Ad Code

ជនសង្ស័យ​​២​នាក់​ ជួញដូរ​ រក្សាទុក​ និង​ប្រើប្រាស់​គ្រឿងញៀន​ ត្រូវ​បាន​បង្ក្រាប​



​ឧ​ត្ត​រ​មានជ័យ​ ​៖ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដោយ​ការដឹកនាំ​បញ្ជា​ផ្ទាល់ ពី​លោក វរសេនីយ៍ឯក ថោង សា​មិ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​មានការ​ចូលរួម​ពី​កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក​ត្រពាំង​ប្រាសាទ កាលពី​វេលា​ម៉ោង​១៥​និង​១០​នាទី​ល្ងាច ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ បាន​ចុះបង្ក្រាប​ករណី​ជួញដូរ រក្សាទុក ចែកចាយ​ និង​ប្រើ​ប្រាស់​គ្រឿងញៀន​០១​ករណី នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ ស្ថិតនៅ​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុងនោះ​សមត្ថកិច្ច​យើង បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់។​

ជនសង្ស័យទី១-​ឈ្មោះ វ៉ាន ដា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ ទី២-​ឈ្មោះ សម ពិសី​ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ​រស់នៅ​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ក្នុងការ​ចុះបង្ក្រាប​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​ដកហូត​សម្ភារ​វត្ថុតាង​រួមមាន ៖ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ទឹកកក ចំនួន​០៦​កញ្ចប់ ធំ​០១​កញ្ចប់ ស្មើ​៨១.៩៤​ក្រាម ថ្លឹង​ទាំង​សំបក​ថង់ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​០១​គ្រឿង កូនសោ​ឡាន​០១ ម៉ូតូ​០១​គ្រឿង ​ខ្សែក​០១​ខ្សែ ចិញ្ចៀន​០១​វង់ កន្ត្រៃ០១ ស្លាបព្រា​០១ នាឡិកាដៃ០១​គ្រឿង ឧបករណ៍​ឆក់​០១​ដើម ​ដែកកេះ​០១​ដើម ដប​សម្រាប់​ជក់​ថ្នាំញៀន​០២​ដប និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​មួយចំនួនទៀត​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu