Ad Code

អ្នក​ឯកទេស​សហព័ន្ធ​អាល្លឺម៉ង់​ មក​បណ្ដុះបណ្ដាល​ពិសេស ដើម្បី​ប្ដូរ​ឥរិយាបថ​គ្រូ​បង្វឹក



វគ្គ​បណ្ដុះបណ្ដាល​ពិសេស ​ផែនការ​អភិវឌ្ឍន៍​កីឡា​កម្រិត​ខ្ពស់ ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១២​មក​នោះ បាន​បញ្ចប់​កាលពី​ល្ងាច​ថ្ងៃ​ទី​២៩​ធ្នូ ២០១៨ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​។​

វគ្គ​នេះ ឧបត្ថម្ភ​ឡើង​ក្រោម​ថវិកា​របស់​ក្រសួង​អប់រំ​យុវជន និង កីឡា​ដែលមាន​សិក្ខាកាម​ចូលរួម​១៥០​នាក់​មកពី​បណ្ដា​សហព័ន្ធ​ជាតិ ទាំង​កីឡា​អូឡាំពិក ទាំង​ប្រភេទ​កីឡា​មិន​អូឡាំពិក​ជាង​៤០​សហព័ន្ធ​ចូលរួម។ ​ក្រៅពីនេះ ក៏មាន​សិក្ខាកាម​ដែល​មកពី​ផ្នែក​ជំនាញ​កីឡា​របស់​ក្រសួង​អប់រំ​យុវជន និង កីឡា និង​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​ជាមួយ​កីឡា​ជាច្រើនរូប​ទៀត​ចូលរួម។​

លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​វគ្គ​នេះ បាន​មានប្រសាសន៍ថា គ្រូ​ត្រូវតែ​ប្ដូរ​ទម្លាប់​ដែល​មិន​វិទ្យាសាស្ត្រ​ចេញ។ កីឡា​ត្រូវតែ​ធ្វើ​ទំនើបកម្ម​ឲ្យ​ទាន់​ប្រទេស​នានា​នៅក្នុង​តំបន់ ។ ​កីឡា​កម្រិត​ខ្ពស់​ត្រូវ​ការជំនាញ និង​បច្ចេកទេស​ពី​ពេលនេះ​ទៅ​ក្រសួង​អប់រំ​យុវជន និង កី​ង​កីឡា​និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នឹង​រួមគ្នា​ធ្វើ​ឲ្យ​គុណ​ផល​កីឡា​ខ្ពស់ជាង​មុន។

​កីឡា​រវាង​សិស្ស និង គ្រូ​គឺជា​ដៃគូ​ដុសខាត់​ជំនាញ​តែ​បច្ចេកទេស និង​ស្មារតី ។​ឥរិយាបថ​របស់​គ្រូ​សំខាន់​ខ្លាំងណាស់ តែ​ស្មារតី​របស់​សិស្ស​ក៏​ជា​រឿង​ចាំបាច់​ដែរ ។​

លោក Gunter Lange ដែលជា​អ្នកឯកទេស​ខាង​កីឡា​មកពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​សហព័ន្ធ​អាល្លឺម៉ង់​ដែលជា​អ្នកឯកទេស​និង​រៀបចំ​ការប្រកួត​ជាច្រើន​នៅ​អឺ​រុ​ប អាស៊ី និង​បណ្ដា​ទ្វីប​នានា ក្នុង​ពិភពលោក​គឺជា​គ្រូឧទ្ទេស​នៅក្នុង​វគ្គ​នេះ ។​

លោក​បាន​និយាយ​នៅក្នុង​ពី​ធី​បិទ​វគ្គ​នេះ​ថា លោក​មកនេះ​មិនមែន​មក​ដណ្ដើម​មេដាយ​ឲ្យ​កម្ពុជា​នៅពេលដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣​នោះទេ ។ លោក​បន្តថា​លោក​មកនេះ​ដើម្បី​ប្រាប់​ពី​វិធី​នៃ​ការដណ្ដើម​មេដាយ ។​

លោក​ផ្ដល់យោបល់​ថា គ្រូ​ដែល​ចង់​អភិវឌ្ឍន៍​កីឡា​ជា​គ្រូ​ដែលមាន​គុណភាព ព្រោះ​គ្រូ​ជា​ប្រភព​នៃ​ធនធាន​បច្ចេកទេស​ហេតុ​នេះ​គ្រូ​ត្រូវតែមាន​ជំនាញ និង​មាន​ស្មារតី​ជា​គ្រូបង្វឹក ប្រកបដោយ​ចិត្តសាស្ត្រ កាត​យោគយល់ និង​ការអនុគ្រោះ ព្រមទាំង​ភាពម៉ឺងម៉ាត់ ។​

ជាមួយនឹង​ការបិទ​វគ្គ​នេះ​លោក Gunter Lange​បានផ្ដល់​ជា​អា​នុ​ស្សាវ​រី​យ៍​ដល់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នូវ​ឧបករណ៍​វាស់​កម្លាំង​សាច់ដុំ​ទៀតផង ។​

វគ្គ​បណ្តុះបណ្តាល​នេះ ត្រូវបាន​ផ្តល់ជូន​ថ្នាក់ដឹកនាំ​កីឡា និង​គ្រូបង្វឹក មក​សហព័ន្ធ​កីឡា​ជាតិ​ចំនួន ៣៩ និង​មកពី​ស្ថាប័ន​កីឡា​ជាតិ​ជាច្រើន​ទៀត មាន​វិទ្យាស្ថាន​កីឡា មន្ត្រី​ត្រៀម​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ ២០២៣ និង​គរុ​សិស្ស​កីឡា​ផងដែរ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu