Ad Code

លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃទី​២៧​ធ្នូ​ យានយន្ត​ល្មើស​៨៩៥​គ្រឿង​



​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹងថា លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក គិត​ចាប់​វេលា​ម៉ោង១៤និង​០០​នាទី ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ ដល់​វេលា​ម៉ោង១៤និង​០០​នាទី ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ មធ្យោបាយ​យានយន្ត​ល្មើស សរុប ចំនួន៨៩៥​គ្រឿង អប់រំ ចំនួន៣៣៥​គ្រឿង និង​ពិន័យ ចំនួន៥៦០​គ្រឿង។​

សរុប​លទ្ធផល​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍ រយៈពេល​២៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ ចំនួន​២០០៨៦​គ្រឿង អប់រំចំនួន​៧៤៣១​គ្រឿង និង​ពិន័យ ចំនួន១២៦៥៥​គ្រឿង។​

ដោយឡែក លទ្ធផល​ត្រួតពិនិត្យ មួក និង​កញ្ចក់ នៅក្នុង​រាជធានី​ភ្នំពេញ រយៈពេល​២៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ សរុប​រួម ចំនួន៧៤៧៧៧​គ្រឿង អប់រំចំនួន៤៥៩៤​គ្រឿង មធ្យោបាយ​ពិន័យ ចំនួន១០១៤៨​គ្រឿង ( មួក៧៣៦៣​គ្រឿង និង​កញ្ចក់២៤៣៧គ្រឿង ស្រវឹងចំនួន ១០​គ្រឿង និង​យាន​ផ្សេងៗ ចំនួន៣៣៨​គ្រឿង ) ។

លទ្ធផល​ត្រួតពិនិត្យ​ល្បឿន រយៈពេល​២៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ រក​ឃើញ​យានយន្ត​ល្មើស ចំនួន៩៤៩​គ្រឿង។ ចំណែក លទ្ធផល ត្រួតពិនិត្យ​អ្នកបើកបរ​មាន​ជាតិ ស្រវឹង រយៈពេល២៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ រកឃើញ​យានយន្ត​ល្មើស ចំនួន១៤​គ្រឿង អប់រំចំនួន៩​គ្រឿង និង​មធ្យោបាយ​ពិន័យ ចំនួន៥​គ្រឿង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu