Ad Code

អាណាព្យាបាល​យុវជន​​​២​នាក់​ សំណូមពរ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​​កូន ​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​ ខេត្ត​បន្ទាយមានជ័យ ពាក់ព័ន្ធ​ករណី​ញៀន​ថ្នាំ



រតនគិរី ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឃាត់ខ្លួន​យុវជន​២​នាក់ ជា​មុខសញ្ញា​ប្រើប្រាស់​ថ្នាំញៀន តាម​​​ការ​សំណូមពរ​ពី​អាណាព្យាបាល​យុវជន​ទាំង​២​នាក់​ ដើម្បី​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​ខេត្ត​បន្ទាយមានជ័យ​។​

ការ​ឃាត់ខ្លួន​យុវជន​ខាងលើនេះ​ ធ្វើឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​សៅរ៍ ៧​រោច ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៨​កន្លងទៅ​។​

មន្ត្រី​នគរបាល​ជំនាញ​បាន​ឲ្យ​ដឹង​ថា យុវជន​២​នាក់ ១-ឈ្មោះ ហួន សិលា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ​។​ ២-​ឈ្មោះ ឃុ​ត សម្បត្តិ​ប៊ុនលី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ ទាំង​២​នាក់ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​៧​មករា​សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

ក្រោយពី​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មុខសញ្ញា​បាន​សារភាព​ថា ​ខ្លួន​បាន​ប្រើប្រាស់​ថ្នាំញៀន​បាន​៤​ខែ​មកហើយ បន្ទាប់មក​សមត្ថកិច្ច​ជំនាញ បាន​ធ្វើតេស្ត​ទឹកនោម​លទ្ធផល​វិជ្ជមាន​(+)​ទាំង​២​នាក់​។​

​មន្ត្រី​នគរបាល​ជំនាញ​បាន​បន្ត​ថា តាមរយៈ​សាកសួរ​យក​ចម្លើយ​មុខ​សញ្ញា​ទាំង​២​នាក់​នេះ​មាន​ឆន្ទៈ​និង​ស្ម័គ្រ​ចិត្ត​ទៅ​បន្សាប​សារធាតុ​ញៀន​ដោយ​ខ្លួនឯង​ផង​ដែរ​។​

​បច្ចុប្បន្ន ​សមត្ថកិច្ច​ បាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ជំនាញ ​ដើម្បី​អនុវត្ត​នីតិ​វិធី​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន​នៅ​ខេត្ត​បន្ទាយមានជ័យ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu