Ad Code

យុវជន​២​នាក់ ​ត្រូវ​ពលរដ្ឋ​ឃាត់ខ្លួន​ស្វាគមន៍​ភ្លាមៗ​ ខណៈ​ឆក់​ទូរស័ព្ទ​របស់​ជនបរទេស​



​ភ្នំពេញ​ ៖​ យុវជន​២​នាក់ ​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់បាន​នាំគ្នា​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង បណ្ដាល​ឲ្យ​បែកក្បាល​ ក្រោយ​ពួក​ធ្វើ​សកម្ម​សភាព​ជិះ​ម៉ូតូ​ឆក់​ទូរស័ព្ទ​ពី​ជនបរទេស​ កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អធ្រាត្រ​ ឈានចូល​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ផ្លូវ​ព្រះសីហនុ កែង ផ្លូវ​លេខ​៥៥ ភូមិ​៣ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​ជនសង្ស័យ​ទី​១-ឈ្មោះ មឿ​ន ប៊ុនលី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​ទីលំនៅ ផ្ទះជួល​ផ្លូវលំ ​សង្កាត់​បឹងកក់​ទី​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ (​អ្នក​បើក​ម៉ូតូ​)។ ​ទី​២-ឈ្មោះ សុខ ឆេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ ផ្ទះជួល ផ្លូវ​៣៦៩ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ (​អ្នកធ្វើ​សកម្មភាព​ឆក់​)​។ ចំណែក ជនរងគ្រោះ​មិន​ស្គាល់ឈ្មោះ ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ ជនជាតិ​បារាំង​។​ វត្ថុតាង​ចាប់យក​បាន​ម៉ូតូ​មួយគ្រឿង​ម៉ាក HONDA DREAM C125 ផលិត​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1AY 9266 (​មធ្យោបាយ​ធ្វើ​សកម្មភាព​)​។ សម្ភារៈ​បាត់បង់ ទូរស័ព្ទដៃ​មួយ​គ្រឿង​ម៉ាក sansung ពណ៌​ទឹកប្រាក់ (​ត្រូវ​ជនសង្ស័យ​បោះចោល​តាមផ្លូវ ពេល​កំពុង​ជិះ​គេចខ្លួន)។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ​មុនពេល​កើតហេតុ​ជនសង្ស័យ​ទាំង​២ បាន​ជិះ​មួយគ្រឿង​ឌុប​គ្នា ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ ពី​ជនជាតិ​បរទេស​ម្នាក់​កំពុង​ឈរ​និយាយ​ទូរស័ព្ទ បានសម្រេច​ពេលនោះ​ជនរងគ្រោះ​បាន​ស្រែក​ឆោឡោ ហើយ​ត្រូវបាន​កម្លាំង​ល្បាត ដែល​នៅក្បែរនោះ​ឃើញ​ហេតុការណ៍ ក៏បាន​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង បណ្តាល​ឲ្យ​ជនសង្ស័យ​រេ​ចង្កូត​ប៉ះ​ជាមួយ​រថយន្ត​ដួល​ម៉ូតូ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅក្បែរនោះ​ព្រួត​វាយ ធ្វើ​ឲ្យ​ជនសង្ស័យ​ម្នាក់​របួស​ក្បាល នៅ​ចំណុច​ផ្លូវ​លេខ​២៨៨ កែង​ផ្លូវ​លេខ​៦៣ ភូមិ​៥ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ បន្ទាប់មក​សមត្ថកិច្ច​ក៏​ឃាត់​ខ្លួន​ជនសង្ស័យ​ទាំង​២ មក​សាកសួរ​នៅ​ប៉ុស្តិ៍​តែម្ដង​។​

​បច្ចុប្បន្ន​ ជនសង្ស័យ ​សមត្ថកិច្ច កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​តាមច្បាប់​៕​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu