Ad Code

លួច​គាស់​បន្ទប់​ជួល​គេ​ប៉ង​យក​ទ្រព្យសម្បត្តិ ​ពេល​គេ​ទាន់​ រត់​ទម្លាក់​ទឹក​ស្អុយ​



​ភ្នំពេញ​ ៖ ជនសង្ស័យ​ម្នាក់​ ក្នុងចំណោម​បក្ខពួក​២​នាក់ ​បន្ទាប់ពី​ធ្វើ​សកម្មភាព​ឡើង​ទៅ​គាស់​បន្ទប់​ជួល​របស់​កម្មករ រោងចក្រ ឆ្កឹះ​សោ​បន្ទប់​បម្រុង​ចូល​លួច​យក​របស់របរ តែ​ត្រូវ​អ្នកមើលការខុសត្រូវ បន្ទប់​ជួល​ឃើញ​ទាន់ បាន​ដេញ​ចាប់​ប្រផាប់​ប្រ​ផី​ង រត់​ឆ្លង​ភូមិ​មួយ​ទៅ​ភូមិ​មួយ ដោយ​រត់​គេចខ្លួនបាត់​ម្នាក់ ​និង​ចាប់បាន​ម្នាក់ទៀត​ រត់​ចូល​ពួន​សម្ងំ​ក្នុង​កំប្លោក​ទឹកស្អុយ​ ត្រូវបាន​ប្រជាពលរដ្ឋ​ចុះទៅ​អូ​ស ក​យកមក​ស្វាគមន៍​ម្នាក់​១​ដៃ​ឡើង​ទ្រម​ខ្លួន​ បើ​កុំ​តែ​បាន​សមត្ថកិច្ច​ឃាត់​ទាន់​ កុំ​អី​អាច​ស្លាប់ក៏ថា​បាន ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ​ថ្ងៃទី​២៧​ ខែ​ធ្នូ​ ឆ្នាំ ២០១៨ នៅ​ចំណុច​បន្ទប់​ជួល​៣​ជាន់ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោមចៅ​ទី​៣ តែ​ជនសង្ស័យ​បាន​រ​ត់​ទៅ​ចាប់​បាន នៅក្នុង​កំប្លោក ទឹកស្អុយ​ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

ជនសង្ស័យ​ដែល​ឃាត់​ខ្លួន​បាន​មាន ឈ្មោះ រិ​ទ្ធ សំណាង ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិត​ស្នាក់​នៅ​ផ្ទះជួល ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ​ម៉ូតូ​ដែល​ជិះ​មក​ធ្វើ​សកម្មភាព​ម៉ាក​ស៊ី​រ៉ូ​ស ពណ៌​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CA-2727​។​

បើតាម​សម្ដី​ពី​អ្នកមើលការខុសត្រូវ​បន្ទប់​ជួល​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ជនសង្ស័យ​មាន​ចំនួន​២​នាក់ ​ជិះ​ម៉ូតូ​ម៉ាក ស៊ី​រ៉ូ​ស ជិះ​ទៅ​ជិះ​មក​ពីរ​បី​ត្រឡប់ ​តែ​មិន​ចាំ​អារម្មណ៍ គាត់​ក៏​ដើរ​មើល​បន្ទប់​ជា​ធម្មតា លុះ​គាត់​ដើរមក​ដល់​ជាន់​ទី​១​ ក៏​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់ ​កំពុង​ឆ្កឹះ​សោ​បាន បម្រុង​ចូលក្នុង​បន្ទប់​ទៅហើយ តែ​ត្រូវ​គាត់​ស្រែក​ថា​ ចោរៗ​ផ្អើល​ដល់​គេ ឯង ដេញ​ចាប់​ ទើប​ជន​សង្ស័យ​រត់​ចុះមក​ក្រោម​ទាំង​២​នាក់ ​ចែកផ្លូវ​គ្នា​ភ្លេច​យក​ម៉ូតូ​ដែល​ជិះ​មក​ធ្វើ​សកម្មភាព​នោះ។​

ប្រភព​ដដែល​បាន​បន្តថា ខណៈ​នោះ​ជនសង្ស័យ​ម្នាក់​បាន​គេច​បាត់​ពី​ភ្នែក ​តែ​ម្នាក់​នេះ ខំប្រឹង​រត់​ចូល​សម្ងំ​ក្នុង​កំប្លោក​ទឹកស្អុយ បាត់​មួយសន្ទុះ ទើប​មាន​ប្រជាពលរដ្ឋ​ចុះទៅ​រក ក៏​ឃើញ​កំពុង​សម្ងំ​អើ​ត ក ក្នុង​កំប្លោក ក៏​ក្របួច​យក​មក​ប្រគល់​ឲ្យ កម្លាំង​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​ចោមចៅ​ទី​២ ដែល​កំពុង​ឡោមព័ទ្ធ​ជាមួយ​កម្មករ​សំណង់​ជាច្រើន​នាក់​ដែល​កំពុង​រង់ចាំ​ស្វាគមន៍​ជនសង្ស័យ​បណ្ដាល​ឲ្យ​បែក​ក្បាល​ផងដែរ តែ​ទោះជា​យ៉ាងណា​ សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ​ចេញពី​កន្លែង​នោះ ​ភ្លាមៗ ព្រោះ​ខ្លា​ច​ទប់​នឹង​កំហឹង​ប្រជាពលរដ្ឋ​មិន​ឈ្នះ។​

ក្រោយពី​ឃាត់​បាន​ហើយ ខណៈ​ដឹក​ជនសង្ស័យ តាម​រថយន្ត​មកកាន់​ប៉ុស្តិ៍​ដើម្បី​សួរនាំ​ ពេលដែល​ជន​សង្ស័យ​សារភាព​ និង​ប្រាប់ ពី​កន្លែងកើតហេតុ​ ទើប​ដឹងថា​ជា​ទឹកដី​ប៉ុស្តិ៍​ចោមចៅ​ទី​៣ ​ទើប​ដឹក​ជនសង្ស័យ​ទៅ​ប្រគល់​ឲ្យ​ប៉ុស្តិ៍​នគរបាល​ចោមចៅ​ទី​៣​វិញ​ ដើម្បី​សួរនាំ​ និង​កសាង សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ខណ្ឌ​ព្រហ្មទណ្ឌ​ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិ​វិធី​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu