ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី ៣ ដែលកាសែតកម្ពុជាថ្មីទទួលបានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ច ចម្រុះទូទាំងប្រទេសបង្ក្រាប (ជួញដូរ រក្សាទុក ដឹកជញ្ជូនដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់) ចំនួន២៤ករណី ឃាត់៦៣នាក់ (ស្រី២នាក់) វត្ថុតាងចាប់យក សរុប មេតំហ្វេតាមីន (ice) ២៧,២៤ក្រាម និង ៤១កញ្ចប់តូច មេតំហ្វេតាមីន (wy) ០,៤៥ក្រាម។
ប្រភេទបទល្មើសគ្រឿងញៀន ដែលត្រូវសមត្ថកិច្ចចម្រុះបង្ក្រាប រួមមាន ជួញដូរ១៨ករណី ឃាត់៣៨នាក់ (ស្រី ២នាក់) ប្រើប្រាស់៦ករណី ឃាត់២៥នាក់ (ស្រី០នាក់)។ អនុវត្តដីកា ៖ ដីកា៣ករណី ចាប់ជនសង្ស័យ៣នាក់។ អ្នកមានផ្ទុកសារធាតុញៀន២៥នាក់ ជួញដូរ០នាក់/៣៨នាក់ និងប្រើប្រាស់ ២៥នាក់/២៥នាក់។
លទ្ធផលទាំងអស់បង្ក្រាបដោយ១១អង្គភាព រួមមាន Police : ១១អង្គភាព ១ / មន្ទីរ ៖ ជួញដូរ ២ករណី ឃាត់៣នាក់ ប្រើប្រាស់១ករណី ឃាត់៦នាក់ ចាប់យកice ១២,៩៤ក្រាម។ ២ / បន្ទាយមានជ័យ ៖ ជួញដូរ៣ករណី ឃាត់៨នាក់ ប្រើប្រាស់០ករណី ឃាត់៨នាក់ ចាប់យកice ២,៣៣ក្រាម ១កញ្ចប់តូច និងwy ០,៤៥ក្រាម។ ៣ / បាត់ដំបង ៖ ជួញដូរ២ករណី ឃាត់២នាក់ ប្រើប្រាស់១ករណី ឃាត់១នាក់ ចាប់យកice ៣,៤៧ក្រាម។ ៤ / កំពង់ចាម ៖ ជួញដូរ១ករណី ឃាត់៩នាក់ ចាប់យកice ៦កញ្ចប់តូច។ ៥ / កំពង់ឆ្នាំង ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ២នាក់ ចាប់យកice ១,៩០ក្រាម។ ៦ / កំពត ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ១កញ្ចប់តូច។ ៧ / កណ្ដាល ៖ ជួញដូរ ១ករណី ឃាត់៣នាក់ និងអនុវត្តន៍ដីកា១ ចាប់១នាក់ ចាប់យកice ៨កញ្ចប់តូច។៨ / ព្រៃវែង ៖ ជួញដូរ១ករណី ឃាត់២នាក់ ចាប់យកice ២កញ្ចប់តូច។ ៩ / សៀមរាប ៖ ជួញដូរ ៣ករណី ឃាត់៥នាក់ និងអនុវត្តន៍ដីកា ២ ចាប់ ២នាក់ ចាប់យកice ៦,៦០ក្រាម។ ១០ / ឧត្តរមានជ័យ ៖ ជួញដូរ១ករណី ឃាត់១នាក់ ចាប់យកice ១កញ្ចប់តូច។ ១១ / រាជធានីភ្នំពេញ ៖ ជួញដូរ២ករណី ឃាត់៣នាក់ ប្រើប្រាស់៤ករណី ឃាត់៨នាក់ ចាប់យកice ២២កញ្ចប់តូច។
ដោយឡែក លទ្ធផលអនុវត្តន៍ច្បាប់រយៈពេល១២ខែ (គិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២០ ខែធ្នូ) ឆ្នាំ២០១៨ សរុប 7823ករណី ឃាត់មនុស្ស 15822នាក់ ស្រី 1300នាក់ (ជនបរទេស 310នាក់ ស្រី 48នាក់ មាន 24សញ្ជាតិ) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែងដាំដុះ 4932ករណី ឃាត់ 8846នាក់ (ស្រី 890នាក់) និងប្រើប្រាស់ 2891ករណី ឃាត់ 6976នាក់ (ស្រី 410នាក់)។ អនុវត្តដីកា ៖ 235ដីកា ឃាត់ 227នាក់ (ស្រី 9នាក់) សារធាតុញៀនគ្រប់ ប្រភេទ 532kg 174,57g កញ្ឆាក្រៀម 74kg 146g និង 164925ដើម។
សម្ភារៈចាប់យក រួមមាន រថយន្ត 94គ្រឿង ម៉ូតូ 2230គ្រឿង ទូរស័ព្ទ 5924គ្រឿង ជញ្ជីង 376គ្រឿង អាវុធខ្លី 26ដើម និង អាវុធវែង 13ដើម។
យោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី៣ ប្រាប់បញ្ជាក់ឲ្យដឹងថា លទ្ធផលអនុវត្តន៍ច្បាប់ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ សរុប 8003ករណី ឃាត់មនុស្ស 16202នាក់ ស្រី1341នាក់ (ជនបរទេស 310នាក់ ស្រី 48នាក់ មាន 24សញ្ជាតិ) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែងដាំដុះ 5051ករណី ឃាត់ 9078នាក់ (ស្រី 915នាក់) និងប្រើប្រាស់ 2952ករណី ឃាត់ 7124នាក់ (ស្រី 426នាក់)។ អនុវត្តដីកា ៖ 242ដីកា ឃាត់ 234នាក់ (ស្រី 9នាក់) សារធាតុញៀនគ្រប់ ប្រភេទ 533kg 843,34g និង 329កញ្ចប់ កញ្ឆាក្រៀម 74kg 146g និង 164925ដើម។ សម្ភារៈចាប់យក រួមមាន រថយន្ត94គ្រឿង ម៉ូតូ 2230គ្រឿង ទូរស័ព្ទ 5924គ្រឿង ជញ្ជីង 376គ្រឿង អាវុធខ្លី 26ដើម និង អាវុធវែង 13ដើម៕
Source: Kampuchea Thmey Daily
0 Comments