Ad Code

ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​តុលាការ​ខេត្ត ពី​បទ​ជួញដូរ​គ្រឿង​ញៀន​



​ឧ​ត្ត​រ​មានជ័យ ​៖ នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​០៨​និង​១៥ នាទី​ព្រឹក កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង បាន​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ​០៦៦ ដ​ចប ចុះ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ របស់ លោក លី ចន្ថា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុងនោះ​បានធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​ម្នា​ក់នៅ​ចំណុច​ភូមិ​ទួល​ទ្រាស ឃុំ​លំ​ទង ស្រុក​អន្លង់វែង ឈ្មោះ ហ៊ឹង ភារៈ ហៅ វីរៈ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ទួល​ទ្រាស ឃុំ​លំ​ទង ស្រុក​អន្លង់វែង ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ ប្រព្រឹត្ត​នៅ​ភូមិ​សាមគ្គី ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង កាលពី​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០១៨។

បច្ចុប្បន្ន បាន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វិធី​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu