Ad Code

មេដឹកនាំ​ពិភពលោក​ធ្វើ​ពិធី​រំលឹក​ខួប​សង្គ្រាម​លោក​លើកទី​១​នៅ​ប្រទេស​បារាំង​ចំ​ពេល​មានការ​ព្រមាន​អំពី​ជាតិនិយម



ប្រធានាធិបតី​បារាំង​លោក Emmanuel Macron កាលពី​ថ្ងៃអាទិត្យ​ បានចាប់ផ្តើម​ពិធី​រំលឹក​ខួប​១០០​ឆ្នាំ​នៃ​ការ​បញ្ចប់​សង្គ្រាម​លោកលើកទី​១​ដែល​នឹង​មានការ​រំលឹក​អំពី​ការ​ចងចាំ​នៃ​អតីតកាល​ និង​ការព្រមាន​អំពី​ការកើនឡើង​នៃ​ជាតិនិយម​នៅ​ជុំវិញ​ពិភពលោក​។​

មេដឹកនាំ​ពិភពលោក​ប្រហែល​៧០​ទៅ​៨០​នាក់​រួមទាំង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​សម​ភាគី​រុស្ស៊ី​លោក Vladimir Putin ផងដែរ​កំពុង​ត្រៀមខ្លួន​ជិះ​យន្តហោះ​ទៅកាន់​រដ្ឋធានី​បារាំង​នៅ​ចុង​សប្ដាហ៍​ក្រោយ​សម្រាប់​ពិធី​មួយ​ដែល​កត់សម្គាល់​រយៈពេល​មួយ​សតវត្សរ៍​ចាប់តាំងពី​ស្នូរ​កាំភ្លើង​បាន​ស្ងប់ស្ងាត់​។​

ប្រធានាធិបតី​អាល្លឺម៉ង់​លោក Frank-Walter Steinmeier បាន​ចូលរួម​ជាមួយ​លោក Macron នៅ​ទីក្រុង​ព្រំដែន Strasbourg ដើម្បី​ចូលរួម​ការប្រគុំ​តន្ត្រី​មួយ​នៅ​វិហារ Gothic Cathedral ដែល​បាន​អបអរ​មិ​ត្ដ​ភាព​រវាង​អតីត​សត្រូវ​សម័យ​សង្គ្រាម​បារាំង​និង​អាល្លឺម៉ង់​។​

មេដឹកនាំ​បារាំង​អាយុ​៤០​ឆ្នាំ​រូបនេះ​នឹង​ចាប់ផ្តើម​ធ្វើដំណើរ​ទស្សន​កិច្ច​រយៈពេល​១​សប្តាហ៍​ក្នុងអំឡុង​ពេលដែល​គាត់​នឹង​ឆ្លងកាត់​តំបន់​ដែល​រងគ្រោះ​ដោយ​សង្គ្រាម​នៅ​ភាគ​ខាងជើង​និង​ភាគ​ខាងកើត​ប្រទេស​បារាំង​ហើយ​ចូលរួម​ពិធី​ន​នា​ជាមួយ​មេដឹកនាំ​អាល្លឺម៉ង់ អង់គ្លេស​និង​ម៉ាលី​។​

ប្រធានាធិបតី​រូបនេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ប្រើការ​យកចិត្តទុកដាក់​ជា​អន្តរជាតិ​ដើម្បី​បង្ហាញ​ការតវ៉ា​ប្រឆាំងនឹង​លទ្ធិ​ជាតិនិយម​ដែល​បាន​ព្រមាន​នាពេល​ថ្មីៗ​នេះ​ថា ពិភពលោក​បាន​កំពុង​ព្យាយាម​បំភ្លេច​មេរៀន​នៃ​ជម្លោះ​ដ៏​ធំ​បំផុត​នៅ​សតវត្ស​ទី​២០​។​

ការ​រំលឹក​វិញ្ញាណក្ខន្ធ​នៅឯ​ផ្នូរ​ទាហាន​មិន​ស្គាល់ឈ្មោះ​លើ​មហាវិថី Champs Elysees នឹងត្រូវ​ប្រារព្ធ​ធ្វើឡើង​ក្រោម​សន្ដិសុខ​យ៉ាង​តឹងរ៉ឹង​បន្ទាប់ពី​មានការ​វាយប្រហារ​ដោយ​ពួក​ជី​ហាដ​ជាច្រើនលើក​នៅ​ប្រទេស​បារាំង​ក្នុង​រយៈពេល​បី​ឆ្នាំ​មកនេះ​។​

នៅ​ថ្ងៃ​អង្គារ ដើម្បី​ផ្តល់​កិត្តិយស​ដល់ “​ទាហាន​ខ្មៅ​” នៃ​អតីត​កងទ័ព​អាណានិគម​ដែល​បាន​ចូលរួម​ប្រយុទ្ធ​ជាមួយ​ពួក​បារាំង លោក Macron និង​ប្រធានាធិបតី​ម៉ាលី Ibrahim Boubacar Keita នឹងធ្វើ​ទស្សនកិច្ច​ទីក្រុង Reims ដែលជា​ទីក្រុង​មួយ​ត្រូវបាន​ការពារ​ដោយ​ទាហាន​អាហ្វ្រិក​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu