Ad Code

វង្ស ណ​យ ចាញ់ តាក​សិលា ខណៈ អ៊ូច ធា​រិ​ទ្ធ ផ្តួល​មឿង​ផេ​ត​ទឹក​២



អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​វង្ស ណ​យ នៃ​ក្លិប​កុលបុត្រ​គុន​ខ្មែរ បាន​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ​តាក សិលា នៅក្នុង​ការជួបគ្នា​លើស​ង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃទី​៣០​ ខែ​ធ្នូ​ ឆ្នាំ​២០១៨។

វង្ស ណ​យ បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី​តាក់ សិលា ប្រាន​២៦ (TuksilaPhran26)​ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ។ ពួកគេ​ទាំងពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៧១​គីឡូក្រាម។​

តាក់ សិលា ឈ្នះ​វង្ស ណ​យ​នេះ ដោយសារ​គេ​វាយ​ចំ​គោលដៅ​ល្អ​ជាង​និង​ច្រើនជាង ការ​វាយ​ចេញ​របស់​វង្ស ណ​យ។ ដូច្នេះហើយ ទើប​ចប់​ការប្រកួត តាក សិលា ឈ្នះ​ដោយ​ពិន្ទុ​នោះ ។​

អ្នក​ប្រដាល់​ថៃ​តាក សិលា​នេះ រាល់​ការ​វាយ​ចេញ​របស់គេ គឺ​លឿន រហ័ស ដែល​ធ្វើអោយ​វង្ស ណ​យ ពិបាក​ក្នុងការ​ការពារ​និង​វាយបក​វិញ​នោះ ។ យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ បើតាម​កំនត់ត្រា​ប្រកួត​របស់គេ គឺ​មិន​សម​នឹង​បានឈ្នះ​វង្ស ណ​យ​នោះទេ ខណៈ​ដែល វង្ស ណ​យ គេ​មាន​កំនត់ត្រា​ប្រកួត​ចំនួន​១៩០​លើក ឈ្នះ​១២៦​លើក ចាញ់​៥៩​លើក និង​ស្មើ​៥​លើក​ឯណោះ ។

ចំណែក អ៊ូច ធា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ដែល​គេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​មឿង ផេ​ត ហ្វា គ្រុប​(Muengpetch Fa Kroup)​នោះ បាន​វាយ​ផ្តួល​មឿង ផេ​ត អោយ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​២ ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧​គ​.​ក្រ ។

អ៊ូច ធា​រិ​ទ្ធ ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នាក់ ។ គេ​បាន​ឆ្លងកាត់​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​១០​លើក និង​ឡាវ​១​លើក​ប៉ុណ្ណោះ ប៉ុន្តែ​លទ្ធផល​គេ គឺ​ឈ្នះ​ជាង​ចាញ់ ។​កាលពី​ជួប​ប្រកួត​ជាមួយ​ថៃ​លើក​មុន​(១៨​វិច្ឆិកា​២០១៨) គេ​បាន​វាយ​ស្មើ​ជាមួយ​ឃុ​ម ផេ​ត (Khum Petch) ។​

ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ អ៊ូច ធា​រិ​ទ្ធ​មាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ ។
​ដោយឡែក សម្រាប់​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ សេក គឹម​រួន​អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប បាន​ផ្តួល​យកឈ្នះ​ភុំ សា​រ៉ា​យ អ្នក​ប្រដាល់​ជើងចាស់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ក្នុង​ទឹក​ទី​២ ។​ពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០ គីឡូក្រាម ៕

ជើង​ថ្មី​វង្ស ពិសី សាក​កណ្តាប់ដៃ​ជាមួយ​ជើងចាស់ ធី តុង​ហ៊ី នៅ​សង្វៀន​ស្ទឹងមានជ័យ​
​វង្ស ពិសី អ្នក​ប្រដាល់​ជើង​ថ្មី ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ដែល​គេ​បាន​ផ្គូ​អោយ​ជួប​សាក​កណ្តាប់ដៃ​ជាមួយ ធី តុង​ហ៊ី អ្នក​ប្រដាល់​ជើងចាស់​ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ កាលពី​រសៀល​ថ្ងៃទី​២៩ ធ្នូ ២០១៨ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​នោះ បានឈ្នះ​អ្នក​ប្រដាល់​វង្ស ពិសី ក្នុង​ទឹក​ទី​២ ។​អ្នក​ប្រដាល់​ជើង​ថ្មី​ជើងចាស់​ទាំងពីរ​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម ។
​ធី តុង​ហ៊ី គេ​ជា​អ្នក​ប្រដាល់​ដែល​ធ្លាប់​ល្បីឈ្មោះ​បោះ​សម្លេង​គួរសម​ដែរ​កន្លងមក ។​

អ្នក​ប្រដាល់​រូបនេះ​វាយ​ឡើង​បន្តិច​វិញ​ហើយ ដោយ​៦-៧​ប្រកួត​ចុងក្រោយ​នេះ គេ​វាយ​មិនដែល​ចាញ់​នោះទេ ។

វ៉ែន ហុង​ជី​វ៉ុ​ង ជា​អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍ ប្រកួត​ឈ្នះ ធឹ​ម ទាន់ អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី​ដោយ​ពិន្ទុ​។ ជី​វ៉ុ​ង ជា​អ្នក​ប្រដាល់​ជើងចាស់ ឯ​ធឹ​ម ទាន់ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ។​

​ធឹ​ម ទាន់ ជួប​ជាមួយ វ៉ែន ហុង​ជី​វ៉ុ​ង នេះ គេ​វាយ​មិនបាន​ល្អ​ទេ ដោយ​វាយ​ខុស​គោលដៅ​ច្រើនពេក ។ សូមបញ្ជាក់ថា ការប្រកួត​៣-៤ ប្រកួត​ចុងក្រោយ​នេះ ជី​វ៉ុ​ង ចាញ់​គេ​រហូត​។

កែវ សំរិទ្ធ អ្នក​ប្រដាល់​ក្លិប​រាជសីហ៍ ខេត្តរតនគិរី ប្រកួត​ចាញ់​អូន ចាន់​ឡឹង អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា ដោយ​ពិន្ទុ ក្នុងការ​ជួបគ្នា​ទម្ងន់​៦៥​គីឡូក្រាម ។ ពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ជួបគ្នា​ទេ​កន្លងមក ។​

អូន ចាន់​ឡឹង ក្រោយ​ការ​បង្ហាញមុខ​លើស​ង្វៀន​ពីរ​ប្រកួត​ចុងក្រោយ​នេះ គេ​បាន​ផ្តួល​ដៃគូ អោយ​សន្លប់​ក្នុង​ទឹក​ទី​១​ទាំងពីរ​ប្រកួត ហើយ​លើក​នេះ ផ្តួល​ដៃគូ​ប្រកួត​ក្នុង​ទឹក​ទី​៣ ។​

អេ រាជសីហ៍ អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ឈ្នះ​ណាក់ សុខា អ្នក​ប្រដាល់​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ ក្នុង​ទឹក​ទី​៤ ។ ពីរ​នាក់​នេះ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម ៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu