Ad Code

កក្រើក​កោះ​ពេជ្រ​ទៀតហើយ! តន្ត្រី​ស្រា​បៀរ​កម្ពុជា​ នឹង​មក​រ៉ក​ នា​រាត្រី​ឆ្លង​ឆ្នាំ​ជាមួយ​ឈ្មោះ​ឡូយ​កប់ “Rock the New Year Countdown



ភ្នំពេញ​ ៖ ​បន្ទាប់ពី​ជោគជ័យ​ផ្ទួនៗ និង ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​សម្បើម​ពី​ទស្សនិកជន​នៅ​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​កាលពី​ចុង​សប្ដាហ៍​២​ដង​កន្លងទៅ​ជាមួយ​ការ​ប្រគំ​តន្ត្រី​បែប​ រ៉ក​ឥឡូវនេះ​តន្ត្រី​ស្រា​បៀរ​កម្ពុជា Rock the Nation នឹង​មក​រ៉ក​នៅ​ទឹកដី​កោះ​ពេជ្រ​ជាមួយ​ឈ្មោះ​ដ៏​ឡូយ​គឺ “Rock the New Year Countdown!”​អោយ​សមជា​មួយ​រាត្រី​ដ៏​សប្បាយរីករាយ​ដែល​យុវវ័យ​ជាច្រើន​កំពុង​ទន្ទឹងរង់ចាំ ស្រែក​ហ៊ោកញ្ជ្រៀវ​អបអរសាទរ​ឆ្លង​ឆ្នាំ​ថ្មី ២០១៨ ចូល ២០១៩។

បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​លាង ម៉េង អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជិ​ស បាន​អោយ​ដឹង​ថា តារា​ចម្រៀង​ ដែល​នឹង​ត្រូវ​មក​លោត​ទន្ទ្រាំ​ឆាក​តន្ត្រី​ដ៏​ស្រស់​ស្អាត​គ្មាន​ពីរ​នេះ ​គឺ​រួម​មាន​ទាំង​តារា​ចម្រៀង​ Original ក្មេង​ខ្មែរ ឡូ​រ៉ា ម៉ម ក្រុម​តូច​Small World Small Band ក្រុម Mustache Band តារា​ចម្រៀង​ពី​ផលិតកម្ម​ផ្សេងៗ​រួមមាន​ ៖​ កញ្ញា ឱក សុគន្ធ​កញ្ញា​, លោក​ខេមរៈ សេរី​មន្ត ,​ហ្សូ​ណូ , ទេព បូ​ព្រឹក្ស​, កែវ សុ​បញ្ញា ,​កញ្ញា រ៉ា​ប៊ី អ្នកលេង​ភ្លេង​ដ៏​ល្បី​កញ្ញា​ឌី​ជេ អា​វី​ដា និង តារា​កិត្តិយស​មួយ​ចំនួន​ទៀត​”​។

លោក​លាង ម៉េង បន្ត​ទៀត​ថា “​ការ​ប្រគំ​តន្ត្រី​នេះ​ នឹង​បើក​អោយ​ទស្សនិកជន​ចូលរួម​ទស្សនា​ដោយ​សេរី​ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៨​តទៅ ហើយក៏​មានការ​ចាក់​ផ្សាយ​បន្ត​ផ្ទាល់​ផង​ដែរ​ នៅ​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​ព័ត៌មាន​ចាប់ពី​ម៉ោង​៨​ល្ងាច​តទៅ​នៅ​រាត្រី​ឆ្លង​ឆ្នាំ​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ ឆ្នាំ​២០១៨​រហូតដល់​ពាក់​កណ្តាល​អធ្រាត្រ​ឯណោះ។”

លោក​អគ្គនាយក​ក៏បាន​បង្ហើប​ពី​គោលបំណង​នៃ​ការ​ប្រគំ​តន្ត្រី​នេះ​ផង​ដែរ​ថា “​យើង​រៀបចំ​កម្មវិធី​នេះ គឺ​ដើម្បី​ចូលរួម​អបអរសាទរ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​សកល ២០១៨ ចូល​២០១៩​ជាមួយ​យុវវ័យ ក៏ដូចជា​ប្រជាជន​កម្ពុជា​ទាំងមូល ​នឹង​ផ្តល់​ភាព​សប្បាយ​រីករាយ​ដល់​ពួកគេ​ទាំង​អស់​គ្នា​ ហើយក៏​ឆ្លៀតឱកាស​ថ្លែងអំណរគុណ​ដល់​ប្រជាជន​កម្ពុជា​ទាំង​អស់​គ្នា​ ដែល​បាន​គាំទ្រ​ផលិតផល​ភេសជ្ជៈ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជិ​ស កន្លងមក​ផង​ដែរ​។​”

លោក​លាង ម៉េង បញ្ចប់​ការ​សម្ភាសន៍​របស់​លោក​ដោយ “​សូម​គោរព​អញ្ជើញ​យុវជន យុវវ័យ និង បងប្អូន​ប្រជាជន​កម្ពុជា​ទាំង​នៅ​រាជធានី​ភ្នំពេញ ​និង​ទូទាំង​ប្រទេស​ចូលរួម​ទស្សនា​ផ្ទាល់ ឬ នៅ​លើ​កញ្ចក់​ទូរទស្សន៍ ដើម្បី​ទទួលយក​ភាព​សប្បាយ​រីករាយ​ទាំង​អស់​គ្នា និង សូម​ជូនពរ​ឆ្នាំ​ថ្មី រក​ទទួលទាន​មានបាន​គ្រប់​ក្រុម​គ្រួសារ​!​។​

ដោយឡែក​លោក ម៉ៃ​ឃើ​ល សុវណ្ណ (Michael Sovann) ប្រធាន​ផ្នែក​រៀបចំ​កម្មវិធី នៃ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជិ​ស បាន​អោយ​ដឹង​លម្អិត​ថា “​ចង្វាក់ភ្លេង​ និង​បទ​ចម្រៀង​ ដែល​ត្រូវ​យក​មក​សម្ដែង​នៅ​ក្នុង​កម្មវិធី​នេះ គឺ​នឹង​មាន​លក្ខណៈ​ចម្រុះ​បែប​ទាន់សម័យ ទាំង​ចង្វាក់​រ៉ក ចង្វាក់​ប្រជាប្រិយ​បែប​មនោសញ្ចេតនា និង បទ​ភ្លេង​កន្ត្រាក់​អារម្មណ៍​បែប​ក្នុង​ក្លឹប​កម្សាន្ត ហើយក៏​នឹង​មាន​ការ​បាញ់​កាំជ្រួច​អបអរសាទរ​នៅ​ពាក់​កណ្ដាល​អធ្រាត្រ​ឆ្លង​ចូលឆ្នាំ ២០១៩ ផង​ដែរ។ លោក​ជឿជាក់​ថា “​ការ​ប្រគំ​តន្ត្រី​នេះ​ នឹង​ជា​រាត្រី​ដ៏​សប្បាយរីករាយ​គ្មាន​ពីរ ដូច្នេះ​សូម​ទស្សនិកជន​កុំ​ភ្លេច​ចូលរួម​ទស្សនា​ផ្ទាល់​នៅមុខ​បរិវេណ​កោះ​ពេជ្រ​។​”

សូម​បញ្ជាក់​ថា ​ខ្មែរ ប៊ែ​វើ​រី​ជី​ស (Khmer Beverages)​ជា​ក្រុមហ៊ុន​វិនិយោគ​ដោយ​កូន​ខ្មែរ​១០០​ភាគរយ ហើយក៏​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន ជីប ម៉ុង ដោយ​ផលិត​ស្រា​បៀរ​កម្ពុជា ស្រា​បៀរ​អ៊ិ​ច​ស្ត្រា​ស្តោ​ត Barrley Black ស្រា​បៀរ​គូ​ដូ (Kudo) ទឹកក្រូច អាយ​ស៍ (IZE) ទឹក​ផ្លែឈើ​ជូ​ប (Joop) ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក (Wurkz) និង​ទឹក​សុទ្ធ​កម្ពុជា (Cambodia Water)៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu