Ad Code

ប្រធាន​ស្នាក់​កុងត្រូល​ច្រក​បឹង​ត្រកួន​ បើក​រថយន្ត​ក្រឡាប់​ស្លាប់​ខ្លួនឯង



បន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង​ បណ្តាល​ឲ្យ​មេ​កាំកុងត្រូល​ថ្មី​ នៃ​ច្រក​តំបន់​បឹង​ត្រកួន​ស្លាប់​ កៀប​ក្នុង​រថយន្ត​រហូត​ពេលព្រឹក​ទើប​ពលរដ្ឋ​ដឹង​។

ហេតុការណ៍​នេះ​ កើត​ឡើង​ កាលពី​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៨ ​ចន្លោះ​ពី​ម៉ោង២២​និង​០០​នាទី ដល់​ម៉ោង០៦​និង​៣០​នាទី​ ថ្ងៃ​ទី២៩ធ្នូ ​លើ​ផ្លូវជាតិ​លេខ​៥៨ ​មកដល់​ត្រង​ចំណុច​ខាងជើង​ខ្លោងទ្វារ​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ ​តេ​ជោ​ភ្នំ​ឆ័​ត្រ ភូមិ​ចំការ​គ​រ្រុក​ស្វាយចេក​ ខេត្ត​បន្ទាយមាន​ជ័យ។​

លោក ជា ឆ្លូញ អធិការ​ស្រុក​ស្វាយចេក​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​មាន​ឈ្មោះ សំ សុធា​រ័ត្ន ប្រធាន​កាន់​កុងត្រូល​ច្រក​បឹង​ត្រ​កួន ​ស្រុក​ថ្ម​ពួក​ បាន​បើកបរ​រថយន្ត​ម៉ាក LEXUS 300 ពណ៌​ខ្មៅ ​ពាក់​ស្លាកលេខ​ភ្នំពេញ​2S.9669​ ដែល​បើកបរ​ពី​ត្បូង​ទៅ​ជើង ​លើ​ផ្លូវ​ជាតិ​លេខ៥៨ ​មកដល់​ត្រង​ចំណុច​ខាងជើង​ខ្លោងទ្វារ​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ៣១៧​តេ​ជោ​ភ្នំ​ឆ័​ត្រ មាន​ចម្ងាយ​ប្រមាណ​ជា​៥០០​ម៉ែត្រ រថយន្ត​ក៏បាន​ធ្លាក់ចូល​ប្រឡាយ​ទឹក​បណ្តាល​ឲ្យ​ផ្ងារជើង​ឡើងលើ​ ដោយ​គ្មាន​អ្នកណា​ដឹង​ឡើយ​ លុះ​ព្រឹក​ឡើង​ទើប​មាន​ពលរដ្ឋ​បាន​ឃើញ​រាយការណ៍​មក​សមត្ថកិច្ច​ចុះទៅពិនិត្យ​ឃើញ​សព​ជនរងគ្រោះ​ក្នុង​រថយន្ត​តែម្ដង​។

​តាម​ការស្រាវជ្រាវ ​មុន​កើត​ហេតុ ​ជនរងគ្រោះ​បាន​ត្រឡប់​ពី​ប្រជុំ​នៅ​សាខា​ក្រុង​ប៉ោយប៉ែត​ ហើ​យ​ក៏បើក​ត្រឡប់​ទៅ​ស្នាក់ការ​វិញ​ ក៏​ជួប​គ្រោះថ្នាក់​តែម្ដង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu