Ad Code

រថយន្ត​ដឹក​សំរាម​ក្រុមហ៊ុន​Gaea បើក​លឿន​ជ្រុល​ទៅបុក​នឹង​ម៉ូតូ ​បណ្ដាល​ឲ្យ​ប្រពន្ធ​ស្លាប់ ឯ​ប្តី​ និង​កូន​របួសធ្ងន់​



​សៀមរាប ​៖​ រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​Gaea​ បាន​បើក​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​ចំ​ពីក្រោយ​ពេញទំហឹង​ បណ្តាល​ឲ្យ​ប្រពន្ធ​ស្លាប់​នៅនឹងកន្លែង ឯ​ឪពុក ​និង​កូន រង​របួសធ្ងន់​។ ​ចំណែក​អ្នកបើករថយន្ត​បង្ក​ចុះ​រត់​គេចខ្លួនបាត់​។

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​១២ ​ខែធ្នូ​ ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ នៅ​ចំណុច ភូមិ​លលៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប​។

អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង គឺ​លោក​វរសេនីយ៍ឯក មិន ចន្ថា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ​ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​Gaea​ បាន​បើក​បុក​នឹង​ម៉ូតូ​ចំ​ពីក្រោយ បណ្តាល​ឲ្យ​ប្រពន្ធ​ស្លាប់​នៅនឹងកន្លែង ឯ​ឪពុក​ និង​កូន រង​របួសធ្ងន់ យ៉ាង​​។ រីឯ​អ្នកបើករថយន្ត​បង្ក​ចុះ​រត់​គេចខ្លួនបាត់​។

លោក​បន្តថា ជនរងគ្រោះ​មាន ឈ្មោះ ញៀ​វ សុភា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ សញ្ជាតិ​ខ្មែរ (​បាន​របួស​ធ្ងន់​) បើកបរ​ឌុប​ប្រពន្ធ ​និង​កូន​ពីក្រោយ​។ ប្រពន្ធ​ឈ្មោះ ឈឿន សុ​សាន្ដ អាយុ​២៦​ឆ្នាំ (​ស្លាប់​) និង​ឈ្មោះ នឿន សុវណ្ណ​រ័ត្ន ភេទ​ស្រី អាយុ​៣​ខែ​(​របួសធ្ងន់​)​។​

អ្នក​ទាំង​៣​ មាន​ទីលំនៅ​ភូមិ តា​ប្រាក់​ឃុំ មានជ័យ ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប​។ ​បច្ចុប្បន្ន​វត្ថុតាង​ ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​អូស​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​រង់​ចាំ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​។ ​ឯ​សព​ជនរងគ្រោះ ​សមត្ថកិច្ច​បានប្រគល់​ជូន​គ្រួសារ​សព យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu