ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី ៣ ដែលកាសែតកម្ពុជាថ្មីទទួលបានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ច ចម្រុះទូទាំងប្រទេសបង្ក្រាប (ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់) ចំនួន២៦ករណី ឃាត់៤០នាក់ (ស្រី១នាក់) រួមទាំងវត្ថុតាងចាប់យក សរុប មេតំហ្វេតាមីន (ice) ៦៩,៧៥ក្រាម និង ៥២កញ្ចប់តូច។
ប្រភេទបទល្មើសគ្រឿងញៀន ដែលត្រូវសមត្ថកិច្ចបង្ក្រាប រួមមាន ជួញដូរ១៥ករណី ឃាត់១៩នាក់
(ស្រី១នាក់) និងប្រើប្រាស់១១ករណី ឃាត់២១នាក់ (ស្រី០នាក់)។
អាវុធហត្ថ បង្ក្រាបជួញដូរ១ករណី ឃាត់១នាក់ (ស្រី០នាក់)។ អ្នកមានផ្ទុកសារធាតុញៀន២១នាក់ ជួញដូរ០នាក់/១៩នាក់ និងប្រើប្រាស់២១នាក់/២១នាក់។
ដោយឡែក លទ្ធផលអនុវត្តន៍ច្បាប់រយៈពេល១១ខែ ឆ្នាំ២០១៨ សរុប7328ករណី ឃាត់មនុស្ស 14742នាក់ ស្រី1215នាក់ (ជនបរទេស276នាក់ ស្រី45នាក់ មាន18សញ្ជាតិ) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែងដាំដុះ 4617ករណី ឃាត់ 8281នាក់ (ស្រី 848នាក់) និងប្រើប្រាស់ 2711ករណី ឃាត់ 6461នាក់ (ស្រី 376នាក់)។
អនុវត្ដដីកា ៖ 217ដីកា ឃាត់ 210នាក់ (ស្រី 8នាក់) សារធាតុញៀនគ្រប់ប្រភេទ 526kg 163,2g កញ្ឆាក្រៀម 74kg 4,71g និង 163357ដើម។ សម្ភារៈចាប់យក រួមមាន រថយន្ត89គ្រឿង ម៉ូតូ 2080គ្រឿង ទូរស័ព្ទ 5502គ្រឿង ជញ្ជីង 356គ្រឿង អាវុធខ្លី 25ដើម និង អាវុធវែង 13ដើម។
យោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី៣ ប្រាប់បញ្ជាក់ឲ្យដឹងថា លទ្ធផលអនុវត្តន៍ច្បាប់ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ សរុប 7462ករណី ឃាត់មនុស្ស14994នាក់ ស្រី1227នាក់ (ជនបរទេស276នាក់ ស្រី45នាក់ មាន18សញ្ជាតិ) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែងដាំដុះ4690ករណី ឃាត់8408នាក់ (ស្រី853នាក់) និងប្រើប្រាស់2772ករណី ឃាត់6586នាក់ (ស្រី374នាក់)។
អនុវត្តដីកា219ដីកា ឃាត់ 212នាក់ (ស្រី 8នាក់) សារធាតុញៀនគ្រប់ប្រភេទ527kg 255,14g និង 277កញ្ចប់ កញ្ឆាក្រៀម74kg 4,71g និង 163357ដើម។
សម្ភារៈចាប់យករួមមាន រថយន្ត89គ្រឿង ម៉ូតូ2080គ្រឿង ទូរស័ព្ទ5502គ្រឿង ជញ្ជីង356គ្រឿង អាវុធខ្លី25ដើម និងអាវុធវែង13ដើម៕
Source: Kampuchea Thmey Daily
0 Comments