Ad Code

ADIPOWER គឺជា​ផលិតផល​គ្រឿងសម្អាង​ថ្មី សម្រាប់​បំបាត់ ក្លិន​ខ្លួន​មិនល្អ​ដែល​បណ្តាលមកពី​ការបញ្ចេញ​អត្ថ​ពលកម្ម​ខ្លាំងក្លា



​ភ្នំពេញ​ ៖ អ្នកមាន​ក្លិន​ខ្លួន​អស់​កង្វល់​ហើយដោយ​សារ​តែ ADIPOWER គឺជា​ផលិតផល​គ្រឿងសម្អាង​ថ្មី សម្រាប់​បំបាត់ ក្លិន​ខ្លួន​មិនល្អ​ដែល​បណ្តាល​មក​ពី​ការ​បញ្ចេញ​អត្ថ​ពលកម្ម​ខ្លាំងក្លា និង គាំពារ​រហូត​ទៅ​៧២​ម៉ោង​។

លោក ហាក់ ស៊ី​ដេ​ត នាយក​គ្រប់គ្រង ក្រុមហ៊ុន អិ​ល អេស អេស ស៊ី ត្រេ​ឌី​ង ខូ អិ​ល ធី ឌី ដែលជា​អ្នក​នាំចូល​ផ្តាច់មុខ​សម្រាប់​គ្រឿងសម្អាង​ម៉ាក adidas នៅ​កម្ពុជា​បានធ្វើ​បទ​បង្ហាញ​ឲ្យ​ដឹង​នៅ​អូ​តែ​ល Rose Wood អគារ​វឌ្ឍន​: កាលពី​រសៀល​ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨​។

ផលិតផល​គ្រឿងសម្អាង adidas ត្រូវបាន​ផលិតឡើង​ដើម្បី​បំពេញតម្រូវការ អតិ​ថ​ជន​ទាំង​បុរស និង​ស្ត្រី ដែលមាន អាយុ​ចាប់ពី ១៥​ឆ្នាំ ដល់ ៣៥​ឆ្នាំ ជា​អ្នក​ដែល​ស្វាហាប់ និង ស៊ី​វិ​ល័យ​។ ជាមួយ ក្លិនក្រអូប​ឈ្ងុយ ទាក់ទាញ​អារ​ម្ម​ណ៍ និង ទាន់សម័យ​ជាមួយ​តម្លៃ​សមរម្យ ផលិតផល​គ្រឿងសម្អាង​ម៉ាក adidas បាន​ក្លាយ​ទៅជា​ម៉ាក​ល្បីឈ្មោះ និង​ពេញនិយម​ក្នុង​ស្រទាប់​អត្តពលិក (​អ្នកកីឡា​) យុវវ័យ​ជំនាន់​ថ្មី និង អ្នកគាំទ្រ​។

ADIPOWER គឺជា​ផលិតផល​គ្រឿងសម្អាង​ថ្មី សម្រាប់​បំបាត់ ក្លិន​ខ្លួន​មិនល្អ​ដែល​បណ្តាល​មក​ពី​ការ​បញ្ចេញ​អត្ត​ពលកម្ម​ខ្លាំងក្លា និង គាំពារ​រហូត​ទៅ​៧២​ម៉ោង​។ ADIPURE គឺជា​អ្នកឯកទេស​បំបាត់​ក្លិន​មិនល្អ ហើយ​ផ្តល់​នូវ​ក្លិនក្រអូប​ឈ្ងុយ មិន​ប្រតិកម្ម​ដល់​ស្បែក​នៅពេល​ប្រើប្រាស់ ដោយសារ​វត្ថុធាតុដើម​អំបិល 0% (Alu Salts) ហើយ​និង អាល់កុល​០% (alcohol) ហើយ​និង​ការពារ​បាន​រហូតដល់ ៤៨​ម៉ោង ទៅតាម​រូ​ប​មន្ត​ផលិត​ថ្មី​។ ផលិតផល​គ្រឿងសម្អាង​ថ្មី​ទាំងពីរ​នេះ នឹង​ផ្តល់នូវ​ជម្រើស​កាន់តែច្រើន​សម្រាប់​តម្រូវការ​អតិថិជន​។



លោក ហាក់ ស៊ី​ដេ​ត បាន​ថ្លែង​អំណរ​អរគុណ​ចំពោះ ពាណិជ្ជករ អ្នក​ចែកចាយ​បន្ត និង ជាពិសេស​អ្នកប្រើប្រាស់​ផ្ទាល់ ដែល​នៅតែ​បន្ត​គាំទ្រ​នូវ​ផលិតផល​គ្រឿងសម្អាង​ម៉ាក adidas នៅលើ​ទីផ្សារ​កន្លងមក​។ លោក​ជំរុញ​ឲ្យ ពាណិជ្ជករ និង​អ្នកប្រើប្រាស់ ពិនិត្យមើល​ស្លាក​សញ្ញា​ក្រុមហ៊ុន​នៅលើ​ផលិតផល ដើម្បី​ធានា​ថា ​ជា​ផលិតផល​ពិត និង មានគុណ​ភាពល្អ មកពី​រោងចក្រ​ផ្ទាល់​។

លោក ឆាល មេ​ល​ឡង (Charles Mellon) អ្នកតំណាង​មកពី Coty បាន​ថ្លែងអំណរគុណ ក្រុមហ៊ុន អិ​ល អេស អេស ស៊ី សម្រាប់​ការរៀបចំ​នូវ​កម្មវិធី​នេះ​ឡើង​។ លោក​ថា ​”​យើង​បានជ្រើសរើស អិ​ល អេស អេស ស៊ី (LSSC) គឺជា​ក្រុមហ៊ុន​ចែកចាយ​ផ្តាច់មុខ​នូវ​ផលិតផល​គ្រឿងសម្អាង​ម៉ាក adidas នៅក្នុង​ប្រទេស​កម្ពុជា ដោយសារតែ​យើង​សម្លឹង​ឃើញ​នូវ​ភាព​ប៉ិនប្រសប់ និង សក្តានុពល​នៃ​កំណើនសេដ្ឋកិច្ច ក៏ដូចជា ចំណូល​បុគ្គល​”​។ លោក មាន​ភាព​រីករាយ​យ៉ាង​ខ្លាំង​នៅពេលដែល​បាន​ជួប​សំណេះសំណាល និង​បាន​ចែករំលែក​ជាមួយនឹង​ពាណិជ្ជករ អំពី ក្រុមហ៊ុន​Coty​។ លោក​បន្ថែមថា ផលិតផល​ថ្មី​គ្រឿងសម្អាង​adidas ត្រូវបាន​សម្ពោធ ក្នុងប្រទេស​ផ្សេង ហើយ​ទទួលបាន​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់​កន្លងមក​។ លោក​សង្ឃឹមថា ផលិត​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ដូចគ្នា​ដែរ​។ ចុងក្រោយ លោក ជម្រុញ​ឲ្យ អ្នកប្រើប្រាស់​សូម​ស្វែងរក​ផលិតផល​ពិតប្រាកដ​ពី​ក្រុមហ៊ុន អិ​ល អេស អេស ស៊ី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu