Ad Code

លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ ថ្ងៃទី​៥​ធ្នូ​ យានយន្ត​ល្មើស​៧៧៩​គ្រឿង​



​ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹងថា លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក គិត​ចាប់​វេលា​ម៉ោង១៤និង​០០​នាទី ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៨ ដល់​វេលា​ម៉ោង១៤​និង​០០​នាទី ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៨ មធ្យោបាយ​យានយន្ត​ល្មើស សរុបចំនួន​៧៧៩​គ្រឿង អប់រំ​ចំនួន​៣២២​គ្រឿង និង​ពិន័យ ចំនួន​៤៥៧​គ្រឿង។​

សរុប​លទ្ធផល​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍ រយៈពេល​៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ ចំនួន​៣០១៦​គ្រឿង អប់រំ​ចំនួន​១១៧១​គ្រឿង និង​ពិន័យ ចំនួន១៨៤៥​គ្រឿង។​

ដោយឡែក លទ្ធផល​ត្រួតពិនិត្យ មួក និង​កញ្ចក់ នៅក្នុង​រាជធានី​ភ្នំពេញ រយៈពេល​៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ សរុប​រួម​ចំនួន​៧៧៩៥​គ្រឿង អប់រំ​ចំនួន៦៧១​គ្រឿង មធ្យោបាយ​ពិន័យ ចំនួន​១៣៥២​គ្រឿង ( មួក​៩៦០​គ្រឿង និង​កញ្ចក់​៣៤៤​គ្រឿង​ស្រវឹង ចំនួន​៣​គ្រឿង និង​យាន​ផ្សេងៗ ចំនួន​៤៥​គ្រឿង)។

លទ្ធផល​ត្រួតពិនិត្យ​ល្បឿន រយៈពេល​៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៨ រក​ឃើញ​យាន​យន្ត​ល្មើស ចំនួន​៩៦​គ្រឿង។ ចំណែក​លទ្ធផល​ត្រួតពិនិត្យ​អ្នកបើកបរ​មាន​ជាតិ​ស្រវឹង រយៈពេល​៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៨ រក​ឃើញ​យានយន្ត​ល្មើស ចំនួន​១៤​គ្រឿង អប់រំ​ចំនួន​៩​គ្រឿង និង​មធ្យោបាយ​ពិន័យ ចំនួន​៥​គ្រឿង៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu