អ្នកប្រដាល់ជើងខ្លាំងសុខ សុវណ្ណ ក្លិបកងពលធំអន្តរាគមន៍លេខ២ បានប្រកួតឈ្នះអ្នកប្រដាល់ថៃ Kong Sayam ដោយពិន្ទុ ក្នុងកម្មវិធីប្រដាល់មិត្តភាពអន្តរជាតិនៅលើសង្វៀនBoostrong Fighter On Fire របស់អាស៊ីអាគ្នេយ៍ កាលពីនាព្រឹកថ្ងៃអាទិត្យទី៣០ធ្នូ ២០១៨ ។
សុវណ្ណ គេឈ្នះនឹងស្នៀតកែងរបស់គេ ដែលបានវាយទៅលើ Kong Sayam ពេញមួយទំហ៊ឹងចំគល់ថ្គាមខាងឆ្វេង ដែលធ្វើអោយអ្នកប្រដាល់ថៃរូបនោះសន្លប់លែងក្រោក ក្នុងទឹកទី១។ការប្រកួតលើកនេះ សុខ សុវណ្ណ គេវាយបានល្អជាងរាល់ដង ពោលគឺគេវាយចំគោលដៅល្អ ។
ចំណែក ទេស សំខាន់ អ្នកប្រដាល់ក្លិបកងពលតូចលេខ៧០ វិញ គេបានប្រកួតស្មើពិន្ទុជាមួយអ្នកប្រដាល់ស៊ុយអ៊ែតAlexander Gustav ។ អ្នកប្រដាល់ស៊ុយអ៊ែតAlexander ត្រូវអាជ្ញាកណ្តាលរាប់៨ម្តងនៅក្នុងទឹកទី៣ តែបន្ទាប់ពីរាប់នោះ Alexander គេបានបន្តការប្រកួតរហូតដល់ចប់ទឹក៥ និងមានប្រៀបលើសំខាន់ថែមទៀត ទើបលទ្ធផលស្មើគ្នានោះ ។
នូវ ដារ៉ូ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ បានវាយចាញ់អ្នកប្រដាល់ថៃFa Mai ដោយពិន្ទុក្រោយពីប្រកួតគ្នា៥ទឹកពេញនោះ ។ ចំណែក ងួន គា ក្លិបរាជសីហ៍ខេត្តរតនគិរី ប្រកួតស្មើពិន្ទុជាមួយ រស់ វិបុល អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡាដែរ ៕
សូត្រ ប៊ុនធី ឈ្នះ Suop Per ឯ មាស សុជាតិ ឈ្នះ Pek SY ដោយពិន្ទុ
អ្នកប្រដាល់សូត្រ ប៊ុនធី ជើងខ្លាំងក្លិបបក្សីស្លាបដែក គេបានផ្តួលយកឈ្នះលើអ្នកប្រដាល់ថៃSuop Per តែក្នុងទឹកទី១ប៉ុណ្ណោះ ក្នុងការជួបប្រកួតគ្នា លើសង្វៀនWurkz នៅSEATV នាថ្ងៃទី៣០ធ្នូនេះដែរ ។
Suop Per ត្រូវ សូត្រ ប៊ុនធី យកឈ្នះដោយផុយស្រួលបំផុត បន្ទាប់ពីប៊ុនធីប្រើ កែងវាយត្រូវមុខ បណ្តាលអោយអ្នកប្រដាល់ថៃរូបនេះ ដួលសន្លប់ក្នុងទឹកទី១ ។
ចំណែក មាស សុជាតិ អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាតិ បានវាយឈ្នះអ្នកប្រដាល់ថៃPek Sy ដោយពិន្ទុ បន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះ ។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ម៉ន រិទ្ធី ក្លិបការិយាល័យទី៥ កងទ័ពជើងគោក បានវាយចាញ់ឫទ្ធិ សាស្ត្រាវុធ ក្លិបគុហារព្រហ្មជ័យខេត្តសៀមរាប ក្នុងទឹកទី២ ដោយត្រូវសាស្ត្រាវុធ ទាត់ត្រូវចំចុងឆ្អឹងជំនីខ្ចី ។ រីឯ សយ សុខ អ្នកប្រដាល់ក្លិបវិបុលដារិទ្ធពោធិសែនជ័យ បានយកឈ្នះ ប្រាក់ ឌីណា អ្នកប្រដាល់ក្លិបតាឯកដំបងដែកមានរិទ្ធដោយពិន្ទុ៕
ម៉ន វ៉ាន្នី ជាម្ចាស់ប្រាក់លានGanzberg ទម្ងន់៥៤ គ.ក្រ
ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរ ដណ្ដើមប្រាក់១០លានរៀលរបស់ក្រុមហ៊ុនស្រាបៀរGanz berg ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ដែលបានឈានដល់វគ្គផ្តាច់កាលពីយប់ថ្ងៃទី៣០ធ្នូ ២០១៨ នៅលើសង្វៀនSEATV នោះ ទីបំផុតបានធ្លាក់ទៅលើ ម៉ន វ៉ាន្នីដោយគេបានផ្តួលជី ឆៃលី អោយសន្លប់ក្នុងទឹកទី២នោះ ។
ជី ឆៃលី អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និង ម៉ន វ៉ាន្នីអ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ពួកគេទាំងពីរ បានប្រជែងគ្នា ដើម្បីយកតំណែងជាម្ចាស់ពានរង្វាន់ប្រាក់១០លានរៀលនេះ ។
ជាការជួបសំណាងអាក្រក់ ជី ឆៃលី ត្រូវសន្លប់ក្រោមកណ្តាប់ដៃនិងជើងទាត់របស់ម៉ន វ៉ាន្នី ក្នុងទឹកទី២ ធ្វើអោយម៉ន វ៉ាន្នី ដែលធ្លាប់ចាញ់ខ្លួនក្នុងវគ្គជម្រុះក្នុងពូលនោះ ។ ជ័យជម្នះនេះ នាំអោយម៉ន វ៉ាន្នី ក្លាយជាជើងឯកនៃព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរ ដណ្ដើមប្រាក់១០លានរៀលរបស់ក្រុមហ៊ុនស្រាបៀរGanzberg ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ដែលមានអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយចំនួន០៨នាក់ មកពីសមាគមក្លិបចំនួន៨ បានចូលរួមប្រកួតនោះ។
ជាមួយនឹង ម៉ន វ៉ាន្នី ទទួលបានប្រាក់រង្វាន់១០លានរៀលនេះ ជី ឆៃលី គេទទួលបានរង្វាន់តែ២ លានរៀនប៉ុណ្ណោះ ។ គួរបញ្ជាក់ថា ពុំមានចំណាត់ថ្នាក់លេខ៣ លេខ៤ នោះទេ ៕
ដោយឡែក ការប្រកួតជាលក្ខណះមិត្តអន្តរជាតិ ក្នុងព្រឹត្តិការណ៍ផ្តាច់ព្រ័ត្រប្រកួតប្រដាល់គុនខ្មែរ ដណ្ដើមប្រាក់១០លានរៀលរបស់ក្រុមហ៊ុនស្រាបៀរGanz berg នេះដែរ ធា នុរាជ អ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជា ក្លិបមកុដរាជសីហ៍ បានប្រកួតចាញ់អ្នកប្រដាល់ឡាវ ថាវ ថងឌី ដោយពិន្ទុ ហើយមួយគូទៀត ពុទ្ធ ឆាយរិទ្ធី អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា បានវាយចាញ់អ្នកប្រដាល់ថៃ ខ្លា ឃុនសិកដោយពិន្ទុដែរ បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញ៥ទឹកពេញនោះ ។ ចំពោះ នីម នន អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ បានប្រកួតឈ្នះឆាយ មាស អ្នកប្រដាល់ក្លិបសំរោងកោងខេត្តបាត់ដំបងដោយពិន្ទុដែរ ៕
ហេង វាសនា និង កំពែង ខ្មៅ ចាញ់ថៃដោយពិន្ទុដូចគ្នា
ហេង វាសនា អ្នកប្រដាល់ក្លិបព្រៃទទឹងខេត្តបាត់ដំបង និង កំពែង ខ្មៅ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងកសិកម្ម បានប្រកួតចាញ់ អ្នកប្រដាល់ថៃដោយពិន្ទុដូចគ្នា នៅក្នុងការជួបគ្នាកាលពី រសៀលថ្ងៃសៅរិ៍ទី២៩ធ្នូ២០១៨ នៅលើសង្វៀនខារ៉ាបាវ របស់ SEATV ។
ហេង វាសនា គេវាយចាញ់ Ken Sak ក្នុងការជួបគ្នាប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម ហើយកំពែង ខ្មៅ គេវាយចាញ់ Chakphat Luokbuothang ដោយពិន្ទុ ក្នុងទម្ងន់ក្រោយពួកគេប្រកួតគ្នា៥ទឹកពេញនោះ ។
ចំពោះគូប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ថន ភឿត អ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ប្រកួតចាញ់ ណាម ម៉ូរ៉ាក់ អ្នកប្រដាល់ជើងចាស់ ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងដោយពិន្ទុ ហើយ អ៊ុង កំសត់ អ្នកប្រដាល់ក្លិបព្រៃទទឹងខេត្តបាត់ដំបង ចាញ់ សំខាន់ ប៉ាវចិន អ្នកប្រដាល់ក្លិបរ៉ាហាប់ស្វាយប៉ាក ក្នុងទឹកទី២ ៕
Source: Kampuchea Thmey Daily
0 Comments