Ad Code

សមត្ថកិច្ច​ចម្រុះ ឃើញ​ឡាន​ឈើ​ដូច​ឃើញ​ម៉ែ​មកពីផ្សារ​ ដេញតាម​លឿន​ដូច​ព្យុះ​ បុក​ចូល​ផ្ទះ​អ្នក​ស្រុក ​ស្លាប់​ម្នាក់ ​របួស​៣​នាក់​



មណ្ឌលគិរី ៖ សមត្ថកិច្ច​ចម្រុះ​មួយក្រុម​រួមមាន​ សង្កាត់​រដ្ឋបាល​ព្រៃឈើ នគរបាល​អត្តសញ្ញាណកម្ម នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ និង​អ្នកកាសែត​ត្បាញ​អាយ បាន​ប្រដេញ​តាម​រថយន្ត​ដឹកឈើ​មួយគ្រឿង​ រួច​ក៏​ជ្រុល​បុក​ចូល​ផ្ទះ​អ្នកស្រុក បណ្ដាលឲ្យ​ស្លាប់ម្នាក់ និង របួសធ្ងន់​៣​នាក់។​

ហេតុការណ៍​នេះ​កើត​ឡើង ​កាលពី​វេលា​ម៉ោង​៦​និង​២៥​នាទី​ល្ងាច​ ថ្ងៃទី​២៧​ធ្នូ នៅ​ចំណុច​គីឡូម៉ែត្រ លេខ​៥៣​ផ្លូវជាតិ​៧៦ ស្ថិតនៅ​ភូមិ​ត្រពាំង​ផ្អេ ឃុំ​ស្រែ​ខ្ទុ​ម ​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី។​

បច្ចុប្បន្ន​ មនុស្ស​៤​នាក់​ ជា​សមត្ថកិច្ច​ចម្រុះ ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​ខេត្ត​មណ្ឌលគិរី​ ដើម្បី​សម្រេច​តាមច្បាប់។ ចំណែក​ជន​ម្នាក់ទៀត ត្រូវបាន​គេ​ដឹងថា​ជា​អ្នកសារព័ត៌មាន CTV Online ​មួយ​ ក៏​ត្រូវ​បាន សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​ដែរ ក្រោយ​កើតហេតុ​ហើយ​ គាត់​បិទ​សាប៊ូ​គូទ​រត់បាតជើងសព្រាត​ទុក​តែ​កាត​អ្នក​សារ​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ប៉ុណ្ណោះ៕

​

​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu