Ad Code

ក្រុម​ទ័ព ត្រូវ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ប្រទេស​ចិន ខណៈ​គ្រូបង្វឹក​មិន​បានមក​ទទួល​ពាន​គ្រូបង្វឹក​ល្អ​នៅ​កម្មវិធី​«Cambodian Football Award»



ក្រុមបាល់ទាត់​ម្ចាស់​ជើងឯក​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន រដូវ​កាល​ឆ្នាំ ២០១៨ គឺ​ក្រុម​ក្រសួងការពារជាតិ (​ទ័ព​) ត្រូវ​ប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ប្រចាំ​ពានរង្វាន់​អន្តរជាតិ 2018 China-ASEAN Cities Football Tournament នៅ​ខេត្ត Nanning ប្រទេស​ចិន ស្រប​ពេល​ដែល​គ្រូបង្វឹក​និង​ក្រុម​កីឡាករ​ទាំងអស់​មិន​អាច​ចូលក្នុង​កម្មវិធី​«​ពានរង្វាន់​បាល់ទាត់​កម្ពុជា​» ឬ Cambodian Football Award លើក​ទី​២ ប្រចាំ​រដូវ​កាល​២០១៨​។



លោក ភា សុ​ភ័​ត្រា ដែល​ជា​គ្រូបង្វឹក​ត្រូវបាន​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) អ​ញ្ជើញ​ឲ្យចូល​រួម​ទទួល​ពានរង្វាន់​គ្រូបង្វឹក​ឆ្នើម​ប្រចាំ​រដូវ​កាល​ឆ្នាំ​២០១៨ ក្នុង​កម្មវិធី​«​ពានរង្វាន់​បាល់ទាត់​កម្ពុជា​» ដែល​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​នៅ​មជ្ឈមណ្ឌល The Premier Centre Sen Sok ក្នុង​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​លោក​បាន​បដិសេធ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​លោក​ថា ​លោក​ក៏ដូចជា​ក្លិប​ទាំងមូល​សូម​គាំទ្រ​កម្មវិធី​នេះ​ពី​ចំងាយ​ព្រោះថា​សមាជិក​ក្លិប​ទាំងអស់​កំពុងតែ​នៅក្នុង​ប្រទេស​ចិន ហើយ​មាន​ភារកិច្ច​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទៀតផង។



តែ​យ៉ាងណា​លោ​កថា​ ពានរង្វាន់​ឯក​ត្ត​ក​ជន​នេះ​ជា​ក្តី​ស្រមៃ​មួយ​ដែល​លោក​ចង់​ចាប់តាំងពី​ពេលដែល​លោក​កាន់​តំណែង​ជា​គ្រូបង្វឹក​មកម្ល៉េះ​។

ចំពោះ​ពានរង្វាន់ 2018 China-ASEAN Cities Football Tournament មាន​ក្រុម​ចំនួន​៤​ចូលរួម​ដោយ​ក្នុង​នោះ​មាន​ក្រុម​២​មកពី​ថៃ​គឺ Police Tero Sasana និង​ក្រុម​សាកលវិទ្យាល័យ BTU FC បូករួម​ទាំង​ក្លិប Than Quang Ninh របស់​វៀតណាម​និង​ក្រុម​ក្រសួងការពារជាតិ របស់​កម្ពុជា​។ ការប្រកួត​ធ្វើឡើង​ពី​ថ្ងៃ​ទី​១៤ ដល់​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ដូច្នេះ​ក្រុម​ដែល​ទទួលបាន​ជ័យជម្នះ​នៅ​វគ្គ​ជម្រុះ​បឋម​គឺ Than Quảng Ninh FC និង​ក្រុម​ក្រសួងការពារជាតិ នឹងត្រូវ​ឡើង​ទៅ​លេង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ នៅវេលា​ម៉ោង​៦និង៣០​នាទី​ល្ងាច​ ថ្ងៃ​សៅរ៍ ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ចុង​សប្ដាហ៍​នេះ​។



ក្រុម​ក្រសួងការពារជាតិ របស់​កម្ពុជា ដឹកនាំ​ដោយ​លោក ខូវ ឆាយ ជា​អគ្គលេខាធិការ​ក្លិប លោក ទេព ឡុង​រចនា ជា​អ្នកចាត់ការ​ទូទៅ​ក្លិប​លោក ភា សុភ​ត្រា ជា​គ្រូបង្វឹក​លោក អ៊ុំ សាវង្ស​, ហោ សុខ​ហេង​,​ឡុង សុធា​រ៉ា និង លេង ណា​វីន ជា​ជំនួយការ​គ្រូបង្វឹក​។ ចំណែក​កីឡាករ​មាន សំរឹទ្ធ សីហា​, គឹម ស៊ី​ម៉េង​, ខែ​ក ខេមរិន្ទ​, រឿ​ម ចាន់​រឿន​, ម៉ាត់ សាត់​យ៉ា​,​អ៊ែ​ល ធី​ហឿ​ត​, អ៊ុ​ព កា​ម៉ុ​ល​, ង៉ែត លី​ទី​,​សុខ ហៀ​ង​,​ភួង សុខ​សា​ណា​, ជា ណា​វីន​, កាន់ ពិសាល​, ទូច រ៉ូ​ម៉ា​,​ណា​រ៉ុង កក្កដា​។ ក្រៅពីនោះ​កីឡាករ​បរទេស​មាន Yoo Jae Ho ជនជាតិ​កូរ៉េខាងត្បូង​, Yudai Ogawa ជនជាតិ​ជប៉ុន​,MOHAMED HAMZA ជនជាតិ​អេហ្ស៊ីប​ Na Hyosung ជនជាតិ​កូរ៉េខាងត្បូង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu