Ad Code

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥​ធ្នូ​ កើតឡើង​១០​លើក​ របួសធ្ងន់ និង​ស្រាល​២០​នាក់​



​ភ្នំពេញ​​ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ថា កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន១០​លើក ( យប់៤​លើក ) ពុំមាន​មនុស្ស​ស្លាប់​នោះទេ ប៉ុន្តែ​រងរបួស​ធ្ងន់១៤​នាក់ ( ស្រី២​នាក់ ) និង​រងរបួស​ស្រាល៦​នាក់ ( ប្រុស ) ក្នុងនោះ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​៩​នាក់ ( យប់​១​នាក់ )។

នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង១០​លើក​នេះ បាន​បណ្ដាល​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​២១​គ្រឿង ក្នុងនោះ​មាន ម៉ូតូ​ចំនួន​១៣​គ្រឿង រថយន្ត​ធុន​តូច ចំនួន​៣​គ្រឿង និង​រថយន្ត​ធុន​ធំ ចំនួន​៥​គ្រឿង។​

របាយការណ៍​ខាងលើ​ប្រាប់​បន្តថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាល​មកពី មិន​គោរព​សិទ្ធិ​៣​លើក , មិន​ប្រកាន់​ស្តាំ​២​លើក , បត់​គ្រោះថ្នាក់៤​លើក , និង ងងុយដេក១​លើក។​

គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៦​លើក និង​ផ្លូវ​ខេត្ត ចំនួន៤​លើក។ ដោយឡែក​យាន​យន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូចំនួន៥​លើក រថយន្ត​ធុន​តូច ចំនួន៣​លើក និង​រថយន្ត​ធុន​ធំ ចំនួន២​លើក។ រាជធានី ខេត្ត ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ភ្នំពេញ២​លើក របួស៤​នាក់ ខេត្ត​បាត់ដំបង​២​លើក របួស​៣​នាក់ ខេត្ត​កំពត១​លើក របួស​៣​នាក់ និង​ខេត្ត​ព្រះសីហនុ​១​លើក របួស ២​នាក់។

យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល​៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ កើតឡើង​៥៨​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២៣​នាក់ របួស​សរុប​៨០​នាក់ ក្នុង​នោះ​របួសធ្ងន់​៥៤​នាក់ និង​រង​របួស​ស្រាល​២៦​នាក់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu