Ad Code

ឃាត់​ខ្លួន​ក្មេង​ទំនើង​២​នាក់ ជិះ​ម៉ូតូ​ទៅ​វាយ​សិស្ស​នៅ​សាលា



កំពង់ចាម ​៖​ សមត្ថកិច្ច​​ បាន​ចាប់ខ្លួន​ក្មេង​ទំនើង​២​នាក់​ បន្ទាប់ពី​ប្រើ​ហិង្សា​ដោយ​ចេតនា​កាល​នៅ​ថ្ងៃ​ទី​១៣ ​ខែ​ធ្នូ ​ឆ្នាំ​២០១៨​ វេលា​ម៉ោង១៣និង២០​នាទី នៅ​ចំណុច​វិទ្យាល័យ ហ៊ុន សែន សណ្តែក ស្ថិត​ភូមិ​កំ​ប៉ាល ឃុំ​សណ្តែក​ ស្រុក​បាធាយ ខេត្ត​កំពង់ចាម។

ប៉ូលិស​បានអោយដឹងថា​ ជនសង្ស័យ​ចំនួន​2​នាក់​ បាន​ប្រើ អំពើ​ហិង្សា​ដោយ​ចេតនា​(​ដេញ​កាប់​សិស្សសាលា​)​ និង​តដៃ​ជាមួយ​សមត្ថកិច្ច​ត្រូវ​ចាប់ខ្លួន​គឺ​÷
1- ឈ្មោះ ផន ស្នា ភេទ​ប្រុស​អាយុ​19​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចាន់​គង់ ឃុំត្រប់​ស្រុក​បាធាយ ខេត្តកំពង់ចាម​។​
2- ឈ្មោះ យ៉ឺយ ណាក់​ ភេទ​ប្រុស​អាយុ 18​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំជាមួយគ្នា។

ប៉ូលិស​បានអោយដឹងថា មុនពេល​កើតហេតុ ​ជនសង្ស័យ​ទាំង​2​នាក់​បាន​ជិះ​ម៉ូតូ​1​គ្រឿង​ម៉ាក វ៉េវ ឌុប​គ្នា​ចេញពីផ្ទះ​ ដោយមាន​កាំបិត​ខ្វែវ​1 កាំបិត​ បុ័ងតោ​1 ចូលធ្វើ​សកម្មភាព នៅក្នុង​បរិវេណ​វិទ្យាល័យ ហ៊ុន សែន សណ្តែក ដោយ​ដៃ​កាន់​កាំបិត​ម្នាក់​1​សួររក​កូនសិស្ស​ថា​(​អាណា​ខ្លាំង​ណាត់ អញ​វាយ​គ្នា​ពីថ្ងៃ​មុន ​ចេញមក​កាប់​ឯង​ចោល​ឥឡូវ​) ថា​ហើយ ពួកវា​ក៏​ដើរ​សំដៅ​រក​សិស្សសាលា។​ពេលនោះ​សិស្សសាលា​ ក៏​នាំគ្នា​រត់គេច ពុំ​បណ្តាល​អោយមាន​អ្នកណាម្នាក់​រង​របួស​ឡើយ។

ពេលនោះ​កម្លាំង​ប៉ុស្តិ៍​និង​កម្លាំង​ប្រជា​ការពារ​ទៅដល់ ​ហើយ​ពួកវា​បាន​តដៃ​ជាមួយ​កម្លាំង​យើង បណ្តាល​អោយ​រងរបួស​លោក​អនុសេនីយ៍ឯក ប្រាក់ ខន នាយរង​ប៉ុស្តិ៍​ត្រូវចំ ភ្នែក​ខាងស្តាំ (​វាយ​នឹង​ដៃ​)​និង​ឈ្មោះ អឿន សង់ កម្លាំង​ប្រជា​ការពារ​របួស​ម្រាមដៃ​ខាងស្តាំ​1​កន្លែង​(​មុត​នឹង​កាំបិត​)។

ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា កាលពី 2​ថ្ងៃមុន​មាន​អ្នក​ជិះ​ម៉ូតូ​ទៅដល់​មុខផ្ទះ​ជនសង្ស័យ ​ហើយ​បបួល​ជនសង្ស័យ​វាយ​ដោយ​និយាយ​ថា (​អញ​សិស្សសាលា​សណ្តែក​)​។​

ប៉ូលិស​បានអោយដឹងថា ជនសង្ស័យ​ឃាត់ខ្លួន ទាំងពីរ​នាក់​នាំ​កាន់​អធិការដ្ឋាន​សាកសួរ​បំពេញ​សំណុំរឿង​តាម​នីតិ​វិធី៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu