Ad Code

ជន​សង្ស័យ​ពាក់ព័ន្ធ​អំពើ​ចោរកម្ម​​​​៧​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ



ព្រះសីហនុ ​៖ ​ជនសង្ស័យ​ចំនួន​០៧​នាក់​ពាក់ព័ន្ធ​អំពើ​ចោរកម្ម​លើទឹក​ដី ក្រុងព្រះសីហនុ ដែល​បាន​ឃាត់ខ្លួន​ក្នុង​បទ ល្មើស​ចំនួន​០២​ផ្សេងគ្នា នា​រសៀល​ថ្ងៃ​ទី​១៣ ខែ​​ធ្នូ ឆ្នាំ​២០១៨​នេះ ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​សម្រេច​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ដើម្បី​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ ក្រោយ​បញ្ចប់​​នីតិ​វិធី​សាកសួរ។



លោក វរសេនីយ៍ទោ លី សុខ​ហ៊ី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បានអោយដឹងថា ​ក្រុម​ចោរកម្ម​វ័យក្មេង ចំនួន​២​ក្រុម មាន ចំនួន​០៧​នាក់​ដែល​ធ្វើ​សកម្មភាព កាច់ក​​ម៉ូតូ និង​ ឆក់​សម្ភារៈ​តាម ទី សាធារណៈ ក្នុង ក្រុងព្រះសីហនុ ខាងលើ .(​ករណី​ទី​១) មានឈ្មោះ​ទី​១. ឈិ​ត ប៊ុន​យូ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ ជាង​ធ្វើ​ឡាន​មាន​ទីលំនៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​( ជនដៃដល់​កាច់ បំបែក សោ​លួច​យក​ម៉ូតូ ) ទី​២-​ឈ្មោះ ទេព ដា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ មិន​ពិតប្រាកដ។ ( សហចារី ) ទី​៣-​ឈ្មោះ សំ ចិ​ត្រា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ ភូមិ​៦ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​ ( សហចារី ) និង​ទី​៤-​ឈ្មោះ ទិ​ត វាចា ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​ស្នាក់នៅ​ក្រុម​១៧ ​ភូមិ​៥​ សង្កាត់​៤​ក្រុង​ខេត្ត​ព្រះសីហនុ​។ ​ជនជាប់សង្ស័យ​ទាំង​០៤​នាក់​នេះ ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង ២៣ និង ៥០​នាទី នៅត្រង់ ចំណុច ចំណោត​រ៉ា ស្ថិត​ក្នុង​ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ពាក់ព័ន្ធ​ធ្វើ​សកម្មភាព​ លួច​កាច់​បំបែក សោ​ក​ម៉ូតូ​។​

ក្រោយពេល​ចាប់​ខ្លួន​សមត្ថកិច្ច​ដកហូត​វត្ថុតាង​បានរួម​មាន​៖​សោ​​ច្នៃ​សម្រាប់​កាច់​បំបែក​សោ​ម៉ូតូ ០១ -​ទួរណឺវិស​ចំនួន ០៤ ( ធំ ០១ , តូច ០៣ ) -​សោ​​លេខ​១០ ចំនួន ០២ -​ផ្លែ​ទួរណឺវិស ០១ -​កន្ត្រៃ ០១ -​កូន​កាំបិច​ចុច ០១ -​វិទ្យុ​ទាក់ទង ០១ -​ម៉ូតូ ០១​គ្រឿង ម៉ាក​អ៊ែរ​ប្លែ​ត ស៊េរី ឆ្នាំ​២០១៦ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ( ផល​នៃ​អំពើ​ទុច្ចរិត) -​ម៉ូតូ ០១​គ្រឿង ម៉ាក​អ៊ែរ​ប្លែ​ត ស៊េរី ឆ្នាំ​២០១៥ ពណ៌​មាស គ្មាន​ស្លាក​លេខ ​( ផល​នៃ​អំពើ​ទុច្ចរិត ) -​ម៉ូតូ ០១​គ្រឿង ម៉ាក​អ៊ែរ​ប្លែ​ត ស៊េរី​ឆ្នាំ ២០១៤ ពណ៌​ស គ្មាន​ស្លាក​លេខ ( ផល​នៃ​អំពើ​ទុច្ចរិត )​។



ករណី​ទី​២ មានឈ្មោះ ទី​១-​ឈ្មោះ អៀង ប៊ុន​ធីប ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ផ្សារ​កំពង់ស្ពឺ ខេត្តកំពង់ស្ពឺ ( អ្នកបើក​ម៉ូតូ ) ២-​ឈ្មោះ ខាន់ សំណាង ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ​( ជិះ​ពីក្រោយ​ឆក់ ) ៣-​ឈ្មោះ យ៉ុ​ន សុវណ្ណ​យុទ្ធ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ផ្សារ​កំពង់ស្ពឺ ខេត្តកំពង់ស្ពឺ ​ ( សហចារី )​។ ​ជន ជាប់​សង្ស័យ​ត្រូវបាន​ចាប់​ខ្លួន​ នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត ព្រះ សីហនុ ក្រោយពេល​ពួកគេ​ធ្វើ​សកម្មភាព អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស (​ឆក់​ទូរស័ព្ទ ដៃ​ជន​ជាតិ​ចិន​)​។ ​វត្ថុតាង សមត្ថកិច្ច​ដកហូត​បា​ន រួម​មាន ម៉ូតូ ០១​គ្រឿង ម៉ាក សង់​ប៉ិច ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ស្លា​ក​លេ​ខៈ ភ្នំពេញ ១BG-០៣១១ ( មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព ) ចំពោះ​ទូរស័ព្ទ​ដៃ ០១​គ្រឿង ម៉ាក IPHONE X ពណ៌​ខ្មៅ ដែល​ពួកគេ ឆក់​បាន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu