Ad Code

គ្រូ​ចាប់​ពស់​ល្បី​ប្រចាំ​ភូមិ ភ្លាត់ស្នៀត​ ត្រូវ​ពស់វែកដំបូក​ចឹក​ មិន​ទៅ​ពេទ្យ​ សុខចិត្ត​ឲ្យ​គ្រូខ្មែរ​ស្ដោះ ​មិន​បាន​មួយ​ដង្ហើមចង្រិត​ផង​ស្លាប់



បន្ទាយមានជ័យ​ ៖​ បុរស​ជា​គ្រូ​ចាប់​ពស់​ម្នាក់​ ចាប់​បាន​ពស់​វែក​ដំបូក​១​ក្បាល ភ្លាត់ស្នៀត​​​ត្រូវ​ពស់​ចឹក​ស្លាប់ ​ដោយ​មិន​ទៅ​ពេទ្យ​ព្យាបាល​ សុខចិត្ត​ឲ្យ​គ្រូខ្មែរ​ស្ដោះ​មិនបាន​មួយ​ដង្ហើមចង្រិត​ផង​ស្លាប់ នៅ​ល្ងាច​ថ្ងៃ​​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្នុង​ភូមិ​ស្រះ​ឈូក ឃុំ​សំបួរ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយ​មាន​ជ័យ​។

សមត្ថកិច្ច​ស្រុក​មង្គល​បូរី​ បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​មាន​ឈ្មោះ មួក ហៀ​ប ភេទ​ប្រុស ​អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​ស្រះ​ឈូក ឃុំ​សំបួរ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ​នៅ​មុនពេល​កើតហេតុ​នោះ​ជនរងគ្រោះ​មាន​មុខ​របរ​ជា​អ្នក​ចាប់​ពស់​ ជា​រៀងរាល់​តែងតែ​ដើរ​រក​ចាប់​ពស់​យក​មក​លក់ នៅ​ថ្ងៃ​កើតហេតុ​នោះ ​ឃើញ​​​ពស់វែកដំបូក​មួយ​ក្បាល ជនរងគ្រោះ​ក៏បាន​ស្ទុះ​ទៅ​ចាប់​ តែ​អកុសល​ពស់​បាន​ចឹក​ចំ​ម្រាមដៃ​កណ្ដាល​​ខាងឆ្វេង​។ ពេលនោះ ដោយ​សារ​យល់ថា ​ខ្លួន​ជា​គ្រូ​ចាប់​ពស់ ពេល​ពស់​ចឹក​មិនបាន​ទៅ​ពេទ្យ​ទេ គឺ​គ្រាន់តែ​រក​គ្រូខ្មែរ​ស្ដោះ ​លុះ​នៅ​ថ្ងៃ​ដដែល​ ស្រាប់តែ​គ្រូ​ល្បី​ប្រចាំ​ភូមិ ក៏បាន​ស្លាប់​បាត់​បង់ជីវិត​បាត់​ទៅ​។

​ក្រោយពី​កើតហេតុ​​ ​សព​ ត្រូវ​បាន​ក្រុម​គ្រួសារ​កំពុង​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu