Ad Code

រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រជុំ​ត្រួតពិនិត្យ​ការងារ​ត្រៀម​សម្ពោធ​វិមាន​អនុស្សាវរីយ៍​ឈ្នះៗ ឲ្យ​ចប់​ទាំងស្រុង​ត្រឹម​ថ្ងៃទី​២៨​ធ្នូ



ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​កោះ​ប្រជុំ​មន្ត្រី​ពាក់​ព​ន្ធ័ និង​អាជ្ញាធរ​ដែនដី​ដើម្បី​ត្រួតពិនិត្យ​ការងារ​ត្រៀម​សម្ពោធ​វិមាន​អនុស្សាវរីយ៍​ឈ្នះៗ​ដែល​នឹង​ចាប់ ផ្តើម​នៅ​ថ្ងៃទី​២៩​ដល់​ថ្ងៃ​៣១​ខែធ្នូ​នៅលើ​ទីតាំង​ផ្ទៃដី​ជាង​៨​ហិកតា ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា​។



​កិច្ច​ប្រជុំ​បាន​ផ្តោតលើ​ការងារ​សន្តិសុខ​សណ្តាប់​ធ្នាប់​,​ការចូលរួម​របស់​ម​ហា​ជន​,​ការចត​យានយន្ត​ក៏ដូចជា​ការ​តុបតែង​លំអ​,​ការរៀបចំ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​នៅក្នុង និង​ខាងក្រៅ​បរិវេណ​វិមាន​ឈ្នះៗ​។



លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឲ្យ​គ្រប់​មន្ទីរ​,​អាជ្ញាធរ​ខណ្ឌ​ទាំង​១២​អនុវត្ត​តាម​ផែនការ​ណែនាំ​របស់​គណៈ​កម្ម​ការរៀបចំ​ពិធី និង​បែងចែក​ភារកិច្ច​ទទួលខុស​ត្រូវ​រៀងៗ​ខ្លួន​ ដើម្បី​ធានា​បាន​ពិធី​សម្ពោធ​វិមាន​ឈ្នះៗ​ប្រព្រឹត្តិ​ទៅ​ប្រកបដោយ ភាព​ល្អ​ប្រសើរ​ស័ក្តិសម​ទៅ​នឹង​ខ្លឹមសារ​នៃ​នយោបាយ​ឈ្នះៗ​ដែល ខ្មែរ​គ្រប់រូប​ឈ្នះ​ទាំងអស់គ្នា​ក្រោម​នយោបាយ​ឈ្នះៗ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​។

ពិធី​សម្ពោធ​វិមាន​អនុ​ស្សាវ​រី​យ៍​ឈ្នះៗ​បានធ្វើ​ឡើង ដើម្បី​អបអរសាទរ​ខួប​លើក​ទី​២០​នៃ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ស្របគ្នា​នឹង​រាជរដ្ឋាភិបាល​កំពុង​ត្រៀម​រៀបចំ​ទទួល​អំណរ​សាទរ​ខួប​លើក​ទី​៤០​នៃ​ថ្ងៃជ័យ​ជំ​នេះ​៧​មករា​នាពេល​ដ៏​ខ្លី​ខាងមុខ​នេះ​ដែរ​។



លោក​ឃួ​ង ស្រេង​បញ្ជាក់​ថា រាល់​ការងារ​ទាំងអស់ ត្រូវធ្វើ​ឲ្យ​បាន​ចប់​ទាំងស្រុង​ត្រឹម​ថ្ងៃទី​២៨ធ្នូ។ ពាក់​ព័ន្ធ​នឹង​បញ្ហា​ការ​ទាមទារ​ដំឡើង​ប្រាក់ខែ​របស់​កម្មករ កម្ម​ការ​នី​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី និង​ការ​ធ្វើ​ពហិការ​មិន​ប្រមូល​សំរាម​ក្នុង​រយៈពេល​២​ថ្ងៃ​មកនេះ លោក​ឃួ​ង ស្រេង បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២​ជួល​រថយន្ត​ដឹក​សំរាម​ជា​បណ្តោះអាសន្ន​សិន​ទម្រាំ​បញ្ហា​ត្រូវបាន​ដោះស្រាយ។

លោក​បន្ត​ថា ក្រុមហ៊ុន​ស៊ីន​ទ្រី មិន​ត្រូវ​រកស៊ី​ដឹង​តែ​ពី​ចំណេញ​នោះទេ ​ត្រូវ​គិតដល់​ពេល​ខាត​ខ្លះ​ផង ហើយ​ក្រុមហ៊ុន​ស៊ីន​ទ្រី​ក៏​មិន​ត្រូវយក​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​ធ្វើជា​ចំណាប់ខ្មាំង​របស់​ខ្លួន​នោះ​ដែរ​។ ​នៅ​ពេល​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​ចាត់វិធានការ​លើ​ការ​ដោះស្រាយ​ការ​កកស្ទះ​សំរាម​តាម​ដង ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ពេល​ដែល​កម្ម​ការ​ក្រុមហ៊ុន​ស៊ីន​ទ្រី ធ្វើ​ពហិការ​មិន​ប្រមូល​សំរាម​ដូច​សព្វដង ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​កំពុង​ដោះស្រាយ ជាមួយ​ក្រុមហ៊ុន​ស៊ីន​ទ្រី​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu