ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រួមជាមួយក្រុមការងារ បានឆ្លៀតឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋ ជួបការលំបាក ចំនួន១៦គ្រួសារ រស់នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ទាំង១៦គ្រួសារនោះ ក្នុងនោះមាន១៥គ្រួសារ ជាចាស់ជរាទុរគត និងពលរដ្ឋទីទាល់ក្រជួបការលំបាក ដែលលោកឧត្ដមសេនីយ៍ តែងតែជួយឧបត្ថម្ភជីវភាពមានអង្ករគ្រប់តាមតម្រូវការ និងថវិកា១០ ទៅ៣០ម៉ឺនរៀល ក្នុងមួយគ្រួសារ តាមស្ថានភាពជាក់ស្ដែង ជារៀងរាល់ខែ រហូតមក និង១គ្រួសារទៀត គឺលោកស្រី សាន់ សៀម ជាប្រធានភូមិព្រែករទាំង ដែលរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលធ្វើដំណើរបំពេញការងារ បណ្ដាលឲ្យភ្លាត់សន្លាក់ឆ្អឹងស្មា និងបាក់ឆ្អឹងដៃ លោកឧត្ដមសេនីយ៍បាននាំយកថវិកា៥០ម៉ឺនរៀល ទឹកសុទ្ធ ០២ កេស មី ០២កេស ទឹកក្រូច ០១កេស ជូនជាអំណោយសួរសុខទុក្ខ និងធានាចេញថ្លៃ ព្យាបាលឲ្យទាំងស្រុង។
វត្តមានរបស់លោកឧត្ដមសេនីយ៍ រ័ត្ន ស្រ៊ាង នៅក្នុងមូលដ្ឋានផ្ទាល់ បានបង្កើតនូវបរិយាកាសរំភើបត្រេកអរ រហូតមានអ្នកខ្លះហូរទឹកភ្នែកចុះមក ដោយមិនដឹងខ្លួន រួមនឹងទឹកមុខសើចញញឹមញញែមប្រកបដោយការសប្បាយចិត្ត និងក្តីនឹករលឹក។
ក្នុងឱកាសនោះផងដែរ លោកឧត្ដមសេនីយ៍ រ័ត្ន ស្រ៊ាង ក៏បាននាំយកនំប៉័ង៤០០ដើម ការ៉េម៩០០ដើម សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងប្អូនៗសិស្សានុសិស្ស កុមារតូចៗតាមផ្ទះ ដូចទម្លាប់ដែលលោកធ្លាប់បានធ្វើជាប់រហូតមក ដើម្បីបានចូលរួមបរិភោគជួបជុំគ្នា បង្កើតបានជាបរិយាកាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង៕
Source: Kampuchea Thmey Daily
0 Comments