បាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងជំនាញ នៃអធិការស្រុកភ្នំព្រឹក ឃាត់ខ្លួនក្នុងសកម្មភាពបទល្មើសជាក់ស្តែង ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
តាមរបាយការណ៍ពីសមត្ថកិច្ចស្រុកភ្នំព្រឹកបានឲ្យដឹងថា ជនសង្ស័យខាងលើបានធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១២និង៤០នាទី នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ កន្លងថ្មីៗនេះ ស្ថិតត្រង់ចំណុចភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
របាយការណ៍ដដែលបន្តថា ជនសង្ស័យមានឈ្មោះ ខៀង សុខហៀង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ បានមកស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិ/ឃុំចំណុចឃាត់ខ្លួនខាងលើ។
ក្រោយពីបានឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានរកឃើញ និងដកហូតវត្ថុតាងបានដូចជា ម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក) ច្រកក្នុងថង់កិបមាត់ ពណ៌ស ចំនួន២១កញ្ចប់តូច រួមជាមួយសម្ភារៈពាក់ព័ន្ធនឹងប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments