Ad Code

លួច​ម៉ូតូ​គេ​ពី​ខណ្ឌ​ពោធិ៍​សែន​ជ័យ មក​ជាប់អន្ទាក់​ប៉ូលិស​ខណ្ឌ​សែន​សុខ​​



ភ្នំពេញ ​៖ បក្ខពួក​ចោរលួច​ម៉ូតូ​ម្នាក់ ក្នុងចំណោម​៣​នាក់ ត្រូវបាន​សមត្ថកិច្ច នគរ​បាល​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ​ ឈានចូល​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។​ ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ​ខាងលើ ​ឈ្មោះ គិ​ន ខាវ អាយុ​១៨​ឆ្នាំ គ្មាន​មុខរបរ​ពិត​ប្រាកដ ស្នាក់នៅ​ផ្ទះ​ជួល​គ្មាន​លេខ​ផ្លូវ​១៣២ សង្កាត់​ទឹកល្អក់​១ ខណ្ឌ​ទួលគោក​។​

​មន្ត្រីនគរបាល​បាន​និយាយ​ថា ជនសង្ស័យ​ខាងលើ​ត្រូវបាន​ចាប់ខ្លួន​ខណៈដែល​គាត់​កំពុង​អូស​បណ្ដើរ​ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុងដា​ឌ្រី​ម​ ពាក់​ស្លាក​លេខ​ភ្នំពេញ 3248 ហើយ​បាន​សារភាពថា ម៉ូតូ​នេះ​បក្ខពួក​របស់​ខ្លួន​២​នាក់​ផ្សេងទៀត​ ឈ្មោះ ខុង ​អាយុ​២៧​ឆ្នាំ​ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​មុខ​ពេទ្យ​លោកសង្ឃ និង​ម្នាក់ទៀត​មិន​ស្គាល់​ឈ្មោះ អា​យុ​២៨​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍សែន​ជ័យ​ បាន​លួច​ពី​គេ​នៅ​បន្ទប់​ផ្ទះជួល​មួយកន្លែង​ ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​បាន​ប្រើ​ខ្លួន (​ជនសង្ស័យ​) ឲ្យ​អូស​ម៉ូតូ​នេះ​យកទៅ​លាក់​ទុក​សិន រួច​នឹង​យក​ទៅ​លក់​ចែក​លុយ​គ្នា​ចាយ ប៉ុន្តែ​ខណៈដែល​កំពុងតែ​អូស​បណ្ដើរ​ម៉ូតូ​នេះ​តាមផ្លូវ​ក៏ត្រូវ​បាន​ប៉ូលិស​ឃាត់​សួរនាំ​ និង​ចាប់ខ្លួន​តែម្ដង​។​

​ប៉ូលិស​ កំពុង​តាម​ចាប់​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត ​ដែល​កំពុង​រត់គេចខ្លួន ហើយ​ក៏បាន​បោះដៃ​ទៅ​ប៉ូលិស ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ស្វែងរក​ម្ចាស់​ម៉ូតូ​មក​ទទួល​យក​ម៉ូតូ​វិញ​ និង​ដាក់ពាក្យ​ប្តឹង​ដាក់​បន្ទុក​លើ​ជនសង្ស័យ​តាមច្បាប់​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu