Ad Code

បញ្ចប់​ការ​បណ្ដុះបណ្ដាល​ចៅក្រម អាជ្ញាកណ្ដាល និង​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត សីដក់​ជំនាន់​ទី​១



វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម អាជ្ញាកណ្ដាល និង គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​ថ្នាក់ជាតិ ដែល​បាន​បើក​កាលពី​ថ្ងៃទី​២៤​ធ្នូ​មក​នោះ បានបញ្ចប់​ហើយ​កាលពី​ល្ងាច​ថ្ងៃទី​២៧​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា។
​
លោក​ ព្រំ ប៊ុណ្ណ​យី ទីប្រឹក្សា​ក្រសួង​អប់រំ​យុវជន និង កីឡា និង ជា​តំណាង​ឲ្យ​ក្រសួង​អប់រំ​យុវជន និង កីឡា លោក​ មាស សារិន ប្រធាន​សហព័ន្ធ​កីឡា​សីដក់ និង ឈិន​ឡូ​ន​កម្ពុជា និង​លោក​ បឹង គឹម​តោ អនុ​ប្រធាននាយកដ្ឋាន​អប់រំ​កាយ និង​កីឡា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​វគ្គ និង​ប្រគល់​វិញ្ញា​បនបត្រ​ដល់​សិក្ខាកាម។​
​
នេះ​ជា​លើកដំបូង​ហើយ ដែល​សហព័ន្ធ​កីឡា​សីដក់ និង ឈិន​ឡូ​ន​កម្ពុជា បាន​រៀបចំ​បណ្ដុះ​បណ្ដាល​ចៅក្រម អាជ្ញាកណ្ដាល និង គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​ថ្នាក់ជាតិ។​ វគ្គ​នេះ​បានចាប់ផ្ដើម​ពីថ្ងៃ​ទី​២៤​ ដល់​២៧​ធ្នូ​ ដោយ​ចំណាយ​ថវិកា​របស់​ក្រសួង​អប់រំ​យុវជន និង កីឡា។​
​
វគ្គ​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​២៦​រូប ដែល​មកពី​សហព័ន្ធ​កីឡា​សីដក់ និង ឈិន​ឡូ​ន​កម្ពុជា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អង្គការ​មិត្តសម្លាញ់ នាយកដ្ឋាន​អប់រំ​កាយ និង កីឡា មន្ទីរអប់រំ​យុវជន និង កីឡា​រាជធានី​ភ្នំពេញ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្លិប​សីដក់​ដេ​អិន នាយក​ដ្ឋាន​អប់រំ​កាយ កីឡា សិស្ស​និស្សិត ក្លិប​សីដក់​បាន​លុង ទន្លេបាសាក់ គ្រូបង្វឹក​ថ្នាល​សហព័ន្ធ​សីដក់ និង កីឡា​ជម្រើសជាតិ​សីដក់។​
​ ​
វគ្គ​នេះ មាន​គ្រូឧទ្ទេស​ចំនួន​៤​រូប គឺ​លោក​មាស សារិន​ ដែលជា​ប្រធាន​សហព័ន្ធ​ធ្វើ​បទ​បង្ហាញ​ពី​ការ​បង្កើត​អង្គការ​កីឡា។​ លោក ​ឯម ហៀ​ង​ ដែលជា​អនុប្រធាន​សហព័ន្ធ​ធ្វើ​បទ​បង្ហាញ​ពី​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា និង អំពី​ការរៀបចំ​រូបមន្ត​ប្រកួត លោក​ទុយ ប៊ុន​ហឿន​ មន្ត្រី​នាយកដ្ឋាន​អប់រំ​កាយ និង កីឡា ធ្វើ​បទ​បង្ហាញ​ពីបទ​បញ្ជា ​នៃ​ល្បែង​កីឡា​សីដក់ និង​លោក​ជាតិ ខេមរា ​ដែល​ជា​គ្រូ​សីដក់​ជម្រើស​ជាតិ​ឧទ្ទេសនាម​ពី​តួនាទី និង ភារកិច្ច​អាជ្ញាកណ្ដាល និង​ចៅក្រម។​
​ ​
លោក ​ឯម ហៀ​ង អះអាងថា វគ្គ​នេះ​មាន​សិក្ខាកាម​ចំនួន​៣០​ភាគរយ​បានទទួល​និទ្ទេស​ល្អ​៥៥​ភាគ​រយ​បាន​ទទួល​និទ្ទេស​មធ្យម និង​១៥​ភាគរយ​បានទទួល​និទ្ទេស​ក្រោម​មធ្យម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu