Ad Code

ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស/​ស្រី​២​នាក់​ និង​គ្រឿងញៀន​មួយ​ចំនួន​



​ភ្នំពេញ ៖​ ​ជនសង្ស័យ​២​នាក់ ​ត្រូវបាន​នគរបាល​ខណ្ឌ​ឫស្សី​កែវ​ ឃាត់ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន​២​កញ្ចប់ ​កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ ​ត្រង់ចំណុច​ក្រុម​ទី​៤ ភូមិ​សាមគ្គី​សង្កាត់​ឫស្សី​កែវ ​ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ​។​

ជនសង្ស័យ​ចំនួន​ពីរ​នាក់ ​ទី​១-ឈ្មោះ ឈឿន រតនា​ ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ​ ជនជាតិខ្មែរ​ មាន​ទីលំនៅ​ផ្ទះ​លេខ​៣១៧ ផ្លូវ​បេតុង​ក្រុម​១៧ ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ​ខណ្ឌ​ឫស្សី​កែវ ​រាជធានី​ភ្នំពេញ​។ មុខរបរ រត់​ម៉ូតូ​ឌុប​។​ ទី២-ឈ្មោះ ​ជា ដាលីន ភេទ​ស្រី ​អាយុ​២០​ឆ្នាំ ​ជនជាតិខ្មែរ មាន​ទីលំនៅ​ស្នាក់នៅ​ផ្ទះជួល ​ផ្លូវ​បេតុង​ក្រុម​ទី​១០ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី​១ ​ខណ្ឌ​ឫស្សី​កែវ​ រាជធានី​ភ្នំពេញ​ មុខរបរ​នៅផ្។ទះ ជន​សង្ស័យ​ទាំងពីរ​នាក់ ខាងលើ​ បាន​ប្រព្រឹត្ត​អំពើ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

វត្ថុតាង​ដកហូត​មាន ​៖​ ក្រាម​ពណ៌​ស​ថ្លា ​ចំនួន​២​កញ្ចប់​តូច ​-​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង ​ម៉ាក​សាំ​សុង​១​គ្រឿង​ ម៉ាក​ណូគា​១​គ្រឿង ​និង​ម៉ូតូ​ម៉ាក​សង់​កូ​រេ​១​គ្រឿង​។​

​ក្រោយ​ឃាត់ខ្លួន​ ជំនាញ​ខណ្ឌ ​និង ប៉ុស្តិ៍ ​សួរ​ចម្លើយ​ ក​សាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu