Ad Code

ព្រឹត្តិការណ៍​ជិះ​កង់​កំសាន្ដ​ ទៅកាន់​វិមាន​ឈ្នះ​!​ឈ្នះ​ មាន​អ្នកចូលរួម​ជាង​៥០០​នាក់​



ព្រឹត្តិការណ៍​ជិះ​កង់​កំសាន្ដ ឆ្ពោះទៅកាន់​វិមាន​ឈ្នះ  ឈ្នះ ដែល​រៀបចំ​ដោយ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានចាប់ផ្តើម​នៅ​ព្រលឹម​ថ្ងៃទី​២៨ ខែ​ធ្នូ​ ឆ្នាំ​២០១៨​នេះ ដោយ​ចេញ​ដំណើរ​ពី​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។
​
លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះដែរ។​
​
ការ​ជិះ​កង​ឆ្ពោះទៅកាន់​វិមាន​ឈ្នះ ! ឈ្នះ ដែលមាន​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​នេះ គឺ​ដើម្បី​អបអរ​ខួប​លើក​ទី​២០​ នៃ​ថ្ងៃ​បញ្ចប់​សង្គ្រាម​ស៊ី​វី​ល​នៅ​កម្ពុជា និង​ដើម្បី​ចូលរួម​អបអរសាទរ​ពិធី សម្ពោធ​វិមាន​ឈ្នះ ! ឈ្នះ និង​អបអរ​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល​ផងដែរ។​
​ ​
លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​មានប្រសាសន៍ថា យើង​មាន​សិស្សានុសិស្ស និង ប្រជាជន​ចូលរួម​ក្នុងការ​ជិះ​កង់​កំសាន្ត​នេះ។​
​
​មន្ត្រី​រាជរដ្ឋាភិបាល ដែល​ចូលរួម​ក្នុង​ទិវា​ជិះ​កង់​កំសាន្ដ​នេះ​មាន លោក ​ស៊ុន ចាន់ថុល លោក​ ប៉ាន់ សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក​ សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក​ វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍។​
​ ​
ចំពោះ​សមាសភាព​ដែល​ចូលរួម​ក្រៅពី​មហាជន សិស្សានុសិស្ស អ្នកជិះ​កង់​ដើម្បី​សុខភាព​នោះ ក៏​មាន​កីឡាករ​-​កីឡាការិនី សហព័ន្ធ​កីឡាអត្តពលកម្ម​ស្ម័គ្រចិត្ត​កម្ពុជា សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មន្ត្រី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កណ្ដាល​……​ជាដើម។​
​ ​
នេះ​ជាការ​ជិះ​កង់​កំសាន្ដ​សុទ្ធសាធ​ដោយ​មិន​គិតពី​ចំណាត់ថ្នាក់​អ្វី​ឡើយ។​ ការ​ជិះ​កង់​លើ​ចម្ងាយ​ផ្លូវ​ប្រមាណ​ជាង​២០​គីឡូម៉ែត្រ​នេះ ចេញដំណើរ​ពី​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ឆ្ពោះទៅកាន់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ដែល​ស្ថិតនៅ​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ឫស្សីកែវ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu