Ad Code

ចិន ​នឹង​ចាប់ផ្តើម​ឆ្នាំ​រំឭក​ខួប​អនុស្សាវរីយ៍​ជាមួយ​សុន្ទរកថា​សំខាន់ៗ​ស្តី​អំពី​កោះ​តៃវ៉ាន់



ប្រទេស​ចិន​នឹង​ចាប់ផ្តើម​ពិធី​រំលឹក​ខួប​ដ៏​រសើប​មួយ​ជាមួយ​សុន្ទរកថា​ដ៏​ធំ​នៅ​ថ្ងៃ​ពុធ​ដោយ​លោក​ប្រធានាធិបតី Xi Jinping ស្តី​អំពី​បញ្ហា​កោះ​តៃវ៉ាន់​ ដែល​ជា​បញ្ហា​រសើប​បំផុត​របស់​ប្រទេស​ចិន។

នៅ​ឆ្នាំ​២០១៩​នេះ ប្រទេស​ចិន​នឹង​ប្រារព្ធ​ខួប​៧០​ឆ្នាំ​ចាប់តាំង​ពី​ការ​បង្កើត​គណ​បក្ស​កុម្មុយនិស្ត​ចិន​។ ខួប​នេះ​តែងតែ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​នៅ​ក្នុង​ប្រទេស​ចិន​ដែលជា​កន្លែង​ការរក្សា​ស្ថេរភាព​គឺជា​អាទិភាព​ដ៏​ធំធេង​របស់​គណ​បក្ស​កុម្មុយនិស្ត​។​

ភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ​ បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា លោក Xi នឹង​ថ្លែង​សុន្ទរកថា​ដ៏​សំខាន់​មួយ​នៅក្នុង​វិមាន​មហាសាល​ប្រជាជន​របស់​ទីក្រុង​ប៉េកាំង​នៅ​ខួប​លើក​ទី​៤០​នៃ​សេចក្តី​ថ្លែងការណ៍​គោលនយោបាយ​គន្លឹះ​មួយ​ដែល​នាំ​ឲ្យ​មាន​ទំនាក់ទំនង​វិជ្ជមាន​ជាមួយ​កោះ​តៃវ៉ាន់​។​

នៅ​ថ្ងៃទី​១​ខែមករា​ឆ្នាំ​១៩៧៩ ប្រទេស​ចិន ​បាន​ប្រកាស​បញ្ចប់​នូវ​អ្វី​ ដែល​ជា​ការ​បាញ់​គ្រាប់​ផ្លោង​ជា​ទម្លាប់​លើ​កោះ​ដែល​គ្រប់គ្រង​ដោយ​តៃវ៉ាន់​នៅ​ជិត​ប្រទេស​ចិន​ហើយ​បាន​ស្នើ​ឲ្យ​បើកចំហ​ចំពោះ​ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ​បន្ទាប់ពី​មាន​ភាព​តានតឹង​អស់​រយៈពេល​ជាច្រើន​ទសវត្ស​។​

ទោះបីជា​យ៉ាងណាក៏ដោយ ការ​ផ្តល់ជូន​នេះ​ត្រូវ​បាន​បដិសេធ​ដោយ​លោក Chiang Ching-kuo ដែលជា​អតីត​ប្រធានាធិបតី​តៃវ៉ាន់​នៅពេលនោះ​ដែល​នៅក្នុង​ខែ​មេសា​ឆ្នាំ​នោះ​បានចេញ​គោលនយោបាយ​គ្មាន​ទំនាក់ទំនង គ្មាន​ការសម្របសម្រួលនិង​គ្មាន​កិច្ចចរចា​ជាមួយ​ចិន​។​

នៅ​ឆ្នាំ​១៩៨៧ លោក Chiang បាន​កែប្រែ​ដោយ​អនុញ្ញាត​ឲ្យ​ប្រជាជន​តៃវ៉ាន់​ទៅលេង​ប្រទេស​ចិន​សម្រាប់​ការជួបជុំ​គ្រួសារ​។ ឪពុក​របស់​គាត់​ឈ្មោះ Chiang Kai-shek បាន​រត់​ភៀសខ្លួន​ជាមួយ​កម្លាំង​ជាតិនិយម​ដែល​ទទួលរង​បរាជ័យ​ទៅ​តៃវ៉ាន់​នៅ​ខែ​ធ្នូ​ឆ្នាំ​១៩៤៩​បន្ទាប់ពី​ចាញ់​សង្គ្រាមស៊ីវិល​ដោយ​ពួក​កុម្មុយនិស្ត​។​

គ្មាន​សន្ធិសញ្ញា​សន្តិភាព​ផ្លូវការ​ណាមួយ​ឬ​ការ​បញ្ចប់​ជា​ផ្លូវការ​ចំពោះ​ការឈ្លានពាន​នេះ​ ត្រូវ​បាន​ចុះហត្ថលេខា​ទេ​។​

តៃវ៉ាន់​កំពុង​ត្រៀម​រៀបចំ​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ខែមករា​ឆ្នាំ​២០២០​។ គណបក្ស​ចម្រើន​ប្រជាធិបតេយ្យ​គាំទ្រ​ឯករាជ្យ​របស់​លោក​ស្រី​ប្រធានាធិបតី Tsai Ing-wen បានទទួល​រង​នូវ​បរាជ័យ​យ៉ាងខ្លាំង​ដោយ​ស្នាដៃ​គណបក្ស Kuomintang សម្ព័ន្ធភាព​ចិន​ក្នុង​ការ​បោះឆ្នោត​ចៅហ្វាយក្រុង​និង​មូលដ្ឋាន​កាលពី​ខែវិច្ឆិកា។

ប្រទេស​ចិន​បាន​ដាក់​សម្ពាធ​លើ​លោកស្រី Tsai ចាប់​តាំងពី​លោកស្រី​ឡើង​កាន់​តំណែង​ក្នុង​ឆ្នាំ ២០១៦​មក​ដោយ​កាត់បន្ថយ​ការចរចា បន្ថយ​ចំនួន​សម្ព័ន្ធមិត្ត​ការទូត​ដែល​នៅ​សេសសល់​តិចតួច​របស់​តៃវ៉ាន់​និង​បង្ខំ​ក្រុមហ៊ុន​អាកាសចរ​បរទេស​ឲ្យ​ចុះបញ្ជី​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន​នៅ​លើ​គេហទំព័រ​របស់​ខ្លួន៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu