្រាលី​ម្នាក់​ ព្រោះតែ​បាន​ឈ្លោះប្រកែក​ជាមួយ​ប្តី​បានសម្រេច​ចិត្ត​ទិញ​ស្រា​ផឹក​រហូត​បណ្ដាល​ឲ្យ​លើស​ឈាម​ស្លាប់​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​នៅក្នុង​បន្ទប់​នៃ​សណ្ឋាគារ​អង្គរ​ជាតិ​កាលពី​វេលា​ម៉ោង ០៩​និង ៣០​នាទី​ថ្ងៃទី ០៤​ ខែវិច្ឆិកា ​ឆ្នាំ២០១៨ ​នេះ​នៅ​ទីតាំង​លេខ​៣៨​និង​៥០​ផ្លូវ​លេខ​១៨៤​កែង​ ផ្លូវ​លេខ​១៥ ​ក្នុង​សង្កាត់​ផ្សារកណ្តាល​១​ ខណ្ឌដូនពេញ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជនបរទេស​ដែល​ស្លាប់​នោះ​ឈ្មោះ​Taylor Chille Mae អាយុ​៤៥​ឆ្នាំ​មុខរបរ​ទេសចរណ៍​កាន់​លិខិត​ឆ្លងដែន​លេខ​Pa៧៦១០៧៦៧​ស្នាក់នៅ​បន្ទប់​លេខ​៣១៦​ជាន់​ទី​៣​នៃ​សណ្ឋាគារ​កើតហេតុ​។



បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឈ្មោះ​Priyouich David Goran ដែល​ត្រូវជា​ម្តាយ​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា ខ្លួន​និង​ប្រពន្ធ​បាន​ចូល​មក​ស្នាក់នៅ​សណ្ឋាគារ​ខាងលើ​តាំងពី​ថ្ងៃទី ០១​ខែវិច្ឆិកា​ឆ្នាំ ២០១៨ មក​ម្ល៉េះ​ពេល​កំពុង​ស្នាក់​នៅ​ខ្លួន​និង​ប្រពន្ធ​បាន​ឈ្លោះប្រកែក​ពាក្យសំដី​ជាមួយគ្នា​រហូត​ទៅដល់​ថ្ងៃទី ០៣​ខែវិច្ឆិកា ​ឆ្នាំ២០១៨ វេលា​ម៉ោង​ប្រហែល ២២​និង​០០​នាទី​ ខ្លួន​បាន​ទៅ​ជួល​បន្ទប់​មួយទៀត​លេខ ៣១៦​ជាន់​ទី ៣ ស្នាក់នៅ​តែម្នាក់ឯង​ប៉ុន្តែ​មិន​ទាន់​បាន​សម្រាក​ផង​ខ្លួន​បាន​ដើរ​ចេញទៅ​ផឹកស៊ី​ខាងក្រៅ​បាត់​រហូត​ម៉ោង​ប្រហែល​៣​និង​០០​នាទី ​ឈាន​ចូល​ថ្ងៃទី ៤​ខែវិច្ឆិកា​ ឆ្នាំ២០១៨ ដដែល​ទើប​ខ្លួន​ត្រឡប់មក​បន្ទប់​វិញ​ប្រហែលជា​៥នាទី​ក្រោយមក​ ខ្លួន​បាន​ឡើងទៅ​បន្ទប់​លេខ ៥០៧ ជាន់​ទី ៥ ឃើញ​ជំហរ​ទ្វារ​ខ្លួន​ក៏​ដើរ​ចូល​ទៅ​ឃើញ​ប្រពន្ធ​របស់​ខ្លួន​កំពុង​អង្គុយ​ផឹកស្រា​បៀរ​តែម្នាក់ឯង​ពេលនោះ​ខ្លួន​ក៏បាន​គ្រា​ប្រពន្ធ​ជិះ​ជណ្ដើរយន្ត​ចុះ​មក​ដេក​បន្ទប់​លេខ ៣១៦ ជាន់​ទី៣ ជាមួយ​ខ្លួន​លុះដល់​ម៉ោង​ប្រហែល ៩ និង ៣០ នាទី​ព្រឹក​ថ្ងៃ​ដដែល​ ពេល​ខ្លួន​ក្រោក​ពី​ដេក​បាន​ដាស់​ប្រពន្ធ​ជាច្រើន​ដង​តែ​មិន​ងើប​ខ្លួន​ក៏​យកដៃ​ទៅ​ស្ទាប​ជីពចរ​បំពង់ក​របស់​ប្រពន្ធ​ឃើញ​គាត់​ដេក​ដកដង្ហើម​រាំងស្ទះៗ​ខ្លួន​ក៏បាន​រត់​ចុះ​មក​ក្រោម​ប្រាប់​អ្នកទទួល​ភ្ញៀវ​ ឲ្យ​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែត​មកដល់​ពេទ្យ​ក៏បាន​បញ្ជាក់​ប្រាប់​ថា ​ប្រពន្ធ​របស់ខ្លួន​បាន​ស្លាប់​បាត់ទៅហើយ​។

​ដោយ​ឆ្លងតាម​ការពិនិត្យ​គ្រូពេទ្យ​កោសល្យវិច័យ​និង​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ស្លាប់​ដោយសារ​ជំងឺលើសឈាម​។​ បច្ចុប្បន្ន​សព​បានសម្រេច​បញ្ជូន​ទៅ​តម្កល់​នៅ​មន្ទីរពេទ្យ​ខ្មែរ​មិត្តភាព​សូ​វៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu