Ad Code

រថយន្ត​ព្រលះ​រថយន្ត ទាំង​កណ្តាល​យប់ របួសធ្ងន់២នាក់



បាត់ដំបង ៖ យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​ចំនួន ២ នាក់ ដែរ ដែល​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ព្រមទាំង​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន ផងដែរ បន្ទាប់ពី​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង នៅលើ​កំណាត់​ផ្លូវ តាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា-ថៃ ។



ហេតុការណ៍​នេះ​ បាន​កើត​ឡើង នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង៨និង៥០នាទី យប់ នៅ​ចំណុច​លើ​ភ្នំ​ប្រុស ស្ថិត​ក្នុងភូមិ ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រវាង រថយន្ត និង រថយន្ត ក្នុង​ទិសដៅ​ច្រាស់​គ្នា។



តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​បាន​បញ្ជាក់​ថា នៅ​មុនពេល​កើតហេតុ គឺ​មាន រថយន្ត​ម៉ាក ISUZU ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2I-9315 បើកបរ​ពី​កើត ទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន​ផងដែរ លុះដល់​ចំណុច​ខាងលើ បាន​រេ​ទៅបុក​រថយន្ត ០១​គ្រឿង ទៀត ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AI-6683 ដែល​បើកបរ​ដោយ ឈ្មោះ ចាន់ ស៊ី​ណាត ភេទ​ស្រី អាយុ ២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ ស្រែអំបិល ឃុំ​ត្រពាំង ស្រុក ស្រែអំបិល ខេត្តកោះកុង។



នៅក្នុង​ហេតុការណ៍​នោះ​ដែរ ​គេ​ស​ង្កេត​ឃើញថា ភាគី​រងគ្រោះ​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ចំនួន ២នាក់ ដោយឡែក​ភាគី​រថយន្ត​បង្ក បាន​រត់​គេច​ខ្លួន​បាត់​ទៅ​ហើយ មុនពេល​សមត្ថកិច្ច​ចុះទៅ​ដល់ ដែល​ភ្លាមៗ​នោះ​ដែរ ជនរងគ្រោះ​ទាំង​០២​នាក់ បាន​បញ្ជូន​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន​ហើយ​។

បច្ចុប្បន្ន ក្រោយពី​សមត្ថកិច្ច​ជំនាញ​បាន​ចុះ ពិនិត្យ​កន្លែង​កើតហេតុ និង​ធ្វើការ​វាស់វែង​រួចមក ក៏ បាន​យក​រថយន្ត​ទាំង​០២​គ្រឿង ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu