Ad Code

រថយន្ត​បែន​ដឹក​ដី ​កំពុង​បើក​ទៅមុខ​សុខៗ ​ស្រាប់តែ​វឹល​ថយក្រោយ​វិញ​ កិន​រ៉ឺម៉ក​ខូចខាត​បី​គ្រឿង



​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង ខណៈ​ពេល​កំពុង​បើកបរ​ទៅមុខ​សុខៗ បែរ​ជាប់​លេខ​រ៉ឺយ៉ែ​ថយ​ក្រោយ ដោយ​មិនដឹង​មូលហេតុ​បណ្ដាល​ឲ្យ​បុក​កិន​រ៉ឺម៉ក​កង់​បី​នៅ​ខាងក្រោយ រង​ការខូចខាត​ចំនួន​៣​គ្រឿង ពេលនោះ​តៃកុង​បម្រុង​ចុះ​រត់ ​តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់​ឲ្យ​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​៧​និង​២០​យប់​ ថ្ងៃទី​២៧​ ខែធ្នូ​ ឆ្នាំ​០១៨​ នៅតាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ​ទល់មុខ​មន្ទីរពេទ្យ​ឯក​ជន ឯករាជ្យ​ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោមចៅ​ទី​១ ​ខណ្ឌ​ពោធិ៍​សែនជ័យ​។​

រថយន្ត បែន​ដឹក​ដី ម៉ាក​ហី​យ៉ាន់​ដាយ ​ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ 3D- 43 54 បើកបរ​ដោយ​បុរស​ម្នាក់​ បើក​ក្នុង​ទិសដៅ​ពី​លិចទៅ​កើត​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ នៅមុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​បង្ក​ខាង​លើ​បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ដែល​កំពុង​កកស្ទះ​ចរាចរណ៍ ​ដោយ​បើក​សសៀរ​ចិញ្ចើមផ្លូវ ដោយ​ម៉ូតូ រ៉ឺម៉ក​កង់​បី​បើក​ពីក្រោយ​រថយន្ត បង្ក​បន្ទាប់មក ស្រាប់តែ​ឃើញ​រថយន្ត​បង្ក​ខាងលើ បែរជា​​រ៉ឺយ៉ែ​ថយក្រោយ​ទៅវិញ​ ដោយ​មិនដឹង​មូលហេតុ ហើយ​អ្នក​បើកបរ ម៉ូតូ​រ៉ឺម៉ក​កង់​បី ឃើញ​រថយន្ត​រ៉ឺយ៉ែ​ថយក្រោយ​បែបនេះ បាននាំគ្នា​ស្ទុះ​លោត​ចេញពី​រ៉ឺម៉ក​កង់​បី​បណ្ដាល​ឲ្យ​រថយន្ត​បង្ក​បាន​បុក​កិន​រ៉ឺម៉ក​កង់​បី ខូចខាត​អស់​ចំនួន​៣​គ្រឿង​ជា​បន្តបន្ទាប់ ចំណែកឯ​ម៉ូតូ រ៉ឺម៉ក​កង់​បី ដែល​នៅ​ខាងក្រោយ​គេ​បង្អស់ បណ្ដាល​ឲ្យ​ដាច់​កង់​ម្ខាង​ផ្នែក​ខាងស្ដាំ ប៉ុន្តែ មិន​មាន​អ្នក​រង​របួស​ឡើយ។

ប្រភព​ព័ត៌មាន​បា​នប​ន្ត​ទៀត​ថា ខណៈ​ពេល​ភ្លាមៗ​នោះ អ្នក​បើកបរ​រថយន្ត​បែន​ដឹក​ដី បាន​ព្យាយាម​បម្រុង​ចុះ​រត់​ តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ ឃាត់​បាន​ហើយ ប្រគល់​ឲ្យ​សមត្ថកិច្ច នគរបាល​ប៉ុស្តិ៍ ភ្លាមៗ​ផង​ដែរ​។ ពេលនោះ​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី​១ បាន​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ តែ​ខណៈ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មកដល់ ភាគី​ខាង​រ៉ឺម៉ក​កង់​បី​ និង​ភាគី​ខាង​រថយន្ត ដោយ​មិន​ពឹង​ជំនាញ​ចរាចរណ៍​ឡើង ដោយ​សុំ​ដោះស្រាយ​ខ្លួនឯង បន្ទាប់មក ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ត្រឡប់​វិញ​ភ្លាមៗ​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu