ភ្នំពេញ ៖ ជនសង្ស័យប្រុស ស្រី២៤នាក់ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីបទល្មើសគ្រឿងញៀន។
មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង២៤នាក់នេះ ត្រូវបានកម្លាំងល្បាតក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វា ,ខណ្ឌដូនពេញ សហការជាមួយសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បង្ក្រាបបានរយៈពេល០២ថ្ងៃផ្សេងៗគ្នា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងនោះរួមមាន ៖ ១/ ឈ្មោះ ធឿន ណូរ៉ា ភេទប្រុស អាយុ ២០ឆ្នាំ ,២/ ឈ្មោះ ឡៃ គឹមឡា ភេទប្រុស អាយុ ១៨ឆ្នាំ ,៣/ ឈ្មោះ អឿន ផ្លោក ភេទប្រុស អាយុ ២៥ឆ្នាំ ,៤/ ឈ្មោះ យ៉ិន វីរះ ភេទប្រុស អាយុ ២១ឆ្នាំ ,៥/ ឈ្មោះ ធឿន ថង ភេទប្រុស អាយុ ១៨ឆ្នាំ ,៦/ ឈ្មោះ យួន ម៉េងហ៊ី ភេទប្រុស អាយុ ២៣ឆ្នាំ ,៧/ ឈ្មោះ ផាត លី ភេទប្រុស អាយុ ៣២ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបាននៅចន្លោះម៉ោង២១:០០នាទី និងម៉ោង២២:៣០នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ ចំណុច ផ្លូវជាតិលេខ៦A ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ចំណែក ១៧នាក់ផ្សេងទៀត ត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ មានដូចជា ៖ ១/ ឈ្មោះ អ៊ូន ចិន្ដា ភេទប្រុស អាយុ ២៥ឆ្នាំ ,២/ ឈ្មោះ ឆែម ឈឿន ភេទប្រុស អាយុ ៣៤ឆ្នាំ ,៣/ ឈ្មោះហុង សុខ ភេទប្រុស អាយុ ៣៨ឆ្នាំ ,៤/ ឈ្មោះ សៅ ថាដា ភេទប្រុស អាយុ ១៨ឆ្នាំ ,៥/ ឈ្មោះ សួង គន្ធពិសី ភេទប្រុស អាយុ ១៨ឆ្នាំ ,៦/ ឈ្មោះ អួច ដា ភេទប្រុស អាយុ ១៨ឆ្នាំ ,៧/ ឈ្មោះ ឆា ដាលីន ភេទប្រុស អាយុ ២១ឆ្នាំ ,៨/ ឈ្មោះ មុំ ប៊ុនដារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ ,៩/ ឈ្មោះ ហេងសំណាង ភេទប្រុស អាយុ ៣៧ឆ្នាំ ,១០/ ឈ្មោះ ហាក់ ស្រីចាន់ ភេទស្រី អាយុ ២៩ឆ្នាំ ,១១/ ឈ្មោះ ថោង ចាន់ដានី ភេទស្រី អាយុ ២៩ឆ្នាំ ,១២/ ឈ្មោះ ងួន សេងធា ភេទប្រុស អាយុ ៣៧ឆ្នាំ ,១៣/ ឈ្មោះ ង្វៀង យ៉ាំងយូ ភេទប្រុស អាយុ ៣៨ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌដូនពេញ សហការណ៍ជាមួយ សមត្ថកិច្ចជំនាញ នៃការិយាល័យបទល្មើសគ្រឿងញៀន ឃាត់ខ្លួនបាន កាលពីវេលម៉ោង១៥:៣៥នាទី នៅចំណុចលើផ្លូវបេតុង និងបន្ទប់ជួលគ្មានលេខ សំណង់មិនរៀបរយ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
១៤/ ឈ្មោះ ឈឹម រ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ ,១៥/ ឈ្មោះ រួប បូផាន់ ភេទប្រុស អាយុ ២៥ឆ្នាំ ,១៦/ ឈ្មោះ ពៅ សាវឿន ភេទប្រុស អាយុ ៣៥ឆ្នាំ ,១៧/ ឈ្មោះ ឃុន ធារិន ភេទប្រុស អាយុ ២១ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋាន អាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១៨និង៣០នាទី នៅចំណុច ផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានប្រាប់បន្តថា ក្រោយពីធ្វើការសាកសួរ តាមវិធានការជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យទាំង ២៤នាក់ បានសារភាពថា ពួកគេពិតជាជាប់ពាក់ព័ន្ធករណីបទល្មើសគ្រឿងញៀនប្រាកដមែន ទើបសមត្ថកិច្ចអាវុធហត្ថបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី។
សូមបញ្ជាក់ថា អំពើលួច ឆក់ ប្លន់ បងតូច បងធំ ហិង្សាក្នុងគ្រួសារជាដើម ភាគច្រើនតែងកើតឡើង ដោយសារតែគ្រឿងញៀននេះឯង ហេតុដូច្នេះហើយបានជាសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់តែងតែចេញប្រតិបត្តិការគ្រប់ច្រកល្ហក ជាពិសេសតំបន់ស្មុគស្មាញ ក៏ដូចជា តាមតំបន់សំណង់មិនរៀបរយ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនទាំងអស់នេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ផ្ដន្ទាទោសតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments