Ad Code

OPPO R17 Pro បំពាក់​មក​ជា​មួយ​នូវ​ឈី​ប Qualcomm Snapdragon 710 បង្ហាញខ្លួន​នៅ​អាស៊ីអាគ្នេយ៍​ក្នុង​ខែ​វិច្ឆិកា​នេះ​



​ភ្នំពេញ ​៖ OPPO ជា​ប្រេន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ​ដែល​កំពុង​ទទួល​បានកា​រ​ពេញនិយម​នៅក្នុង​សកល​លោក​។ ចាប់ផ្ដើម​ពី​ខែ​វិច្ឆិកា​នេះ​តទៅ ​អតិថិជន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ​នឹង​ទទួល​បាន​នូវ​បទពិសោធន៍​អំពី​លក្ខណៈ​ពិសេស​ដ៏​ពេញ​និយម​របស់ Snapdragon 710 ដែល​បំពាក់​នៅ​លើ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល R17 Pro របស់ OPPO​។ វា​ជា​លើកដំបូង​សម្រាប់ OPPO ដែល​ធ្វើ​ការ​ដាក់​សម្ពោធ​នូវ​ម៉ូ​ដែល​ត្រកូល R របស់​ខ្លួន​នៅ​ក្រៅ​តំបន់​។

ទម្រង់​ដំបូង ​នៃ​បច្ចេកវិទ្យា Qualcomm នៅក្នុង​ស៊េរី 700 ថ្មី​នេះ ត្រូវ​បាន​រចនា​ឡើង​ក្នុង​ទំហំ 10nm និង​ដំណើរការ​ដោយ CPU 8 គ្រាប់ (Octa-core)​។ Snapdragon 710 បង្ហាញ​នូវ​ភាព​ល្អ​ឥត​ខ្ចោះ​ទាក់ទិន​នឹង​មុខងារ AI កាមេរ៉ា កម្រិត​បង្ហាញ ការ​ភ្ជាប់​អ៊ីនធឺណិត និង​ថ្ម​ទូរស័ព្ទ​ដើម្បី​ជួយ​ឲ្យ​អ្នកប្រើប្រាស់​អាច​រីក​រាយ​ជាមួយនឹង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Android កម្រិត​ខ្ពស់​មួយ​នេះ​។​

លក្ខណៈ​ល្អ​ពិសេស ​នៃ Snapdragon 710 គឺ​វា​នឹង​បង្កើន​នូវ​បទពិសោធន៍ ​នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ និង​ជួយ​ដោះស្រាយ​បញ្ហា​យ៉ាង​រលូន រួមបញ្ចូល​ទាំង​កាមេរ៉ា​កម្រិត​ខ្ពស់ ល្បឿន ​នៃ​ដំណើរការ AI លឿន និង​ថ្ម​កាន់​បានយូរ​។

ក្នុង​លក្ខខណ្ឌ​នេះ​វា​ធ្វើ​ឲ្យ​កាមេរ៉ា​វិវត្ត​ខ្លួន​មួយកម្រិត​ទៀត ដែល​អាច​ផ្ដិត​យក​រូប​ និង​វីដេអូ​មាន​គុណ​ភាព​កម្រិត​អាជីព ដោយ​ធ្វើការ​បាន​យ៉ាង​ល្អ​នៅ​កន្លែង​ដែលមាន​ពន្លឺ​ខ្សោយ វា​អាច​កាត់បន្ថយ​គ្រាប់ noise បាន​យ៉ាង​ល្អ និង​ធ្វើការ focus លើ​រូបភាព​បាន​យ៉ាង​ឆាប់រហ័ស​។

វា​អាច​រក្សាបាន​នូវ​ស្ថិរភាព​រូបភាព​អាច​ធ្វើ​ការពង្រីក ​ឬ​បង្រួម​រូប​បាន​ល្អ និង​អាចឲ្យ​យើង​ប្រើប្រាស់​នូវ​មុខងារ Real time Bokeh (​ការ​ថត​ព្រាល​ផ្ទៃ​ខាងក្រោយ​)​ បាន​យ៉ាង​ងាយស្រួល​ផង​ដែរ​។

មុខងារ​AI របស់​ឈី​ប Qualcomm នេះ​នឹង​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​អាច​ចាប់​យក ​និង​ចែករំលែក រូបភាព​ និង​វីដេអូ បាន​យ៉ាង​ងាយស្រួល។

ចំពោះ ​អ៊ីនធឺណិត ​វិញ ​គឺ​វា​មាន​ល្បឿន​លឿន កម្រិត​LTE ជាមួយនឹង​ល្បឿន​ក្នុងការ download រហូត​ដល់ 800 Mbps និង​ល្បឿន​ក្នុង​ការ upload រហូតដល់ 150 Mbps ជាមួយនឹង​ការរួមបញ្ចូល​នូវ X15 LTE modem នៅក្នុង Snapdragon 710។

បន្ថែម​ពីលើ​នេះ​ទៀត Snapdragon 710​ ជួយ​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​សម្រាប់​ទាំង​ការ​លេង​ហ្គេម និង​ការ​បើក​វីដេអូ 4K HDR រហូតដល់​ទៅ 40% ក៏ដូចជា​ជួយ​កាត់បន្ថយ​នូវ​ការប្រើប្រាស់​ថាម​ពល​រហូតដល់ 20% នៅពេលដែល​ចាក់​វីដេអូ បើ​ប្រៀបធៀប​ជាមួយ Snapdragon 660​។

ជារួម នៅពេលដែល​ប្រៀបធៀប​អំពី​ការរីកចម្រើន ​នៃ​មុខងារ​ និង​ថាមពល​រវាង Snapdragon 710 ជា​មួយ​នឹង Snapdragon 660 យើង​ឃើញថា Snapdragon 710 បាន​បង្កើន​នូវ​ល្បឿន CPU រហូតដល់ 20% , GPU រហូតដល់ 35% , ល្បឿន App រហូតដល់ 15% ហើយ​មុខងារ AI ជួយ​កាត់បន្ថយ​នូវ​ការ​ប្រើ​ប្រាស់​ថាមពល​សរុប​រហូតដល់​ទៅ 30%​។​

+ [Snapdragon 710 ប្រៀបធៀប​ជាមួយនឹង Snapdragon 660]
​យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ International Data Corporation (IDC),OPPO បច្ចុប្បន្ន​ជាប់​ចំណាត់ថ្នាក់​លេខ២ នៅ​អាស៊ីអាគ្នេយ៍​ក្នុង​ការ​នាំចេញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ប្រចាំ​ឆ្នាំ​។​ ជាមួយនឹង​Snapdragon 710 ដ៏​មាន​អនុភាព​នេះ R17 Pro ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​បន្ថែម​ភាព​ជោគជ័យ​ទៅលើ​ប្រជា​ប្រិយភាព​របស់ OPPO នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍​។​

បើតាម​លោក Kedar Kondap អនុប្រធាន​ផ្នែក​គ្រប់គ្រង​ផលិតផល​របស់ Qualcomm Technol ogies បាន​និយាយ​ថា​ ៖ “​បច្ចេកវិទ្យា Qualcomm ជាមួយនឹង OPPO បាន​មាន​ទំនាក់ទំនង​ជាមួយគ្នា​ជា​យូរ​មក​ហើយ ហើយ​យើង​ទាំងពីរ​ប្ដេជ្ញា​ថា ​នឹង​វិនិយោគ និង​អភិវឌ្ឍ​ផលិតផល​ថ្មីៗ ​ជាមួយនឹង​បច្ចេក​វិទ្យា​ថ្មីៗ​បន្ថែមទៀត​។

អាស៊ីអាគ្នេយ៍ គឺជា​ទីផ្សារ​ធំ​មួយ​ក្នុងចំណោម​ទីផ្សារ​ដែល​មាន​ថាមភាព​បំផុត​នៅ​លើ​ពិភពលោក ហើយ​យើង​រំភើប​រីករាយ​ក្នុង​ការ​ចូលរួម​ជាមួយ OPPO នា​ឱកាស​នេះ​។

យើង​ឃើញថា Snapdragon 710 ជា​អ្នក​ផ្លាស់ប្ដូរ R17 Pro ឲ្យ​កាន់​តែ​មាន​គុណភាព​ជា​រួម​ ជាមួយនឹង​បច្ចេកវិទ្យា​ និង​មុខងារ​ពិសេស ដែល​ពីមុន អ្នក​អាច​រក​បានតែ​នៅ​ក្នុង​ទម្រង់​ទូរស័ព្ទដៃ​ស៊េរី​ខ្ពស់​របស់​យើង ដោយ​អាចជួយ​ឲ្យ​មនុស្ស​រីករាយ​ជាមួយនឹង​បច្ចេកវិទ្យា​ខ្ពស់ ​នៃ​ស្មា​ត​ហ្វូ​ន Android”​។​

លោក Jimmy Yi ប្រធាន​ក្រុមហ៊ុន OPPO សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ និយាយថា​ ៖ “​ការ​នាំយក​ស៊េរី R ទៅគ្រប់​ទីផ្សារ​ដែលមាន​ស្រាប់​នៅ​អាស៊ីអាគ្នេយ៍ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់ OPPO ។ អាស៊ីអាគ្នេយ៍​គឺជា​ទីផ្សារ​មួយ​ដ៏​រឹងមាំ​បំផុត​របស់​យើង ហើយ​យើង​មាន​ទំនុកចិត្ត​ថា R17 Pro នឹង​ក្លាយជា​ស្នាដៃ​បន្ទាប់​ដែល​នឹង​បង្ហាញ​ជាថ្មី​ម្ដងទៀត​ពី​ការ​ច្នៃប្រឌិត​ថ្មី និង​ភាពជា​អ្នកដឹកនាំ​របស់ OPPO នៅក្នុង​ឧស្សាហកម្ម​ទូរស័ព្ទ​ចល័ត​។

យើង​នឹង​បន្ត​ផ្តល់ជូន​នូវ​ភាព​ច្នៃប្រឌិត​ផ្នែក​ឧស្សាហកម្ម​ដែល​ឈានមុខ​គេ និង​បទពិសោធន៍​ថតរូប​ដ៏​ល្អឥតខ្ចោះ​របស់​យើង​។​

រហូតមកដល់​សព្វថ្ងៃ OPPO មានការ​កើន​ឡើង​នូវ​អ្នកប្រើប្រាស់​ជាង​១០០​លាន​នាក់ ​រួចទៅហើយ ដោយ​រីករាយ​ជាមួយនឹង​បទពិសោធន៍​ពី​ស៊េរី R ចាប់​តាំងពី​ការ​ដាក់​បង្ហាញ​នៅ​ឆ្នាំ២០១៣។

យោង​តាម​ទិន្នន័យ​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​Counterpoint, R9 គឺជា​ម៉ូ​ដែល​Android ដែល​លក់ដាច់​ជាងគេ​ក្នុង​ឆ្នាំ 2016 នៅក្នុង​ប្រទេស​ចិន ហើយ Strategy Analytics​បាន​ប្រកា ស​ថា R9 បាន​នាំចេញ​ចំនួន 8.9 លាន​គ្រឿង សម្រាប់ 3% នៃ​ការ​ចែកចាយ​ទៅកាន់​ទីផ្សារ​ទូទាំង​ពិភពលោក​ក្នុង​ត្រីមាស​ទី១ នៃ​ឆ្នាំ​២០១៧។​

លើសពីនេះ​ទៀត Counterpoint ក៏បាន​រាយការណ៍​ផង​ដែរ​ថា R11​ បាន​ក្លាយ​ជា​ទូរស័ព្ទ Andr oid លំដាប់ថ្នាក់​លេខ១ នៅ​លើ​ពិភពលោក​ក្នុង​ឆ្នាំ២០១៧ ​ត្រឹមតែ​រយៈពេល​តិចជាង​មួយ​ខែ​ប៉ុណ្ណោះ​។

ដំណើរ​ឆ្ពោះទៅមុខ​នេះ OPPO នឹង​បន្ត​ជំរុញ​ដល់​យុវវ័យ​នៅ​ជុំវិញ​ពិភពលោក ហើយ​ស៊េរី R នឹង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​ធំ​នៅ​ក្នុង​ភាព​ជោគជ័យ​ដែល​កំពុង​មាន​នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu