Ad Code

ក្រុម​ដំបូងបង្អស់​នៃ​ជនអន្តោប្រវេសន៍​អាមេរិក​កណ្តាល​បាន​ទៅដល់​ទីក្រុង Mexico City



ក្រុម​ដំបូងបង្អស់​នៃ​ជនអន្តោប្រវេសន៍​អាមេរិក​កណ្តាល​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ទៅកាន់​សហរដ្ឋអាមេរិក​ក្នុង​ក្តី​សង្ឃឹមថា នឹង​ស្វែងរក​សិទ្ធិ​ជ្រកកោន​គឺ​បាន​ទៅដល់​ទីក្រុង Mexico City ហើយ​កាលពី​ថ្ងៃអាទិត្យ​ដោយ​ជ្រកកោន​បណ្តោះអាសន្ន​នៅ​ពហុកីឡាដ្ឋាន​មួយ​។​

ជនជាតិ​អាមេរិក​កណ្តាល​ជាង​១,០០០​នាក់​ដែល​មួយចំនួន​បាន​រត់គេច​ពី​អំពើ​ហឹ​ង្សា​និង​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កំណើត​រប​ស់​ពួកគេ​គឺ​បាន​ដេក​ក្នុង​ឯ​ពហុកីឡាដ្ឋាន​មួយ​ដែល​នៅ​ទីនោះ រដ្ឋាភិបាល​ទីក្រុង​បាន​បង្កើត​ជំនួយ​វេជ្ជសាស្ត្រ​និង​ទីតាំង​ផ្តល់​ម្ហូបអាហារ​។​

មុន​ការបោះឆ្នោត​សភា​អាមេរិក​នៅ​ថ្ងៃ​អង្គារ​នេះ លោក​ប្រធានាធិបតី Donald Trump បាន​ព្រមាន​ម្តង​ហើយ​ម្តងទៀត​អំពី​ការ​លុកលុយ​របស់​ក្រុម​នេះហើយ​បាន​បញ្ជា​ឲ្យ​ដាក់ពង្រាយ​កងទ័ព​រាប់​ពាន់​នាក់​ទៅ​ព្រំដែន​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​

ជនអន្តោប្រវេសន៍​បាន​មកដល់​រដ្ឋធានី​នេះ​ក្នុង​រយៈពេល​បួន​សប្តាហ៍​បន្ទាប់ពី​ចាក​ចេញពី​ទីក្រុង San Pedro Sula របស់​ប្រទេស​ហុង​ឌូ​រ៉ា​ស​។ រដ្ឋធានី​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​គឺមាន​ចម្ងាយ​ជិត​៨០៥​គីឡូម៉ែត្រ​ពី​ច្រកព្រំដែន​ជិត​បំផុត​នៅក្នុង​រដ្ឋ​តិច​សាស់​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា ជនជាតិ​អាមេរិក​កណ្តាល​រាប់ពាន់នាក់​បន្ថែមទៀត​កំពុងធ្វើដំណើរ​ជា​ក្រុម​នៅក្នុង​រដ្ឋ Veracruz, រដ្ឋ Puebla និង​រដ្ឋ Chiapas ភាគខាងត្បូង​។​

នៅ​ទី​សក្ការបូជា Virgin of Guadalupe ដ៏​ល្បីល្បាញ​របស់​រដ្ឋធានី​, ក្រុម​អ្នកស្ម័គ្រចិត្ត​ម៉ិ​ក​ស៊ិ​ក​បាននាំគ្នា​ស្រែក​ហើយ​ផ្តល់​ឡានក្រុង​ដល់​ជនអន្តោប្រវេសន៍​ដើម្បី​ជិះ​ទៅកាន់​ពហុកីឡាដ្ឋាន​។​

រដ្ឋាភិបាល​អាមេរិក​បានដាក់​សម្ពាធ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ឲ្យ​ផ្អាក​ការ​លុកលុយ​របស់​ជន​ចំណាកស្រុក​ហើយ​លោក​ប្រធានាធិបតី Enrique Pena Nieto បានផ្តល់​ឯកសារ​អត្តសញ្ញាណ​បណ្តោះអាសន្ន​និង​ការងារ​ប្រសិនបើ​ពួកគេ​ចុះឈ្មោះ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​រដ្ឋ Chiapas និង Oaxaca ។​

រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​កបាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ខ្លួន​កំពុង​ពិនិត្យ​សំណើសុំ​សិទ្ធិ​ជ្រកកោន​ជិត​២,៨០០​នាក់​ហើយ​ថា ប្រជាជន​អាមេរិក​កណ្ដាល​ប្រហែល​១,១០០​នាក់​ត្រូវបាន​និរទេស​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu