Ad Code

រថយន្ត​ធុន​ធំ​ ព្រលះ​ម៉ូតូ​​យ៉ាង​ពេញទំហឹង ​ស្លាប់​​៣​នាក់​នៅ​កន្លែង​កើតហេតុ



ឧត្តរមានជ័យ ​៖ ​នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​លេខ​2625 ស្ថិតនៅ​ភូមិ​ទំនប់​ដាច់ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ មាន​កើត​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ និង​រថយន្ត បើកបរ​ស្រប​ទិស​គ្នា​ពី​កើ​តទៅ​លិច ​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​៣​នាក់​ ស្លាប់​បាត់បង់​ជីវិត​នៅ​កន្លែងកើតហេតុ កាលពី​វេលា​ម៉ោង​៩​និង​០០​នាទី ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់​រថយន្ត ម៉ា​ក​វេ​អង​ ពាក់​ស្លាក​លេខ​ខាងមុខ 3A-7408 ​ព្រះសីហនុ និង​ស្លាក​លេខ​ខាងក្រោយ 4A-3350​ព្រះសីហនុ ពុំ​ស្គាល់​ឈ្មោះ ដោយ​រត់ចោល​រថយន្ត​(​គ្មាន​របួស​)​។

សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ថា ម្ចាស់​ម៉ូតូ ម៉ាក​C125​ ពណ៌​ក្រហម (​គ្មាន​ស្លាក​លេខ​) ឈ្មោះ ម៉ន ថៃ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ត្រាំ​ចាន ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​មានជ័យ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​)។ ២.​ឈ្មោះ វ​ណ្ណះ សែន​ណា​រី ភេទ​ស្រី អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ត្រាំ​ចាន ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​)។ ៣.​ឈ្មោះ ថៃ ស្រីមុំ ភេទ​ស្រី អាយុ​៣​ខែ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​)។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ ៖ អ្នកបើកបរ​រថយន្ត បើក​ហួស​ល្បឿន​កំណត់ រីឯ​វត្ថុ​តាង​ទាំង​សង​ខាង ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu