Ad Code

ផ្ដន្ទាទោស​បុរស​ស្បែក​ខ្មៅ​២​នាក់​ បញ្ជូន​ដាក់​ពន្ធនាគារ​៤​ឆ្នាំ ​និង​ពិន័យ​ប្រាក់​៥​លាន​រៀល​ ករណី​ដឹក​គ្រឿងញៀន​ពី​អឺរ៉ុប​ចូល​កម្ពុជា



ភ្នំពេញ ​៖ ​បុរស​ស្បែក​ខ្មៅ​សញ្ជាតិ​ហ្គាណា​២​នាក់​ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ ដាក់​ពន្ធនាគារ​កំណត់​ក្នុង​ម្នាក់ៗ​៤​ឆ្នាំ និង​ពិន័យ​ប្រាក់​ក្នុង​ម្នាក់​៥​លាន​រៀល ក្រោម​ការចោទប្រកាន់​ពី​បទ​ដឹកជញ្ជូន រក្សា និង​ជួញដូរ​សារធាតុ​ញៀន​ឆ្លង​ដែន​ខុសច្បាប់ តាម​មាត្រា​៤០​ នៃ​ច្បាប់​ប្រឆាំង​គ្រឿងញៀន​កម្ពុជា។

ជនជាប់ចោទ​ទី​១​-ឈ្មោះ One kanawa Enaka ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ហ្គា​ណា ត្រូវ​បាន​ចាប់​ខ្លួន ​កាលពី​ថ្ងៃទី​២៤​ ខែ​សីហា ឆ្នាំ​២០១៧ ហើយ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៧។​ ជនជាប់ចោទ​ទី​២-​ឈ្មោះ Alhasu saphilo ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​០៨ ខែ​​តុលា ឆ្នាំ​២០១៧ និង​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​នៅ​ថ្ងៃ​ទី​១០​ ខែ​តុលា ឆ្នាំ​២០១៧។​

នៅក្នុង​សវនាការ​កាលពី​ថ្ងៃ​សុក្រ​៤​សប្ដាហ៍​មុន​ជនជាប់ចោទ​ស្បែក​ខ្មៅ​ទាំង​២​នាក់​បាន​បដិសេធ​ថា​គ្រឿងញៀន​ដែល​អាជ្ញាធរ​កម្ពុជា​ចាប់​យក​នោះ​មិនមែនជា​របស់​ពួកគេ​ទេ។​

One kanaka បាន​សារភាព​ថា ខ្លួន​គេ​បាន​ចូល​មក​ប្រទេស​កម្ពុជា ​ដើម្បី​ធ្វើ​ជំនួញ​ជាមួយ​ជនបរទេស​ស្បែក​ស ដោយ​ដំបូង​ឡើយ ​ខ្លួន​គេ​បាន​ស្គាល់ ឈ្មោះ Saphilo ដោយ​បាន​ណែនាំ​ឲ្យ​ស្គាល់​បុរស​ជនជាតិ​អាល្លឺម៉ង់​ម្នាក់។

ក្រោយមក​នៅ​ថ្ងៃទី​២៤​សីហា ឈ្មោះ Saphilo បាន​ឲ្យ​ខ្លួន​ទៅ​ទទួល​កញ្ចប់​បញ្ញើ​នៅ​ប៉ុស្តិ៍​ប្រៃសណីយ៍​ក្បែរ​វត្តភ្នំ​ ដែល​គេ​ផ្ញើ​មក​អឺរ៉ុប ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​តែម្ដង។​

តាមរយៈ​ចម្លើយ​សារភាព​របស់ One kanaka សមត្ថកិច្ច​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ក្រសួង​មហាផ្ទៃ​ក៏​បាន​ចាប់ខ្លួន​ឈ្មះ Saphilo​នៅ​ថ្ងៃទី​០៨ ខែ​តុលា ឆ្នាំ​២០១៧។​

តាម​សេចក្ដីរាយការណ៍​របស់​សមត្ថកិច្ច សារធាតុ​ញៀន​ដែល​រឹបអូស​ពី​ជនសង្ស័យ​ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ក្រាម​ស មាន​ទម្ងន់​សរុប​ជិត​២​គីឡូក្រាម។​

តុលាការ​កម្ពុជា​ បាន​ចោទប្រកាន់​បុរស​ស្បែក​ខ្មៅ​ទាំង​២​នាក់​ ពីបទ​រក្សាទុក ដឹកជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ឆ្លងដែន​តាម​មាត្រា​៤០ ​នៃ​ច្បាប់​ប្រឆាំង​គ្រឿងញៀន​កម្ពុជា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu