Ad Code

បុរស​២​នាក់​ ទាស់​ពាក្យសំដី​គ្នា ម្នាក់​រង​របួស​ ម្នាក់ទៀត​រត់ចោលស្រុក



រតនគិរី​ ​៖​ បុរស​២​នាក់ ​បាន​ឈ្លោះប្រកែក​គ្នា​ ឈាន​ដល់​ការប្រើ​អំពើហិង្សា​ដោយ​ចេតនា​បង្ក​ឲ្យ​មាន​របួស​ស្នាមម្នាក់ ​ត្រូវ​មួយ​កាប់​បិត​ចុង​ស្រួច​ត្រង់​ស្នា​ខាង​ស្តាំ​របួសស្រាល។

ករណី​​​ហិង្សា​នេះ​ បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៩​និង​៥៦​នាទី​យប់ ​ថ្ងៃ​ពុធ ៥​កើត ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨​កន្លងទៅ នៅ​ចំណុច​ស្ពាន​អូរ​តាង ក្រុម​ហ៊ុន​ម៉ាង​យ៉ាង​ខេ ស្ថិតនៅ​ភូមិ​វ៉ង ឃុំ​កា​ចូ​ន ស្រុក​វើ​ន​សៃ​។​

​មន្ត្រីនគរបាល​ស្រុក​វើ​ន​សៃ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ វៀង ដំ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត​ភូមិ​កា​ឡែ​ង​ឃុំ​កា​ឡែ​ង ស្រុក​លំផាត់ ខេត្តរតនគិរី មុខរបរ​កម្មករ​ចៀរ​ជ័រកៅស៊ូ​ឲ្យ​ក្រុមហ៊ុន​ម៉ាង​យ៉ាង​ខេ​(​វៀតណាម​)​។​ រីឯ​ជនដៃដល់​ក្រោយពី​ប្រើ​អំពើហិង្សា​ បាន​រត់​គេចខ្លួនបាត់​។​

​ចំណែក​ជនរងគ្រោះ​ត្រូវបាន​គេ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​ក្រុមហ៊ុន​ម៉ាង​យ៉ាង​ខេ​(​វៀតណាម​)​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុងធ្វើការ​តាម​ស្រាវជ្រាវ​ចាប់​ជន​ដៃដល់​យក​មក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវ​ច្បាប់​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu