Ad Code

ខ្មាន់កាំភ្លើង​វាយប្រហារ​ទីផ្សារ​បុណ្យ​ណូអែល​ក្នុង​ទីក្រុង Strasbourg ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​ប៉ូលិស​បារាំង



ខ្មាន់កាំភ្លើង​ម្នាក់​ ដែល​បាន​សម្លាប់​មនុស្ស​៣​នាក់​នៅ​ផ្សារ​បុណ្យ​ណូអែល​ក្នុង​ទីក្រុង Strasbourg ត្រូវបាន​បាញ់សម្លាប់​ដោយ​ប៉ូលិស​បារាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ខណៈ​ពេល​ក្រុម​ជី​ហាដ​និយម​រដ្ឋ​ឥស្លាម​បាន​អះអាងថា គាត់​ជា​ទាហាន​ម្នាក់​ក្នុងចំណោម​ទាហាន​របស់ខ្លួន។

កងកម្លាំង​សន្តិសុខ​បារាំង​ជាង​៧០០​នាក់​កំពុង​តាម​ប្រមាញ់​លោក Cherif Chekatt អាយុ​២៩​ឆ្នាំ​ចាប់តាំងពី​ការបង្ហូរ​ឈាម​កាលពី​យ​ប់​ថ្ងៃ​អង្គារ​ដែលជា​ការវាយប្រហា​រ​ចុងក្រោយបង្អស់​ក្នុងការ​វាយប្រហារ​ដោយ​ពួក​ជី​ហាដ​នៅក្នុង​ប្រទេស​បារាំង​។​

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក Christophe Castaner បាន​និយាយថា ប៉ូលិស​ចំនួន​៣​នាក់​បាន​ព្យាយាម​សាកសួរ​លោក Chekatt បន្ទាប់ពី​ឃើញ​គាត់​នៅតាម​ដងផ្លូវ​ក្នុង​តំបន់ Neudorf នៃ​ទីក្រុង​ភាគ​ខាងជើង​ប្រទេស​បារាំង​មួយ​នេះ​ដែលជា​កន្លែង​គាត់​បាន​ធំធាត់​។ គាត់​មិនបាន​ឆ្លើយ​សំណួរ​ទេ​ប៉ុន្តែ​បាន​បើក​ការបាញ់ប្រហារ​វិញ​។​
​លោក Castaner បាន​និយាយថា “​ភ្លាមៗ​នោះ ពួកគេ​បាន​បាញ់​តបត​វិញ​ហើយ​សម្លាប់​អ្នក​វាយប្រហារ​”​។​

បណ្តាញឃោសនា​របស់​ក្រុម​រដ្ឋ​ឥស្លាម​បានប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​កាលពី​ថ្ងៃ​អង្គារ​។​

ភ្នាក់ងារ Amaq បាន​និយាយ​នៅក្នុង​សារ​មួយ​ដែល​បង្ហោះ​លើ Twitter ថា ជនល្មើស​នៃ​ការវាយប្រហារ​ក្នុង​ទីក្រុង Strasbourg គឺជា​ទាហាន​ម្នាក់​នៃ​ក្រុម​រដ្ឋ​ឥស្លាម​ហើយ​បានធ្វើ​ប្រតិបត្តិការ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​អោយ​កំណត់​គោលដៅ​លើ​ប្រជាជាតិ​របស់​ក្រុមចម្រុះ​ដែល​ប្រឆាំងនឹង​ក្រុម IS ។​

យោងតាម AFP បាន​និយាយថា ប្រទេស​បារាំង​ត្រូវ​រងគ្រោះ​ដោយ​រលក​នៃ​ការវាយប្រហារ​ពី​មនុស្ស​ដែល​អះអាងថា​មាន​ភក្ដីភាព​ចំពោះ​ក្រុម​អាល់​កៃ​ដា​ឬ​ក្រុម IS ចាប់តាំងពី​ឆ្នាំ​២០១៥​មក​ដោយបាន​សម្លាប់​ម​នុស្ស​ជិត​២៥០​នាក់​។​

វា​ក៏​មិនមែនជា​លើកទីមួយ​ដែរ​ដែល​ទីផ្សារ​បុណ្យ​ណូអែល​ត្រូវបាន​កំណត់​គោលដៅ​នៅក្នុង​ទ្វីបអឺរ៉ុប។​

កាលពី​ឆ្នាំ​២០១៦ ជន​ជី​ហាដ​ម្នា​ក់បាន​វាយលុក​ទីផ្សារ​បុណ្យ​ណូអែល​នៅក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង​ហើយ​បាន​រត់តាម​ប្រទេស​ហូ​ឡង់​និង​បារាំង​មុនពេល​ត្រូវបាន​បាញ់សម្លាប់​នៅ​បី​ថ្ងៃ​ក្រោយមក​ក្នុងប្រទេស​អ៊ីតាលី​ភាគ​ខាងជើង​។​

អាជ្ញាធរ​ក្នុង​តំបន់​របស់​បារាំង​បាន​អះអាងថា ទីផ្សារ​បុណ្យ​ណូអែល​នៅ​ទីក្រុង Strasbourg នឹង​បើក​ឡើងវិញ​នៅ​ថ្ងៃ​សុក្រ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu