Ad Code

សូត្រ ប៊ុន​ធី ក្លាយ​ជា​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​CARABAO​ ទម្ងន់​៦០​គ​.​ក្រ​



អ្នក​ប្រដាល់​ សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក បាន​ក្លាយជា​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​Carabao ទម្ងន់​៦០​គីឡូក្រាម បន្ទាប់ពី​គេ​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ​Phat Thana ដោយ​ពិន្ទុ​ក្នុង​ការប្រកួត​ផ្ដាច់ព្រ័ត្រ កាលពី​ល្ងាច​ថ្ងៃទី​១៧​វិច្ឆិកា នៅលើ​សង្វៀន​SEATV នោះ។​

សូត្រ ប៊ុន​ធី និង Phat Thana បាន​ឡើង​មកដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​តំណែង​ជើងឯក​ខ្សែក្រវាត់​Carabao​នេះ បន្ទាប់ពី​ពួកគេ​ទាំង​២ រូបនេះ បាន​ឆ្លងកាត់​ក្នុងការ​ប្រកួត​ជម្រុះ​៤​ប្រកួត​កន្លងមក​នោះ។​

នៅក្នុង​ការប្រកួត​ដណ្ដើម​តំណែង​ជើងឯក​ខ្សែក្រវាត់​នេះ សូត្រ ប៊ុន​ធី ប្រកួត​ឈ្នះ​Phat Thana ដោយ​ពិន្ទុ​ដាច់​តែម្ដង ពោលគឺ​៥​ទល់ ​និង​០ គឺ​ចៅក្រម​ទាំង​៥​រូប បាន​ផ្តល់​ពិន្ទុ​ឲ្យ ​សូត្រ ប៊ុន​ធី ឈ្នះ​ទាំងអស់​គ្នា។

Phat Thana ត្រូវបាន​គេ​រំពឹងទុក​មុន​ការប្រកួត​ថា នឹង​អាច​ឈ្នះ​ សូត្រ ប៊ុន​ធី នោះ។ ក្រុមអ្នកលេង​ល្បែង​ភ្នាល់​ក្រៅ​សង្វៀន​សុទ្ធតែ​ចាប់យក​ខាង​Phat Thana ឈ្នះ តែ​ទីបំផុត​Phat Thana ចាញ់​ សូត្រ ប៊ុន​ធី ដាច់​ទៅវិញ។

សូត្រ ប៊ុន​ធី បានទទួល​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់ ដែល​បានទទួល​ខ្សែក្រវាត់​មួយ ពាន ១ និង​ប្រាក់​រង្វាន់​២០.០០០.០០០​រៀល ប្រហាក់ប្រហែល​នឹង​៥.០០០​ដុល្លារ​អាមេរិក។ ចំពោះ​Phat Thana ដែល​បាន​លេខ​២ នោះ បានទទួល​ពាន​មួយ និង ប្រាក់​រង្វាន់​១២.០០០.០០០​រៀល ប្រហាក់ប្រហែល​៣.០០០​ដុល្លារ​អាមេរិក។​

គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​ខ្សែក្រវាត់​Carabao រដូវ​កាល​ទី​៧ ទម្ងន់​៦០​គីឡូក្រាម ដែល​ប្រកួត​លើស​ង្វៀន​SEA-TV នេះ មាន​អ្នក​ប្រដាល់​ចូលរួម​ចំនួន​៨​រូប ក្នុងនោះ​ខ្មែរ​៤​រូប និង​ថៃ​៤ រូប ហើយ​បាន​ដំណើរការ​ប្រកួត​អស់​រយៈពេល​ជាង​២​ខែ ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នំា​២០១៨ ហើយ​បាន​មក​បញ្ចប់​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។​ ​

ចំពោះ​គូ​ដែល​ប្រកួត​អម​គូ​ខ្សែក្រវាត់​នេះ ជាការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​នោះ ម៉ន សា​ម៉េ​ត អ្នក​ប្រដាល់​ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ បាន​ប្រកួត​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​Ty Sa ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៤ ។

ចំណែក ចាន់ វ៉ា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ គេ​បាន​ផ្ដួល​យកឈ្នះ​ លីន វិ​រៈ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ៕

•​ជម្រុះ​ជុំ​ទី​២​ ដណ្ដើម​ប្រាក់​លាន​ទម្ងន់​៦៥​គ​.​ក្រ ៖ ឡុង ខេត្ត ចាញ់ ជី ឆៃលី ខណៈ ម៉ន វ៉ា​ន្នី ឈ្នះ​វ៉ន វ៉ុ​ន ក្នុង​ទឹក​ទី​២

ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ជម្រុះ​ដណ្ដើម​ប្រាក់​១០​លាន​រៀល របស់​ក្រុមហ៊ុនស្រា​បៀ​Ganzberg ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម នៅលើ​សង្វៀន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​សប្ដាហ៍​ទី​៣ កាលពី​យប់​ថ្ងៃទី​១៧​ខែវិច្ឆិកា​ ឆ្នាំ​២០១៨​នោះ លទ្ធផល​ គឺ ឡុង ខេត្ត អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ បាន​ប្រកួត​ចាញ់​ជី ឆៃលី អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ដោយ​ពិន្ទុ ហើយ​មួយគូ​ទៀត​ ម៉ន វ៉ា​ន្នី អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក បាន​វាយ​ឈ្នះ ​វ៉ន វ៉ុ​ន អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា ក្នុង​ទឹក​ទី​៤។

ចំពោះ​ការប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​កម្ពុជា​-​ថៃ​និង​ម៉ាឡេស៊ី​វិញ ឌុន រដ្ឋា អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា ក្លិប​អេ​ភូ​ថង​កីឡា បាន​វាយ​ស្មើ​ពិន្ទុ​ជាមួយ អ្នក​ប្រដាល់​ម៉ាឡេស៊ី Majid Hossei បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ។ ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧១ គីឡូក្រាម។​

ឯ ផល សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ជើង​ខ្លាំង នៃ​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ បាន​ផ្ដួល​អ្នក​ប្រដាល់​ថៃ​Lek Phit អោយ​សន្លប់​ក្នុង​ទឹក​ទី​២ ក្នុង​ការ​ជួប​ប្រកួត​គ្នា​ទម្ងន់​៦៣,៥០០​គ​.​ក្រ។ Lek Phit ត្រូវ​ ផល សោ​ភ័​ណ្ឌ ទាត់ឲ្យ​ខូច​ជើង​ខាងឆ្វេង បណ្ដាល​ឲ្យ​Lek Phit ដួល ​និង​បោះបង់ចោល​ការប្រកួត៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu