Ad Code

កម្ពុជា នឹង​រៀបចំ​ការប្រកួត​តន្ត្រី​ជា​ក្រុម «Battle of the Bands Cambodia» ជា​លើកដំបូង​



​ភ្នំពេញ ​៖​ កម្ពុជា​ គ្រោង​នឹង​រៀបចំ​ការប្រកួត​តន្ត្រី​ជា​ក្រុម «Battle of the Bands Cambodia» ​ឆ្នាំ​២០១៩​ជា​លើក​ដំបូង​ ដើម្បី​ចម្រាញ់​ជ្រើសរើស​ស្វែងរក​ក្រុម​តន្ត្រីករ​ដែល​សមត្ថភាព​ និង​ទេពកោសល្យ​ល្អ​បំផុត​ប្រចាំ​ នៅ​ប្រទេស​កម្ពុជា។​
​ ​
ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​មួយ ​កាលពី​រសៀល​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១៩ នៅ​អគារ Exchange Square លោក កង ពិសិដ្ឋ​ តារា​ចម្រៀង​ និង​ជា​គណៈកម្មការ​នៅក្នុង​ការប្រកួត​បាន​ឲ្យ​ដឹង​ថា ​ការ​ប្រកួត​តន្ត្រី​ជា​ក្រុម «Battle of the Bands Cambodia»​នេះ ​ក្រុម​ចូលរួម​ប្រកួត​ទាំងអស់ ​អាច​ដាក់​ពាក្យ​សម្ដែង​វគ្គ​ខ្លីៗ​ ដែល​នឹង​ចាប់​ទទួល​នៅ​ថ្ងៃ​ទី​០១ រហូតដល់​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ ហើយ​នៅ​ថ្ងៃ​ទី ២៣ និង ២៤ ខែ​មីនា ឆ្នាំ​២០១៩​ ចាប់ផ្ដើម​ប្រកួត​ជា​ផ្លូវការ​នៅ Hard Rock Café ស្ថិតនៅ​អគារ Exchange Square រាជធានី​ភ្នំពេញ​។​

បន្ទាប់មក​គណៈកម្មការ​ប្រកួត​ដែលមាន​ លោក ហាន កា​វី (Han Kavie) ដែលជា​ប្រធាន​របស់​ក្រុម​ហ៊ុន Seila Record លោក អ័ន ហ្គ្រេ ជា​ជនជាតិ​អូស្ត្រាលី និង លោក រូបលោក​ផ្ទាល់ ​ជា​អ្នកដឹកនាំ​ក្រុម​អ្នកលេង​ហ្គី​តា​នឹង​សម្រិតសម្រាំង​ជ្រើស​រើសយក​ក្រុម​តន្ត្រី​អាជីព​ ដែលមាន​សមត្ថភាព​សម្រាប់​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០១៩​ និង​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩​។​
​ ​
លោក​បាន​បន្តថា ​ក្រុម​តន្ត្រី​ដែល​ចុះឈ្មោះ​ចូលរួម​ប្រកួត ​ត្រូវមាន​សមាជិក ចាប់ពី​៣​ ទៅដល់​៨​នាក់ ហើយ​សមាជិក​ក្រុម​តន្ត្រី នៅក្នុង​ក្រុម​នីមួយៗ​ត្រូវមាន​ជនជាតិខ្មែរ​យ៉ាងតិច​៥០​ភាគរយ ​នៃ​ក្រុម​ចំពោះ​រាល់​សមាជិក​ទាំងអស់រ​ស់​នៅ​អចិន្ត្រៃយ៍​ និង​ធ្វើការ​ពេញ​ម៉ោង​នៅ​កម្ពុជា ហើយ​រាល់​សមាជិក​ក្រុម​ត្រូវមាន​អាយុ​ចន្លោះ​ពី​១៦​ឆ្នាំ ទៅ​៣៥​ឆ្នាំ​។​

លោក កង ពិសិដ្ឋ បានបញ្ជាក់​ឲ្យ​ដឹងថា ​ក្រុម​តន្ត្រី​ចូលរួម ក្នុងការ​ប្រកួត​ទាំងអស់ ត្រូវ​ផ្ញើ​ទាំង សំឡេង ឬ​វីដេអូ​នៃ​បទ​ចម្រៀង ​ដែលជា​ស្នាដៃ​និពន្ធ​ផ្ទាល់​របស់​ក្រុម​ខ្លួន (Original Song) ឬក៏​ជា​បទ​ចម្រៀង​ដែល​ច្រៀង​ឡើង​វិញ (Cover Song) ទៅកាន់​កម្មវិធី​«Battle of the Bands Cambodia»​តាមរយៈ​អ៊ីមែល​battleofthe bandskh ព​@gmail.com ដោយ​ភ្ជាប់​មកជា​មួយ​នូវ​ទម្រង់​ចុះឈ្មោះ ដែល​អាច​រក​បាន​នៅ លើ​ទំព័រ Facebook ផ្លូវការ ដែលមាន​ឈ្មោះ ​៖ @BattleoftheBandsKH​។​

គួរ​បញ្ជាក់ថា តន្ត្រីករ ដែល​ទទួលបាន​ជ័យលាភី នឹងមាន​ឱកាស​ទទួល​បាន​កិច្ចព្រមព្រៀង​ថត​វីដេអូ​ជា មួយក្រុម​ហ៊ុន (Seila Records) ឈ្នះ​រង្វាន់​ជា​ទឹកប្រាក់​ចំនួន​២.៥០០​ដុល្លារ​អាមេរិក ឈ្នះ​ទូរស័ព្ទ​ដៃ IPhoneXR ចំនួន​មួយគ្រឿង ការផ្តល់ជូន​នូវ​កញ្ចប់​អ៊ីនធឺណិត​ពី​ក្រុមហ៊ុន Cellcard សម្រាប់​សមាជិក​ក្រុម​ម្នាក់ៗ ដោយ​ឥតគិតថ្លៃ​រយៈពេល​១​ឆ្នាំ និង​ឱកាស​ចុះ​កិច្ចសន្យា​ប្រគំ​តន្ត្រី​រយៈពេល​៣​ខែ​ ជាមួយ Hard Rock Café ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu