Ad Code

រថយន្ត​មួយ​គ្រឿង ​បោល​បុក​ទ្រូងផ្លូវ រួញ​អស់​មួយ​កំណាត់​មុខ តែ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​



​ភ្នំពេញ​ ​៖ រថយន្ត​ម៉ាក​ព្រូ​ស ពណ៌​ស្ករ​ ស៊េរី​ឆ្នាំ​២០០៤​ ពាក់​ស្លាកលេខ​ភ្នំពេញ ​2AC ២៣៧៦​មួយ​គ្រឿង បាន​ទទួលរង​ការខូចខាត​ដោយ​រួញ​អស់​មួយ​កំណាត់​មុខ ខណៈ​ដែល​ម្ចាស់​របស់​វា បើក​ទៅ​បុក​ទ្រូង​ចែកផ្លូវ​​របើក​អស់​ចំនួន​១​ផ្ទាំង​នោះ តែ​ក្នុង​ហេតុការណ៍​នេះ​មិនបាន​បណ្ដាលឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​យប់​ថ្ងៃទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៨​វេលា​ម៉ោង​ប្រហែល​១​និង​០០​នាទី​រំលង​អធ្រាត្រ តាម​បណ្ដោយ​ផ្លូវ​១២៨ កែង​ផ្លូវ​២៥៣ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួលគោក​។​

រថយន្ត​បង្ក​ត្រូវបាន​ប៉ូលិស​បញ្ជាក់​ថា ជា​រថយន្ត​ធុន​តូច​ ម៉ាក​ព្រូ​ស ពណ៌​ស្ករ ស៊េរី​ឆ្នាំ​២០០៤​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AC ២៣៧៦ ដោយបាន​បើកបរ​ក្នុង​ល្បឿន​លឿន​ តាម​បណ្ដោយ​ផ្លូវ​១២៨ ​ក្នុង​ទិសដៅ​ពី​ទិសខាងកើត​មក​លិច លុះ​មកដល់​កែង​ផ្លូវ​២៥៣ ​ក៏​បុក​ទ្រូង​ចែក​ផ្លូវ​បណ្ដាលឲ្យ​របើក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​អស់​ចំនួន​១​ផ្ទាំង ​និង​រថយន្ត​ខូចខាត​ខាងមុខ តែ​មិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។​

ក្រោយពេល​កើតហេតុ​ រថយន្ត​ខាងលើ​ ត្រូវបាន​ប៉ូលិស​មូលដ្ឋាន​ប្រគល់​ឲ្យ​ផ្នែក​ជំនាញ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ ធ្វើការ​វាស់វែង​ និង​ចាត់ការ​ទៅតាម​នីតិវិធី​ផ្លូវច្បាប់​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu