ភ្នំពេញ ៖ កម្លាំងផ្នែកជំនាញ បានសហការជាមួយផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១៧និង០០នាទី នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ចំណុចផ្លូវទំនប់កប់ស្រូវ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវឃាត់ខ្លួន ទី០១.ឈ្មោះ អាង អឿន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ទី០២.ឈ្មោះ ភាស់ សៀន ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សម្ភារៈចាប់យក គ្រឿងញៀនប្រភេទក្រាមស ថ្លាចំនួន០២កញ្ចប់ថង់តូច ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១L ៨៥៩៦ ចំនួន០១គ្រឿង។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងផ្នែកជំនាញ បានសហការជាមួយផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ បានដាក់គោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍នៅចំណុចខាងលើ ក៏ប្រទះឃើញជនសង្ស័យ០២នាក់ជិះម៉ូតូមួយគ្រឿង ទិសដៅពីលិចទៅកើត ដោយមានការសង្ស័យកម្លាំងក៏បានឃាត់ឲ្យឈប់ដើម្បីត្រួតពិនិត្យ ភ្លាមៗនោះបានប្រទះឃើញថ្នាំញៀនប្រភេទក្រាម ស ថ្លា ចំនួន០២កញ្ចប់ថង់តូច ដែលជនសង្ស័យឈ្មោះ អាង អឿន កាន់ជាប់នៅនឹងដៃខាងឆ្វេង រួចមកកម្លាំងផ្នែកជំនាញក៏បាននាំខ្លួនជនសង្ស័យខាងលើបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌតែម្ដង។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
Source: Kampuchea Thmey Daily
0 Comments