Ad Code

ស្ត្រី​ម្នាក់ ​ត្រូវ​រថយន្ត​បុក​ដាច់​ក្បាល​ខ្ទាត​ចេញពី​ស្មា យ៉ាង​រន្ធត់ នៅ​ស្រុក​សូទ្រនិគម



សៀមរាប​ ៖​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់ ​ត្រូវ​រថយន្ត​បុក​ដាច់​ក្បាល​ខ្ទាត​ចេញពី​ស្មា ប្រមាណ​ជា​៣០​ម៉ែត្រ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​យ៉ាង​​អាណោចអាធ័ម ខណៈ​កំពុង​ជិះ​ម៉ូតូ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃ​ទី​៣០​ ខែ​ធ្នូ ឆ្នាំ​២០១៨ ត្រង់​ចំណុច​ភូមិ​បុស្ស​ធំ ឃុំ​ខ្នារ​ពោធិ៍ ស្រុក​សូទ្រនិគម ​ខេត្ត​សៀមរាប។

មន្ត្រី​នគរបាល​ស្រុក​សូទ្រនិគម​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​នេះ ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក TOYOTA TACOMA ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ​ភ្នំពេញ 2-U2718 បើកបរ​ដោយ​ឈ្មោះ ពេទ្យ សូ​ឡូ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សូ​ភី ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង បើកបរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​​ បាន​បុក​ជាមួយ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ឆ្នាំ​ផលិត​២០១៧ ពាក់​ស្លាក​លេខ​សៀមរាប 1Y 1353 បើកបរ​ដោយ ឈ្មោះ សយ ស៊ាន់ អាយុ​៣៣​ឆ្នាំ ភេទ​ស្រី នៅ​ភូមិ​ត្រពាំង​ប្រី​យ៍ ឃុំ​ពពេល ស្រុក​សូទ្រនិគម បើកបរ​ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង​(​ដាច់​ក​ស្លាប់​)​។

សមត្ថកិច្ច​បន្តថា ក្នុង​គ្រោះថ្នាក់​នេះ ​រថយន្ត​បុក​ម៉ូតូ ហើយ​មនុស្ស​បុក​នឹង​ជ្រុង​ដែក​នៃ​ទ្រុង​រថយន្ត​ផ្នែក​ខាងមុខ​និង​ចំហៀង​ទ្រុង​ដែក បណ្ដាលអោយ​ដាច់​ក្បាល​ត្រឹម​ក​​ខ្ទាត​ចេញពី​ដងខ្លួន​ចម្ងាយ​៣០​ម៉ែត្រ ស្លាប់​ភ្លាមៗ​មួយ​រំពេច​។​

សមត្ថកិច្ច​បញ្ជាក់​ថា ក្រោយ​ទទួល​ព័ត៌មាន​គឺ​កម្លាំង​បាន​ចុះទៅ​ធ្វើការ​ឃាត់ខ្លួន អ្នកបើកបរ​រថយន្ត​ផងដែរ​។​ ក្រោយ​ពិនិត្យ​វាស់វែង និង​ប្រគល់​សាកសព​ទៅ​ក្រុម​សាច់ញាតិ មធ្យោបាយ​រងគ្រោះ​និង​បង្ក​ រួមទាំង​វត្ថុតាង​ពាក់​ព័ន្ធ ​ត្រូវ​មន្ត្រី​ជំនាញ​ផ្នែក​ចរាចរណ៍​ប្រមូល​មក​រក្សាទុក​នៅ​អធិការ រង់ចាំ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu