Ad Code

រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ បើក​បត់​ឆ្លងផ្លូវ​មិន​ប្រុង​ប្រយ័ត្ន ត្រូវ​ម៉ូតូ​បុក​ពីក្រោយ ​រង​របួស​​ម្នាក់​



​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ឡង់គ្រីស័រ បើក​បត់​ឆ្លងផ្លូវ​មិន​ប្រុង​ប្រយ័ត្ន ត្រូវ​ម៉ូតូ​បុក​ពីក្រោយ ​បណ្តាល​ឲ្យ​រង​របួស​អ្នកបើកបរ​ម្នាក់​ កាលពី​វេលា​ម៉ោង​១៨​និង​១៥​នាទី នា​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ត្រង់ចំណុច​លើ​ផ្លូវ​ជាតិ​លេខ​៥ ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

គ្រោះថ្នាក់​ចរាចរណ៍​នេះ​រវាង​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2I.8720 ធ្វើ​ដំណើរ​លើផ្លូវ​ជាតិ​លេខ​៥ ក្នុងទិសដៅ​ពីរ​ជើង​ទៅ​ត្បូង (​បត់​ឆ្លងផ្លូវ​)​អ្នកបើកបរ​ឈ្មោះ លី ហួត ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ស្នាក់នៅ​ភូមិ​ដួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ ចំណែក​ម៉ូតូ​ម៉ាក​ហុងដា​C125 ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ កណ្តាល​1U.4560 ធ្វើដំណើរ​លើផ្លូវ​ជាតិ​លេខ​៥ ក្នុង​ទិសដៅ​ពីរ​ជើង​ទៅ​ត្បូង បើកបរ​ដោយ​ឈ្មោះ ច​ន្ទ័ រា​ជ្នី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់នៅ​ភូមិ​ម្លូ​ម៉ឺន ឃុំ​ផ្សារ​ដែក ស្រុក​ពញា​ឭ ខេត្តកណ្តាល អ្នករួមដំណើរ ឈ្មោះ ធម្ម មាន​ឫទ្ធិ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់​ភូមិ​ជាមួយគ្នា​។​

ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ​គេ​ឃើញ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ លុះ​មកដល់​កន្លែង​កើតហេតុ ក៏បាន​បើក​បត់​ឆ្លង​ផ្លូវ​មិន​ប្រុង​ប្រយ័ត្ន ត្រូវ​ម៉ូតូ​ម៉ាក​ហុងដា​C125​ បុក​ពីក្រោយ​បណ្ដាល​ឲ្យ​រងរបួស​អ្នកបើកបរ​ម៉ូតូ​ម្នាក់ ក្រោយ​កើតហេតុ​ ត្រូវបាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​

ក្នុងករណីនេះ​ បណ្តាល​ឲ្យ​ ខូចខាត​រថយន្ត​ស្រាល​០១​គ្រឿង និង​ខូចខាត​ម៉ូតូ​០១​គ្រឿង រង​របួស​មនុស្ស​ម្នាក់​។

មូលហេតុ​បណ្តាល​មកពីរ​រថយន្ត ឡង់​គ្រី​ស័រ (​បត់​ឆ្លង​ផ្លូវ ) ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បណ្ដាល​ឲ្យ​ម៉ូតូ​បុក​ពីរ​ក្រោយ​តែម្ដង​។ ករណីនេះ​ប៉ូលិស​មូលដ្ឋាន​បាន​ប្រគល់​ទៅ​ឲ្យ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក ដោះស្រាយ​បន្ត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu