Ad Code

សៀវភៅ​និយាយ​ពី​អភិបាលកិច្ច​សកល និង​ការ​ស្តារ​វប្បធម៌​ឡើងវិញ​របស់​ចិន​ បាន​បង្ហាញ​អំពី​អត្ថន័យ​ជ្រាលជ្រៅ នៃ​កិច្ច​សហ​ប្រតិបត្តិការ «​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ»



​ភ្នំពេញ ​៖ សៀវភៅ​ពីរ​ក្បាល​របស់​ប្រទេស​ចិន គឺ​សៀវភៅ​និយាយ​ពី​អភិបាលកិច្ច​សកល និង​ការ​ស្តារ​វប្បធម៌​ឡើងវិញ​របស់​ចិន ដែល​ត្រូវ​បាន​បោះពុម្ព​ជា​ភាសា​ខ្មែរ និង​ចែកចាយ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា បានបង្ហាញ​អំពី​អត្ថន័យ​ជ្រាលជ្រៅ នៃ​កិច្ច​សហ​ប្រតិបត្តិការ «​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​»​។​

សៀវភៅ «​ជម្រើស​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ចិន​ក្នុង​អភិបាលកិច្ច​សាកល​» មាន ២៨១​ទំព័រ​និពន្ធ​ដោយ លោក ហ៊ើ យ៉ា​ហ្វី អតីត​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ជា​អនុប្រធាន​ការិយាល័យ​កិច្ចការ​ចិន​ក្រៅ​ប្រទេស​របស់​ក្រុមប្រឹក្សារដ្ឋ​។

លោក ជា អ្នកស្រាវជ្រាវ​ជាន់ខ្ពស់ នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ នៃ​សាកលវិទ្យាល័យ​រ៉េ​នី​ន ប្រទេស​ចិន​។ ចំណែក មជ្ឈមណ្ឌល​កម្ពុជា​សម្រាប់​ស្រាវជ្រាវ​ផ្លូវ​សូត្រ​សមុទ្រ​សតវត្ស​ទី​២១ ទទួល​បន្ទុក​បកប្រែ ជា​ភាសា​ខ្មែរ ខណៈ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ RDCYThinkTank និង​សារព័ត៌​មាន​ជាន​ហ្វា (JianHuaDaily) ជា​អ្នក​បោះពុម្ពផ្សាយ​។

រីឯ​សៀវភៅ «​ការ​ស្តារ​វប្បធម៌​ឡើងវិញ​» និពន្ធ​ដោយ លោក ជី​ង យាន​កូ​ជា អ្នកនិពន្ធ​ចិន មាន ២៦០​ទំព័រ បាន​ត្រូវ​បោះពុម្ពផ្សាយ​ដោយសារ​ព័ត៌មាន ជាន ហ្វា និង​ទទួលបន្ទុក​បកប្រែ​ដោយ​មជ្ឈមណ្ឌល​កម្ពុ​ជា​សម្រាប់​ស្រាវជ្រាវ ផ្លូវ​សូត្រ​សមុទ្រ​សតវត្ស​ទី​២១​។​

អ្នកនិពន្ធ​សៀវភៅ «​ជម្រើស​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ចិន ក្នុង​អភិបាលកិច្ច​សាកល​» បាន​លើក​ឡើង​ថា អភិបាលកិច្ច​ថ្នាក់​ជាតិ និង​ប្រព័ន្ធ​អភិបាលកិច្ច​ល្អ​មាន​សារៈសំខាន់​ណាស់ សម្រាប់​ប្រទេស​ជាតិ​។ អភិបាលកិច្ច​ល្អ​នៅ​ថ្នាក់​សាកល ក៏​ទាមទារ​ឲ្យ​មាន​អភិបាលកិច្ច​ល្អ​ដែរ។ អភិបាលកិច្ច​សាកល​និយាយ​ពី​របៀប​គ្រប់គ្រង និង​បង្កើត​វិធាន​ច្បាប់​សម្រាប់​ពិភពលោក ដែល​យើង​រស់នៅ​។

អភិបាលកិច្ច​សកល​រួម​មាន អង្គការ​អន្តរជាតិ​គ្រប់​ប្រភេទ សន្ធិសញ្ញា កិច្ច​ព្រមព្រៀង​ទ្វេភាគី និង​ពហុភាគី បទដ្ឋាន និង​ច្បាប់​អន្តរជាតិ សម្រាប់​ការ​អនុវត្តន៍​ជា​អន្តរជាតិ ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​សាកល ដែល​ធាតុ​ទាំងអស់​នេះ​បង្កើត​បានជា​ប្រព័ន្ធ​អភិបាលកិច្ច​សកល​។

ប្រទេស​ចិន ដែល​មាន​សេដ្ឋកិច្ច​ធំ និង​បើកចំហ និង​ជា​ប្រទេស​មហាអំណាច ពិភពលោក​មួយ គឺជា​អ្នក​ចូលរួម និង​ជា​តួអង្គ​សំខាន់​នៅ​ក្នុង​ប្រព័ន្ធ​នេះ​។ នៅពេលដែល ប្រទេស​ចិន​បានធ្វើ​ដំណើរ​ទៅ​ដល់​ពាក់កណ្ដាល​ពិភពលោក ចិន​ ត្រូវ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់ កាន់​តែ​ខ្លាំង​ថែមទៀត​ទៅលើ​អភិបាលកិច្ច​សកល និង​បញ្ហា​នានា ដែល​ជាប់​ទាក់ទង​។​

គួរ​ជម្រាប​ថា នៅក្នុង​សៀវភៅ «​ជម្រើស​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ចិន​ក្នុង​អភិបាលកិច្ច សកល​» មាន​៨​ជំពូក ដែល​និយាយ​ពី​ប្រវត្តិ , ស្ថានភាព បច្ចុប្បន្ន , ឫសគល់ វប្បធម៌ , ឱកាស និង​បញ្ហា​ប្រឈម និង​ប្រវត្តិ នៃ​ការចូលរួម​របស់​ប្រទេស​ចិន នៃ​អភិបាលកិច្ច​សកល ព្រមទាំង​ការ​ស្តារ​ឡើង​វិញ អភិបាលកិច្ច​ក្នុង​តំបន់ ទំនាក់ទំនង​ចិន​-​អាមេរិក អភិបាលកិច្ច​សកល និង​សណ្ដាប់ធ្នាប់​អន្តរជាតិ​ថ្មី​។

លោក ជី​ង យាន​កូ អ្នកនិពន្ធ​សៀវភៅ «​ការ​ស្តារ​វប្បធម៌​ឡើងវិញ​» បាន​និយាយ​ថា « ការ​ស្តារ​វប្បធម៌​ឡើងវិញ គឺជា​សុបិន​ចិន​»​។ ទស្សនាទាន​សុបិន​ចិន​ឆ្លុះបញ្ចាំង​ពី​បញ្ហា​ចម្បង​ៗ នៃ​នយោបាយ ទស្សនវិជ្ជា វប្បធម៌ និង​សង្គម​ចិន​។ សុបិន​ចិន​ជា​និមិត្តរូប នៃ​ការ​ចងចាំ​រួម របស់​ប្រជាជាតិ និង​ជាការ​ពណ៌នា​គ្រប់​ជ្រុងជ្រោយ​អំពី​ប្រវត្តិសាស្ត្រ​ចិន ជាពិសេស​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​ស្តីពី ការ​រង​គ្រោះ និង​ការ​រំដោះ​ជាតិ​។ សុបិន​ចិន​បង្ហាញ​ពី​របៀប​រស់នៅ ជីវិត ពិត​ពិត ការអភិវឌ្ឍន៍ និង​ការ​ផ្លាស់ប្ដូរ​សង្គម​។

សៀវភៅ​នេះ​បាន​ឲ្យ​ដឹង​ថា ដោយសារ​សុបិន​ចិន ជា​គោលដៅ នៃ​ការអភិវឌ្ឍន៍​របស់​ប្រទេស​ចិន ឯកភាព​ជាតិ ឱកាស សម្រាប់ ពេល​អនាគត និង​ជា​ផែនការមេ​ថ្មី​មួយ ស្ដីពី​ផ្លូវ​ឆ្ពោះ​ទៅ​មុខ​របស់​ប្រទេស​ចិន សុបិន​ចិន ​គឺជា​ការ​បង្ហាញ​នូវ​រូបភាព​ពេញលេញ​គ្រប់​ជ្រុងជ្រោយ នៃ គំនិត ស្មារតី និង​គតិបណ្ឌិត​របស់​ចិន ដោយ​គ្របដណ្ដប់​លើ​អារ្យធម៌ សេដ្ឋកិច្ច​នយោបាយ វប្បធម៌ សង្គម និង បរិស្ថាន នា​ពេល​បច្ចុប្បន្ន​។​

ចំណែក​សៀវភៅ​ «​ការ​ស្តារ​វប្បធម៌​ឡើងវិញ​» មាន​១២​ជំពូក ដែល​និយាយ​ពី​គោលដៅ ដ៏​មាន​សារៈ​សំខាន់​របស់​ចិន ក្នុង​សតវត្ស​ថ្មី​នេះ គឺ​ដំណើរ​កើតឡើង​វិញ​ នៃ​វប្បធម៌​ចិន ​វប្បធម៌​ជា​ចំណុច​ស្នូល នៃ​គម្រោង​ជាតិ ដំណើរ​កើតឡើង​វិញ នៃ​វប្បធម៌ និង​រូបភាព​អន្តរជាតិ នៃ​វប្បធម៌​ចិន ស្មារតី​វប្បធម៌​ នៃ​លទ្ធិ​ខុង​ជឺ វប្បធម៌​ចិន​បុរាណ និង​ការ​រីកចម្រើន​ឡើងវិញ​ នៃ​វប្បធម៌​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu