Ad Code

លោក Putin និយាយ​ថា “​នៅតែ​បើកចំហ​ចំពោះ​ការពិភាក្សា​” ជាមួយ​សហរដ្ឋអាមេរិក



វិមាន​ក្រឹម​ឡាំង​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ធានា​ជាថ្មី​ចំពោះ​សម​ភាគី​អាមេរិក​លោក Donald Trump ថា ទីក្រុង​មូ​ស្គូ​នៅតែ​បើកចំហ​ដល់​ការសន្ទនា​ថ្វីបើ​ឆ្នាំ​ចាស់​បានបញ្ចប់​ទៅដោយ​គ្មាន​ក្តីសង្ឃឹម​សម្រាប់​ទំនាក់ទំនង​ក្តៅ​ក៏ដោយ។

លោក​ប្រធានាធិបតី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ឆ្នាំ​ថ្មី​ថា “​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​អាមេរិក​នៅតែ​ជា​កត្តា​សំខាន់​ដើម្បី​ធានា​ស្ថិរ​ភាពជា​យុទ្ធសាស្ត្រ​និង​សន្តិសុខ​អន្តរជាតិ​”​។​

សេចក្តីថ្លែងការណ៍​បាន​បន្ថែមថា “​លោក Putin បាន​បញ្ជាក់ថា ប្រទេស​រុស្ស៊ី​គឺ​បើកចំហ​សម្រាប់​ការពិភាក្សា​ជាមួយ​សហរដ្ឋអាមេរិក​លើ​ចំនួន​ប្រធានបទ​អតិបរមា​”​។​

កាលពី​ខែធ្នូ​ឆ្នាំ​២០១៧ លោក Putin បាន​និយាយថា លោក​សង្ឃឹមថា​នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​ជាមួយ​លោក Donald Trump មាន​ភាព “​ធម្មតា​” ប៉ុន្តែ​ឱកាស​នោះ​ត្រូវបាន​បំផ្លាញ​ដោយ​ការស៊ើបអង្កេត​ជាច្រើន​អំពី​ការជ្រៀតជ្រែក​របស់​ក្រុង​មូ​ស្គូ​ក្នុង​នយោបាយ​សហរដ្ឋអាមេរិក​។​

នៅ​ឆ្នាំនេះ ក្រុង​វ៉ាស៊ីនតោន​បានប្រកាស​អំពី​ចេតនា​របស់ខ្លួន​ក្នុងការ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​សម័យ​សង្គ្រាមត្រជាក់​ដ៏​សំខាន់​ដែលជា​សន្ធិសញ្ញា​កងកម្លាំង​នុយក្លេអ៊ែរ​រយៈ​ចម្ងាយ​មធ្យម​ដែលជា​ហេតុ​ធ្វើ​ឲ្យ​លោក Putin ឆ្លើយតប​ថា​ក្រុង​មូ​ស្គូ​នឹង​អភិវឌ្ឍ​មី​ស៊ី​ល​ថ្មី​។​

លោក Putin ក៏បាន​ផ្ញើ​សារ​ទៅ​ប្រមុខរដ្ឋ​ដទៃទៀត​រួមទាំង​លោកស្រី Theresa May របស់​ចក្រភព​អង់គ្លេស​និង​ប្រធានាធិបតី​ទួរគី​លោក Recep Tayyip Erdogan ផងដែរ​។​

នៅ​ក្នុង​សារ​របស់​លោក​ទៅកាន់​លោកស្រី May, លោក Putin បាន​ជូនពរ​ប្រជាជន​អង់គ្លេស​ឲ្យ​មាន “​សុខុមាលភាព​និង​ភាព​រុងរឿង​” នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​។​

នៅ​ឆ្នាំ​២០១៨ ទំនាក់ទំនង​រវាង​ក្រុង​ឡុង​ដ៍​និង​ក្រុង​មូ​ស្គូ​ត្រូវ​រង​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ការ​បំពុល​អតីត​ចារកម្ម​លោក Sergei Skripal និង​កូនស្រី​របស់គាត់​ឈ្មោះ Yulia នៅលើ​ទឹកដី​របស់​ចក្រ​ភព​អង់គ្លេស​។​

ចក្រភព​អង់គ្លេស​បាន​ចង្អុល​ដាក់​រុស្ស៊ី​ប៉ុន្តែ​ក្រុង​មូ​ស្គូ​បាន​បដិសេធ​ការចូលរួម​ណាមួយ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu