Ad Code

យោធា​ម្នាក់ ​ជិះ​ម៉ូតូ​លឿន​នៅ​ពេល​យប់ មិន​ប្រយ័ត្ន​បុក​គោយន្ត​កន្ត្រៃ​ពីក្រោយ ស្លាប់​នៅ​កន្លែង​កើតហេតុ



ឧ​ត្ត​រ​មានជ័យ ៖ នៅលើ​ផ្លូវជាតិ​លេខ​៥៦ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១០៥~១០៦ ស្ថិតនៅ​ភូមិ​អូ​ព្រាល សង្កា​ត់បុ​ស្បូវ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​កើត​ករណី គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​ម៉ូតូ និង​គោយន្ត​កន្ត្រៃ បើកបរ​ស្រប​ទិស​គ្នា ពី​កើ​តទៅ​លិច បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​១​នាក់​នៅនឹងកន្លែង​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​០០​នាទី ថ្ងៃទី​២៨​ធ្នូ​
​ជនរងគ្រោះ​(​ស្លាប់​) ឈ្មោះ ឌំ បូរ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ ជា​ទាហាន​នៅ​កងពល​លេខ​៥ មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ស្រែ​ណូយ ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប (​ស្លាប់​នៅ​កន្លែងកើតហេតុ និង​មិន​ពាក់មួក​សុវត្ថិភាព​) បាន​បើកបរ​ម៉ូតូ​ម៉ាក HONDA CLUB ពណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AR-៧៨៩៩ ក្នុង​ល្បឿន​លឿន ហើយ​ទៅបុក​គោយន្ត​កន្ត្រៃ​ពីក្រោយ ដែល​បើកបរ​ដោយ​ឈ្មោះ គាប់ ផុង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ (​គ្មាន​របួស​)​។ មូលហេតុ ម៉ូតូ​បើកបរ​ល្បឿន​លឿន​ទើប​បណ្តាល​ឲ្យ​បុក​គោយន្ត​កន្ត្រៃ​ពីក្រោយ​តែម្តង​។​

​ក្រោយ​កើតហេតុ កម្លាំង​ជំនាញ​ចរាចរណ៍ បាន​ចុះ​ដល់​កន្លែងកើតហេតុ​ជួយ​អន្តរាគមន៍ និង​ប្រគល់​សាកសព​ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​វត្ថុតាង យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង រង់ចាំ​ធ្វើការ​សម្របសម្រួល​តាម​នី​តិ​វិធី​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu